×

H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​ ​ផ្តល់​នូវ​សេវាកម្ម​បដិសណ្ឋារកិច្ច​ដ៏​ល្អឥតខ្ចោះ​ប្រកបដោយ​ផាសុកភាព​ ​និង​តម្លៃ​កាន់តែ​សមរម្យ​

NEWS a month ago
 
 


          ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​( ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​) ​ដែល​ជា​សណ្ឋាគារ​ឈ្នះ​ពានរង្វាន់​ប្រណិត​ភាព​បំផុត​កំពុង​ប្រារព្ធ​កម្មវិធី​គ​ម្រប់​ខួប​ពីរ​ឆ្នាំ​របស់​ខ្លួន​ ​និង​ធ្វើការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ជាមួយនឹង​តម្លៃ​ត្រឹមតែ​ ​៩​៩​ ​ដុល្លារ​ ​តែប៉ុណ្ណោះ​ក្នុង​មួយ​យប់​ដែល​ការ​ផ្តល់​ជូន​នេះ​គឺ​សម្រាប់​អតិថិជន​គ្រប់រូប​អាច​ទទួលយក​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ពី​ការ​ស្នាក់​នៅ​ជាមួយ​សណ្ឋាគារ​ដ៏​ប្រណិត​ ​និង​មាន​ទីតាំងនៅ​ចំកណ្តាល​រាជធានី​ភ្នំពេញ​។​

          ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​បាន​បើក​ដំ​ណើ​ការ​នៅ​ថ្ងៃ​ទី​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​បាន​ក្លាយ​ជាគោល​ដៅ​សណ្ឋាគារ​ដែល​ជាទី​ពេញចិត្ត​សម្រាប់​ទាំង​អតិថិជន​ធ្វើអាជីវកម្ម​ ​និង​អតិថិជន​ដែល​មក​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​នៅ​ក្នុង​អំឡុង​ពេល​សាយភាយ​នៃ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ វិ​ស័យ​ទេសចរណ៍​នៅ​កម្ពុជា​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ជា​ខ្លាំង​។​ ​ហើយ​វាក៏ជា​ពេលវេលា​ដ៏​លំបាក​មួយ​ ​ជាពិសេស​សម្រាប់​អាជីវកម្ម​សណ្ឋាគារ​ ​ដោយសារតែ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​។​ ​យ៉ាងណាមិញ​ វិ​ស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឥឡូវនេះ​កំពុង​ចាប់ផ្តើម​មានសន្ទុះ​ងើបឡើង​វិញ​ ​ហើយ​រួម​ជាមួយនឹង​វិធានការ​សុវត្ថិភាព​ថ្មី​ ​ដូចជា​ការ​បង្កើន​ការ​រក្សា​អនាម័យ​ ​ការ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​សង្គម​ ​និង​ការ​តាមដាន​ទំនាក់ទំនង​ ​អាជីវកម្ម​ទេសចរណ៍​កំពុង​ចាប់ផ្តើម​បើក​ជា​បណ្តើរៗ​ ​ហើយ​ចំនួន​អ្នក​មក​ទស្សនា​បាន​កំពុង​កើន​ឡើង​ជាលំដាប់​។​

          ​លើស​ពី​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​វិនិយោគ​លើ​ការ​ផ្សព្វផ្សាយ​ប្រទេស​ជាគោល​ដៅ​ទេសចរណ៍​ ​ដើម្បី​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ទៀត​។​ ​ដូចនេះ​ ​ទោះបីជា​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​មាន​ភាព​យឺតយ៉ាវ​ ​ប៉ុន្តែ​កំពុង​ចាប់ផ្តើម​ទប់ទល់​​​នឹង​ជំងឺរាតត្បាត​ ​និង​ទទួល​បាន​សន្ទុះ​យ៉ាង​ពិតប្រាកដ​។​ ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​កំពុង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ឆ្ពោះទៅ​រកការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៃ​វិ​ស័យ​នេះ​។​

          ​ទន្ទឹម​នឹង​ការ​ប្រារព្ធ​កម្មវិធី​គ​ម្រប់​ខួប​ពីរ​ឆ្នាំ​របស់​ខ្លួន​សណ្ឋាគារ​បាន​នឹង​កំពុង​ផ្តល់​ជូន​នូវ​កញ្ចប់​ស្នាក់​នៅ​ពិសេស​ដែល​រួម​មានការ​ផ្ដល់​ជូន​ភេសជ្ជៈ​ស្វាគមន៍​ចំនួន​ពី​​​រ​កែវ​នៅ​ភោជនីយដ្ឋាន​ ​ការ​បញ្ចុះតម្លៃ​ ​២​០​% ​ទៅលើ​សេវាកម្ម​ស្ប៉ា​នៅ​ J​i​v​a​pit​a​ S​p​a​ ​និង​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​នៅ​ពេល​អតិថិជន​បាន​មកដល់​សណ្ឋាគារ​ចុះឈ្មោះ​ឆែក​អ៊ី​ន​។​

          ​លោក​ Ju​an​ ​Me​r​cad​ante​ ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​សូម​អតិថិជន​ទាំងអស់​ទទួលយក​អត្ថប្រយោជន៍​ ​និង​កា​ដូ​ដ៏​ពិសេស​នេះ​ក្នុង​អំឡុង​ពេល​កម្មវិធី​គ​ម្រប់​ខួប​ពីរ​ឆ្នាំ​របស់យើង​ ​ក្នុងនាម​ជាស​ណ្ឋ​គា​រដែ​ល​ផ្តល់​សេវាកម្ម​បដិសណ្ឋារកិច្ច​ដ៏​ល្អឥតខ្ចោះ​ ​និង​មាន​បទពិសោធន៍​ក្នុង​ការ​បម្រើ​ជូន​អតិថិជន​ក្នុង​តំបន់​។​»​

          ​ការ​ផ្តល់​ជូន​ពិសេស​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​សម្រាប់​ការ​កក់​ចាប់ពី​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​រហូតដល់​ថ្ងៃ​ទី​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​នឹង​ការ​ស្នាក់​នៅ​ចាប់ពី​ថ្ងៃសុក្រ​ ​ដល់​ថ្ងៃអាទិត្យ​ ​នៅ​ថ្ងៃ​ទី​៦​ ​ដល់​ថ្ងៃ​ទី​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។​ ​អ្វី​ជាពិសេស​ ​សត្វ​ចិញ្ចឹម​របស់​លោកអ្នក​ក៏​នឹង​ត្រូវ​បាន​ទទួលស្វាគមន៍​ពី​សណ្ឋាគារ​ (​លក្ខខណ្ឌ​នានា​ត្រូវ​បាន​អនុវត្ត​)​។​ ​អត្រា​សេវា​នឹង​ត្រូវ​បាន​ទូទាត់​ទៅតាម​សេវាកម្ម​ដែល​បាន​ជ្រើសរើស​ ​និង​តាម​អត្រា​ពន្ធ​ដែល​រដ្ឋាភិបាល​បាន​កំណត់​អនុវត្ត​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​រួម​និង​ការ​កក់​បន្ទប់​ក្នុង​កម្មវិធី​គ​ម្រប់​ខួប​របស់​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ ​សូម​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​សណ្ឋាគារ​តាមរយៈ​ដំណ​រ​ភ្ជាប់​ : ​h​t​t​p​s://​w​w​w​.​h​y​at​t​.​co​m​/​e​n-​US​/​hotel​/​cam​bo​d​i​a​/​h​y​at​t​-r​e​g​e​nc​y​-​p​h​no​m​-​p​e​n​h​/​p​n​h​r​p​/​offer​s ​ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ (855) 23 600 1234 / ​p​h​no​m​p​e​n​h​.r​e​g​e​nc​y​@​h​y​at​t​.​co​m

​Advertising​ ​Article​



SUGGESTIONS