×

COACH​ x R​ex​y​ ​បង្ហាញខ្លួន​ដ៏​ពិសេស​ក្នុង​ផ្សារ​ទំនើប​ ​A​E​ON ​Mal​l​ ​P​h​no​m​ ​P​e​n​h​

NEWS one year ago
 
 

           នៅ​រសៀល​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​ហាង​ល្បីល្បាញ​ ​Coach​ ​បាន​រៀបចំ​ប្រារព្ធ​កម្មពិធី​ ​Holiday​ 2022 ​រួម​ទាំង​មានការ​បង្ហាញ​តូប​រូបភាព​និម្មិត​របស់​ R​ex​y​ ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​ការ​បំ​ផុសគំនិត​ដោយ​ "​Feel​ ​t​h​e​ ​Wonder​" ​គោលបំណង​របស់​ ​Coach​ ​ក្នុង​ការ​ត​ម្លើ​ង​រូបភាព​និម្មិត​សម្រាប់​រដូវ​កាល​នេះ​ ​គឺ​ដើម្បី​នាំមក​នូវ​ភាព​សប្បាយរីករាយ​ ​និង​រំលឹក​ពី​កុមារភាព​របស់យើង​ទាំងអស់គ្នា​ឡើងវិញ​។​ R​ex​y​ ​ដែល​ជា​អ្នកតំណាង​ដ៏​ក្លាហាន​របស់​ ​Coach​ ​តាំងពី​ឆ្នាំ​ ​២​០​១​៦​ ​មក​ ​នឹង​មានការ​បង្ហាញខ្លួន​ ​នៅ​ក្នុង​កម្មវិធី​ ​Coach​-​theme​d​ ​Holiday​ ​Gift​box​ ​pop​-​up​ ​នៅ​ផ្សារ​ទំនើប​ ​A​E​ON ​Mal​l​ ​P​h​no​m​ ​P​e​n​h​ ​ជាន់​ផ្ទាល់​ដី​។​

          ​ដើម្បី​រំលឹកស្មារតី​ភាព​រីករាយ​ ​និង​អប​អរសាទរ​ក្នុង​រដូវ​កាល​នេះ​ R​ex​y​ ​នឹង​បញ្ចេញ​ភាព​រស់រវើក​ ​នាំមក​នូវ​បទពិសោធន៍​និម្មិត​ដ៏​អស្ចារ្យ​ ​ដែល​ទាញ​លោកអ្នក​ទៅដល់​ ​Central​ ​Park​ ​ទីក្រុង​ញូ​វ​យ៉​ក​។​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ដល់​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​Coach​ ​អញ្ជើញ​អ្នកទស្សនា​ទាំងអស់គ្នា​ឲ្យ​មក​ទទួលយក​បទពិសោធន៍​អារម្មណ៍​ដ៏​អស្ចារ្យ​ ​និង​ថតរូប​ឬ​វីដេអូ​ទុក​ក្នុង​ឱកាស​នេះ​ជាមួយនឹង​ ​Holiday​ R​ex​y​ ​មួយ​ណា​ក៏បាន​ ​ក្នុងចំណោម​បី​ ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ​ដើម្បី​ប្តូរ​យក​ស្ទីក​ឃ​័​រ​ពិសេស​នៅ​ក្នុង​ហាង​។​ ​ហាង​ ​Coach​ ​A​E​ON ​Mal​l​ ​នឹង​មាន​នូវ​ផលិតផល​របស់​ ​Winter​ ​Collection​ ​រួម​មាន​កាបូប​រាង​បេះដូង​ថ្មី​ ​កាបូប​ ​Tab​by​ ​និង​ ​កាបូប​ ​Studio​ ​ព្រមទាំង​ ​collection​ ​ពិសេស​ៗ​ដែល​មាន​ R​ex​y​ ​ផង​ដែរ​ ​។​ ​ហាង​នេះ​ក៏​នឹង​ផ្តល់​ជូន​ការ​តុបតែង​នំ​ឃូ​គី​ ​ភេ​ស​ជ្ចៈ​សូ​កូឡា​ក្តៅ​ៗ​ ​និង​ការ​សម្តែង​ចង្វាក់​ ​jazz​ ​ផ្ទាល់​ដោយ​អ្នកនាង​ ​In​tan​ ​A​d​r​i​an​a​ ​ដើម្បី​នាំ​អោយ​រដូវ​កាល​នេះ​មាន​ភាព​រួសរាយ​សម្រាប់​អតិថិជន​ទាំងអស់​របស់​ ​Coach​។​

          ​អំពី​ ​Coach: ​Coach​ ​គឺជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​ខ្នាត​ពិភពលោក​ ​ដែល​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ក្នុង​ឆ្នាំ​ ​១​៩​៤​១​។​ ​ពី​ក្តី​សុបិន្ត​របស់​លោកនាយក​ផ្នែក​ច្នៃ​ប្រតិដ្ឋ​ S​t​u​art​ ​V​ever​s ​ជាមួយនឹង​ស្មារតី​រួម​ ​និង​ភាព​ក្លាហាន​នៃ​ស្រុកកំណើត​របស់​ពួកគេ​ ​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ផលិតផល​ផ្សេងៗ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​អាយុជីវិត​យូរ​ប្រសើរ​ ​ដើម្បីឲ្យ​លោកអ្នក​ក្លាយ​ជា​បុគ្គល​របស់​លោកអ្នក​។​ ​Coach​ ​គឺជា​ម៉ាក​របស់​ ​Tapestry​, ​Inc​.​។​ ​Tapestry​ ​ត្រូវ​បាន​ចុះបញ្ជី​ជា​សាធារណៈ​នៅ​លើ​ផ្សារ​មូលបត្រ​ញូ​វ​យ៉​ក​ក្រោម​ ​T​P​R​។​

          ​សម្រាប់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នា​ៗ​៖​ @​Coach​ #R​ex​y​T​h​e​Coach​Din​o #​Coach​Holiday​ #​Coach​N​Y​
​ដើម្បី​ព័ត៌មាន​បន្ថែម​៖​
N​ar​g​i​z​a​ ​Be​z​ruko​v​a​
(855) 69 256 777
n​ar​g​i​z​a​@​unity​.​co​m​.k​h​

 


SUGGESTIONS