×

ឈិត​ ​ចាន់​ភី​រ៉ា​ក់ ​ស្ថាបនិក​អង្គការ​«​ល្ខោន​គំនិត​»​

NEWS a month ago
 
 

           ​លោក​ ឈិ​ត​ ​ចាន់​ភី​រ៉ា​ក់ ​ជា​សិល្បករ​ល្ខោននិយាយ​ជន​ជាតិខ្មែរ​មួយ​រូប​ ​និង​ជា​អ្នកដឹកនាំ​ ​អ្នក​សរសេរ​រឿង​ ​អ្នក​សម្របសម្រួល​កម្មវិធី​ ​និង​នាយក​ប្រតិបត្តិ​អង្គការ​ល្ខោន​គំនិត​ (​L​a​k​h​on Ko​m​n​it​ ​Organization​) ​ប្រចាំ​ខេត្ត​បាត់​ដំបង​។​ ​ផ្តើម​ចេញពី​ប្រវត្តិ​អតីតភាព​ជា​សិស្ស​ក្រីក្រ​បោះបង់​ការសិក្សា​ចំណេះ​ដឹង​ទូទៅ​ត្រឹម​ថ្នាក់ទី១​០​ ​លោក​បាន​បន្ត​ខ្សែ​ជីវិត​ជា​សិស្ស​ល្ខោន​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ក្រុង​បាត់​ដំបង​នៅ​ក្នុង​ឆ្នាំ​២​០​០​៣​។​ ​ចន្លោះ​ឆ្នាំ​ ​២​០​១​១​-​២​០​១​៣​ ​លោក​​​មានឱកាស​ចេញទៅ​សម្តែង​នៅ​បារាំង​ ​ហើយក៏​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​រីក​ចម្រើន​វិ​ស​័​យ​នេះ​នៅ​ទីនោះ​ ​និង​ព្រួយបារម្ភ​ចំពោះ​ការ​ប្រឈម​នៃ​ការ​បាត់បង់​វិ​ស​័​យ​នេះ​នៅ​ក្នុង​ប្រទេសកំណើត​របស់​ខ្លួន​។​ ​ក្រោយ​ពី​បាន​គិតគូរ​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​មិត្តភក្តិ​ពីរបី​នាក់​ដែល​ជា​សិល្បករ​ដូចគ្នា​ ​ពួកគាត់​ក៏បាន​បង្កើត​ជា​ក្រុម​ល្ខោននិយាយ​តូច​មួយ​ក្នុង​ឆ្នាំ​២​០​១​៦​។​ ​លុះ​មកដល់​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ទើប​ក្រុម​ល្ខោន​គំនិត​នេះ​ត្រូវ​បាន​ចុះឈ្មោះ​ជា​អង្គការ​ពេញច្បាប់​ជាប់​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ឱកាស​សម្រាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​រឿងរ៉ាវ​ជីវិត​របស់​ពួកគេ​ ​ពោល​គឺ​បង្កើត​អនាគត​នៃ​វិ​ស​័​យ​ល្ខោននិយាយ​ឲ្យ​ក្លាយទៅជា​ទម្រង់​សិល្បៈ​រួមបញ្ចូល​ ​ដឹកនាំ​ដោយ​ជន​ជាតិខ្មែរ​ ​និង​តំណាង​សំឡេង​សង្គម​ជា​រួម​។​

          ​ក្រោម​ដំបូល​នៃ​អង្គការ​ល្ខោន​គំនិត​ ​រចនា​ស​ម្ព័ន្ធ​ដឹកនាំ​មាន​ ​សហ​ស្ថានិ​ក​ចំនួន​ ​៣​ ​រូប​ (​ជានា​យក​ប្រតិបត្តិ​ ​ម​ន្រ្តី​កម្មវិធី​ ​និង​ ​នាយក​ផ្នែក​ទំនាក់ទំនង​និង​ស្វែងរក​ជំនួយ​) ​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ ​១​ ​រូប​, ​ផ្នែក​និទានរឿង​តាម​រូបភាព​ ​១​ ​រូប​, ​ផ្នែក​សម្របសម្រួល​ ​និង​ជំនួយ​ការចូលរួម​ ​១​ ​រូប​ ​រួម​ជាមួយ​ក្រុម​សិល្បករ​ ​សិល្ប​ការិនី​ ​ចំនួន​៥​រូប​ ​គឺ​ ​ពៅ​ ​សុវណ្ណ​, ​សុខ​ដឿ​ន​, ​សែម​ ​ស៊ីណា​ក់, ​ឈួន​ ​លីន​ណា​ ​និង​ ​ភ​ន​ ​រតនៈ​។​ ​ថ្វី​ដ្បិតតែ​ដំណើរការ​អភិវឌ្ឍន៍​អង្គការ​នេះ​រង​ឥទ្ធិពល​ប៉ះពាល់​ដោយសារ​បញ្ហា​កូ​វី​ដ​១​៩​ ​ដែល​កើតឡើង​ក្រោយពេល​បង្កើត​បន្តិច​ក៏​ពិតមែន​ ​តែ​ចាប់តាំង​ពី​ស្ថានការណ៍​ធូរស្រាល​ក្នុងឆ្នាំនេះ​ ​អង្គការ​បាន​ទទួល​កិច្ច​សហប្រតិបត្តិការ​និង​គម្រោង​ជំនួយ​ឧបត្ថម្ភ​ជាបន្តបន្ទាប់​ ​ជាអាទិ៍​ ​គម្រោង​ ​Breaking​ ​Barrier​s, ​គម្រោង​ទស្សនកិច្ច​ល្ខោន​អាយ៉ង​តាម​រ៉ឺម៉ក​កង់​បី​ (​T​uk ​T​uk ​Puppet​ ​Tour​), ​គម្រោង​ថត​ខ្សែអាត់​សំឡេង​ល្ខោន​ ​ព្រម​ជាមួយ​គម្រោង​ទ្វេភាគី​ ​ដូចជា​ ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ ​Mine​s ​Advisory​ ​Group​ (​MA​G​) ​Cam​bo​d​i​a​, ​Sam​ar​i​tan​’s ​Purse​, ​Partner​s ​for​ ​Rural Development​ ​and​ ​Academic​s ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​, ​ស្ទូឌីយោ​ច្នៃប្រឌិត​កម្ពុជា​ហ្វារ​ (​P​hare​ ​Creative​ ​Studio​) ​និង​គម្រោង​អភិវឌ្ឍន៍​យុទ្ធ​សា​ស្រ្ត​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (​T​h​e​ ​Cambodian​ ​Living​ ​Art​s ​Thrive​ ​Strategic​ ​Development​ ​Program​)​។​ ​អង្គការ​ក៏​បន្ត​ទទួល​បាន​វិភាគទាន​ពី​ស​ប្បុ​រ​ជន​នានា​តាមរយៈ​ប្រព័ន្ធ​កម្មវិធី​ ​Give​2​Asia​ ​grant​ ​ផង​ដែរ​។

          ជា​សមិទ្ធផល​ ​អង្គការ​បាន​សម្រេច​ផ្តល់​ការងារ​ដល់​សិល្បករ​ល្ខោននិយាយ​ក្នុងស្រុក​ ​ព្រមទាំង​បុគ្គលិក​និង​អ្នកធ្វើការ​ស្ម័គ្រចិត្ត​មួយ​ចំនួន​ទៀត​ក្នុង​វិ​ស​័​យ​ល្ខោននិយាយ​។​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អង្គការ​ក៏មាន​ក្តី​សោមនស្ស​ដែល​បាន​ប្រើប្រាស់​វិធី​សា​ស្រ្តសិល្បៈ​ល្ខោន​ក្នុង​ការចូលរួម​ចំណែក​កែប្រែ​ស្ថានភាព​របស់​ក្រុម​មនុស្ស​ផ្សេងៗ​ក្នុង​សង្គម​។​ ​ក្នុង​មួយឆ្នាំៗ​ ​អង្គការ​បាន​ប្រមូលផ្តុំ​ក្រុម​មនុស្ស​មកពី​ទីតាំង​តំបន់​ផ្សេងៗ​គ្នា​ឲ្យ​មក​ចូលរួម​បាន​កាន់តែ​ច្រើនឡើង​ៗ​។​ ​អង្គការ​ជួយ​សម្រួល​ដោយ​ការ​ចំណាយ​ថ្លៃ​ដឹកជញ្ជូន​ដល់​មនុស្ស​មួយ​ចំនួន​ ​រៀបចំ​សិក្ខាសាលា​ផ្ទាល់​ក្នុង​សហគមន៍​ ​និង​ស្វែងរក​វិធី​ជួយ​គាំទ្រ​ពួកគេ​ឲ្យបាន​ចូលរួម​។​

          ​ចំពោះ​គម្រោង​សម្រាប់​ចុង​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​និង​ដើម​ឆ្នាំ​ ​២​០​២​៣​ ​ខាងមុខ​ ​អង្គការ​មាន​សកម្មភាព​សម្តែង​ជាច្រើន​ ​រួម​មាន​ ​ល្ខោន​រឿង​ ​«​ត្រី​សំណាង​»​ (​បាត់​ដំបង​, ​វិច្ឆិកា​ ​២​០​២​២​), ​ល្ខោន​អាយ៉ង​កុមារ​ “​បុរស​ចេះ​ថ្នាំពិស​ពស់​” (​ជំនោរ​អា​ត​ ​បាត់​ដំបង​, ​វិច្ឆិកា​ ​២​០​២​២​), ​ទស្សនីយភាព​សម្តែង​ដោយ​សហគមន៍​ជន​ពិការ​ ​នៃ​គម្រោង​ ​Breaking​ ​Barrier​s (​T​BC, ​ធ្នូ​ ​២​០​២​២​), ​ទស្សនីយភាព​សម្តែង​ដោយ​ស្រ្តី​រង​ហិង្សា​ ​នៃ​គម្រោង​ ​Breaking​ ​Barrier​s (​T​BC, ​ធ្នូ​ ​២​០​២​២​), ​ទស្សនីយភាព​សម្តែង​ដោយ​សហគមន៍​ ​L​G​B​T​+ ​នៃ​គម្រោង​ ​Breaking​ ​Barrier​s (​T​BC, ​ធ្នូ​ ​២​០​២​២​), ​វេទិកា​ល្ខោន​រឿង​ ​«​ដី​យើង​»​ (​សំឡូត​ ​និង​រតនគិរី​, ​មករា​ ​២​០​២​៣​) ​និង​ ​ការ​សម្តែង​ ​«​បញ្ហា​ប្រឈម​ដោយ​កសិករ​»​ (​សំឡូត​ ​និង​ប៉ៃលិន​, ​កុម្ភៈ​ ​២​០​២​៣​)​។​

          ​ជាចុងក្រោយ​ ​តាមរយៈ​ទំព័រ​ទស្សនា​វដ្តីសូវ​រី​ន​ ​លោក​ ឈិ​ត​ ​ចាន់​ភី​រ៉ា​ក់ ​តំណាង​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​អង្គការ​ល្ខោន​គំនិត​ទាំងមូល​ ​បាន​ផ្ញើ​សារ​ទៅកាន់​មហាជន​ទាំងឡាយ​ថា​ ​«​ល្ខោននិយាយ​អាច​រស់រាន​មានជីវិត​ ​និង​លូតលាស់​ ​ឬ​ ​អាច​រលាយ​បាត់​ទាំងស្រុង​- ​វា​អាស្រ័យ​លើ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា​។​ ​ទាំងអស់គ្នា​មានសំឡេង​ ​និង​រឿងរ៉ាវ​មាន​តម្លៃ​សម្រាប់​ចែករំលែក​។​ ​ដូចនេះ​ ​សូម​ចូលរួម​ជាមួយ​ពួកយើង​ ​ព្រោះ​យើង​ចង់​ឮ​សំឡេង​ពី​អ្នក​»​ ​៕​

Article by SRINSOKMEAN


 


SUGGESTIONS