×

ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ស្វាគមន៍​អតិថិជន​គ្រប់រូប​

NEWS 2 months ago
 
 

​​            ផ្សារ​ទំនើប​ ​វ​ឌ្ឍនៈ ​កា​ពី​តាល​ ​បាន​ពង្រីក​សាខា​ផលិតផល​ម៉ាក​ល្បី​លំដាប់​អន្តរជាតិ​របស់​ខ្លួន​ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ​ដែល​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​។​ ​ហាង​ធំ​ៗ​ចំនួន​ ​៣​ ​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ ​រួម​មាន​ C​L​AR​IN​S, ​L​’OCC​I​TAN​E​, ​និង​ ​HUG​O ​ដែល​សុទ្ធ​សឹង​ជា​ម៉ាក​យីហោ​ដែល​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​។​ ​ហាង​ដ៏​ប្រណីត​ ​និង​ស៊ីវិល័យ​ទាំងនេះ​ ​៣​ ​មាន​ទីតាំងនៅ​ជាន់​ផ្ទាល់​ដី​ ​រួម​ជាមួយនឹង​កម្មវិធី​ពិសេស​ៗ​ជាច្រើន​ថែមទៀត​សម្រាប់​អតិថិជន​របស់​ខ្លួន​ផង​ដែរ​។​

​​            ហាង​ស​ម្លៀ​ក​បំពាក់​យុវវ័យ​មកពី​ប្រទេស​អាល្លឺម៉ង់​ ​HUG​O ​មាន​ភាព​ទាក់ទាញ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយនឹង​ការរៀបចំ​ថ្មី​ប្លែក​ក្នុង​ហាង​ដែល​មាន​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ស្វែងរក​ទំនិញ​ថែមទៀត​។​ ​HUG​O ​គឺជា​ម៉ាក​ថ្មីសន្លាង​បំបែក​ពី​ ​HUG​O ​BOSS​ ​ដែល​ផ្តល់​ជូន​ស​ម្លៀ​ក​បំពាក់​បុរស​ ​នារី​ ​សម័យថ្មី​ជាមួយនឹង​ការរចនា​ម៉ូដ​ប្លែក​ទាន់សម័យ​ ​និង​ស៊ីវិល័យ​បំផុត​ ​សម្រាប់​យុវវ័យ​គ្រប់​ជំនាន់​ដែល​និយម​ស​ម្លៀ​ក​បំពាក់​ទំនើប​ម៉ាក​លំដាប់​ពិភពលោក​។​ ​លោកអ្នក​នឹង​ទទួល​បាន​បទពិសោធន៍​កាន់តែ​ថ្មី​ ​ជាមួយនឹង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​កាបូប​ ​ដែល​មាន​ទាំង​គុណភាព​ខ្ពស់​ ​និង​តម្លៃ​សមរម្យ​។​ ​ម៉្យាងវិញទៀត​នោះ​ ​រាល់​ការ​ជាវ​ទំនិញ​អស់​ទឹកប្រាក់​ចំនួន​ ​២​០​០​ ​ដុល្លារ​ ​លោកអ្នក​នឹង​ទទួល​បាន​កាបូប​ស្ពាយ​យ៉ាង​ស្រស់​ស្អាត​ ​ឬក៏​ចំនួន​ ​២​៥​០​ ​ដុល្លារ​ ​លោកអ្នក​នឹង​ទទួល​បាន​ឆ័​ត្រ​ ​HUG​O ​មួយ​ភ្លាម​ៗ​។​ ​ការ​ផ្តល់​ជូន​នេះ​ ​នឹង​បន្ត​រហូតដល់​អស់ពី​ស្តុក​។​

​​            អតិថិជន​ដែល​និយម​ផលិតផល​ថែរក្សា​សម្រស់​ប្រាកដជា​ស្គាល់​ C​L​AR​IN​S ​ដែល​ជា​ក្រុមហ៊ុន​ផលិតផល​ថែរក្សា​សម្រស់​បុរស​ ​និង​ស្ត្រី​មកពី​ប្រទេស​បារាំង​ផ្តោត​ទៅលើ​ការ​ថែរក្សា​ក្មេង​ជាង​វ័យ​ ​និង​ប្រឆាំង​ភាព​ចាស់​ជាមួយនឹង​ផលិតផល​គុណភាព​ខ្ពស់​ជា​ច្រើនមុខ​។​ ​ចំណុច​ពិសេស​របស់​ C​L​AR​IN​S ​សាខា​ផ្សារ​ទំនើប​អ៊ី​អន​មានជ័យ​ ​គឺ​ការ​ផ្តល់​ជូន​នូវ​ការ​ស្ប៉ា​ស្បែក​មុខ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ ស្ប៉ា ​១​០​ ​ដង​ ​ថែម​ជូន​ ​១​០​ ​ដង​ ​និង​ការ​បញ្ចុះតម្លៃ​ ​៥​០​% ​លើ​ការ​ម៉ា​ស្សា​មុខ​។​ ​លើស​ពីនេះទៅ​ទៀត​ ​លោកអ្នក​ក៏​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ទៅដល់​ ​៥​០​% ​លើ​ផលិតផល​ដែល​បាន​កំណត់​ជាច្រើន​ប្រភេទ​ ​រួម​ជាមួយនឹង​ការ​ថែម​ជូន​កា​ដូរ​អនុ​ស្សា​វ​រី​យ៍​ដទៃទៀត​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​សម្រាប់​ការ​ផ្តល់​ជូន​ ​គឺ​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ ​V​I​P​ ​របស់​ C​L​AR​IN​S ​លោកអ្នក​នឹង​មិន​ខក​បំណង​ជាមួយនឹង​ការ​ផ្តល់​ជូន​នេះ​ឡើយ​។​

​​            ដោយឡែក​ ​ស្ថិតនៅ​ក្បែរ​ C​L​AR​IN​S ​គឺ​ហាង​ ​L​’OCC​I​TAN​E​ ​ដែល​ជា​ម៉ាក​ផលិតផល​ថែរក្សា​ស្បែក​មកពី​ប្រទេស​បារាំង​ដ៏​ល្បីល្បាញ​សម្រាប់​ស្ត្រី​គ្រប់​វ័យ​ទាំងអស់​ងាយស្រួល​ចំណាំ​ជាមួយនឹង​ពណ៌​លឿង​ស្រស់​នឹង​ការ​តុបតែង​ហាង​ជាមួយនឹង​ផ្កា​ដែល​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នោះ​ ​L​’OCC​I​TAN​E​ ​មាន​ភាព​ពេញ​និយម​ជា​ខ្លាំង​ដោយសារតែ​ការ​ផលិត​យ៉ាង​ផ្ចិតផ្ចង់​ជាមួយនឹង​វត្ថុធាតុដើម​មកពី​ធម្មជាតិ​សុទ្ធ​ដែល​ធានា​ទាំង​គុណភាព​ ​និង​សុវត្ថិភាព​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ទាំងអស់​។​ ដើម្បី​ស្វាគមន៍​អតិថិជន​ក្នុង​ឱកាស​បើក​ដំណើរការ​សាខា​ថ្មី​ ​L​’OCC​I​TAN​E​ ​ផ្តល់​ជូន​កម្មវិធី​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ចំនួន​ ​៩​៨​ ​ដុល្លារ​ ​លោកអ្នក​នឹង​ក្លាយ​ជា​សមាជិក​ ​V​I​P​ ​របស់​ ​L​’OCC​I​TAN​E​ ​ដែល​ទទួល​បានការ​បញ្ចុះតម្លៃ​ ​៨​% ​ព្រមទាំង​ទទួល​បាន​កា​ដូរ​ S​ant​a​ ​Gift​ ​ភ្លាម​ៗ​។​ ​រីឯ​ការ​ជាវ​រហូត​ទៅដល់​ ​១​៨​៨​ ​ដុល្លារ​ ​អតិថិជន​នឹង​ក្លាយ​ជា​សមាជិក​ ​V​I​P​ ​របស់​ ​L​’OCC​I​TAN​E​ ​ដែល​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់​ ​១​៨​% ​ព្រមទាំង​កា​ដូរ​ពិសេស​មួយ​ឈុត​ ​ជាមួយនឹង​កា​ដូ S​ant​a​ ​Gift​។​

​​            ​ហាង​ទាំង​ ​៣​ ​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​ស្វាគមន៍​អតិថិជន​ទាំងអស់​ ​ជាមួយនឹង​ផលិតផល​ប្រកបដោយ​គុណភាព​ស័ក្តិសម​ ​រួម​នឹង​តម្លៃ​ដែល​លោកអ្នក​អាច​ទុកចិត្ត​បាន​៕

​​            សម្រាប់​ព័ត៌មាន​បន្ថែម​៖​
070 908808 / 011 288 009 (C​L​AR​IN​S)
096 656 4406 (​L​’OCC​I​TAN​E​)
069 866 150 / 077 777 591 (​HUG​O)

​Advertising​ ​Article​


SUGGESTIONS