×

ម្ហូបអាហារ​ដ៏​ពេញ​និយម​នាំ​លាភ​សំណាង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​

TRAVEL & LIVING 2 weeks ago
 
 

           ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹង​ឈាន​មកដល់​ ​រីឯ​បងប្អូន​ជនជាតិ​ចិន​ ​ឬ​ជាប់​ស្រ​ឡាយ​ចិន​ (​ខ្មែរ​-​ចិន​) ​មួយ​ចំនួន​កំពុងតែ​មមាញឹក​រៀបចំ​តុបតែង​គេហដ្ឋាន​ ​ក៏ដូចជា​រៀបចំ​បន្លែ​ផ្លែឈើ​ស្រស់​ៗ​ត្រៀម​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ចិន​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​មាន​ភាព​មមាញឹក​ក៏ដោយ​ ​ប៉ុន្តែ​គេ​នៅ​ប្រកាន់​ភ្ជាប់​នូវ​ជំនឿ​លើ​ការ​បរិភោគ​ម្ហូបអាហារ​ដែល​នឹង​នាំ​លាភ​សំណាង​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​។​ ​ហេតុដូច្នេះ​ ​សូវ​រី​ន​ ​នឹង​ណែនាំ​ពី​ប្រភេទ​អាហារ​មួយ​ចំនួន​ដែលគេ​រំពឹង​ទុក​ថា​នឹង​នាំ​លាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ដូច​ខាងក្រោម​៖​

          ​១​. ​ស៊ុប​ត្រចៀកកាំ​: ​ស៊ុប​ត្រចៀកកាំ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​ម្ហូប​ដ៏​បុរាណ​មួយ​របស់​ជនជាតិ​ចិន​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​ជា​ធម្មតា​គេ​ច្រើន​ទទួលទាន​នៅ​ថ្ងៃ​ចូលឆ្នាំ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​ ​ដើម្បី​រក្សា​សុភមង្គល​ជាដរាប​ទៅ​។​ ​ជាក់ស្តែង​ ​តាមរយៈ​ជំនឿ​នេះ​ដែរ​ពី​ជំនាន់​មួយ​ ​ទៅ​ជំនាន់​មួយទៀត​គេ​ពុំដែល​រំលង​ការ​បរិភោគ​ស៊ុប​ត្រចៀកកាំ​ឡើយ​។​ ​យ៉ាងណាមិញ​តាម​ការ​រំពឹង​ទុក​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​នេះ​ ​ស៊ុប​ត្រចៀកកាំ​នឹង​ផ្តល់​នូវ​សេចក្តី​សុខសាន្ត​ដល់​ក្រុម​គ្រួសារ​ ​ដូច្នេះ​អ្នក​ពុំគួរ​រំលង​ការ​ទទួលទាន​ស៊ុប​ត្រចៀកកាំ​នោះ​ទេ​។​

          ​២​. ​ម្ហូប​ដែល​ច​ម្អិ​ន​ពីសា​ច់​ត្រី​: ​ជា​ធម្មតា​ ​គេ​អាច​ច​ម្អិ​ន​ជា​ច្រើនមុខ​ម្ហូបអាហារ​ទៅតាម​ចំណង់ចំណូលចិត្ត​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​តាមរយៈ​ជំនឿ​របស់​ប្រពៃណី​ចិន​បុរាណ​បានឲ្យ​ដឹង​ថា​ការ​ទទួលទាន​សាច់​ត្រី​នឹង​ផ្តល់​នូវ​ទ្រព្យ​លាប​សំណាង​ដល់​ក្រុម​គ្រួសារ​ផង​ដែរ​ ​ដូច្នេះ​ហើយ​គេ​ពុំដែល​រំលង​ការ​ទទួល​សាច់​ត្រី​នោះ​ឡើយ​។

          ៣​. ​ម្ហូប​បួស​: ​នៅ​ក្នុង​ប្រពៃណី​ចិន​គេ​ពុំដែល​រំលង​នូវ​ម្ហូប​បួស​ឡើយ​ ​ក៏​ព្រោះតែ​វា​ជា​ប្រភេទ​ម្ហូបអាហារ​ដែល​តំណាង​ ​និង​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​ ​សន្តិភាព​សម្រាប់​ក្រុម​គ្រួសារ​ ​និង​រក្សា​អាយុវែង​ផង​ដែរ​។​ ​តួយ៉ាង​ ​សម្រាប់​ម្ហូប​បួស​ទាំងនេះ​គឺ​គេ​កំណត់ឲ្យមាន​ប្រភេទ​បន្លែ​ដូចជា​៖​ ​តៅហ៊ូ​ ​ទំពាំង​ ​សណ្តែកបណ្តុះ​ ​រួម​ទាំង​ការ​បន្ថែម​នូវ​ប្រភេទ​បន្លែ​បន្ទាប់បន្សំ​ ​ឬ​គ្រឿងទេស​ផ្សេងទៀត​រួម​មាន​៖​ ​ខ្ញី​ ​ទឹកស៊ីអ៊ីវ​ ​និង​ខ្ទឹមស​ផង​ដែរ​។​

          ៤​. ​គ្រាប់​ធញ្ញជាតិ​: ​គ្រាប់​ធញ្ញជាតិ​ក៏​ជា​ផ្នែក​មួយ​ដែល​នាំ​សំណាង​សម្រាប់​ក្រុម​គ្រួសារ​​​ដែល​តំណាង​ឲ្យការ​រួបរួម​សាមគ្គី​គ្នា​នៅ​ក្នុងរង្វង់​គ្រួសារ​ផង​ដែរ​។​ ​គ្រាប់​ធញ្ញជាតិ​ទាំងនោះ​គេ​នឹង​ត្រូវ​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ដាក់​ថាស​តែមួយ​ដោយមាន​ច្រើន​ប្រភេទ​ ​ដូចជា​៖​ ​ត្រណាប់​ផ្លែឈើ​ ​ស្ករគ្រាប់​ ​ឬ​ប្រភេទ​ធញ្ញជាតិ​ជាដើម​។​

          ​៥​. ​ផ្លែឈើ​: ​ផ្លែក្រូច​ ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ពេញ​និយម​ដែលគេ​ពុំដែល​រំលង​នោះ​ឡើយ​។​ ​ជាក់ស្តែង​ ​ក្រៅពី​ផ្លែក្រូច​នោះ​ ​ផ្លែ​ទទឹម​ក៏​ជា​ផ្លែឈើ​ដែល​នាំ​លាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ដែរ​ ​ជាពិសេស​ ​ក្រុម​គ្រួសារ​​​ដែល​ទើប​តែ​រៀបអាពាហ៍ពិពាហ៍​បម្រុង​នឹង​មាន​បុត្រ​។​ ​គេ​មាន​ជំនឿ​ថា​ផ្លែ​ទទឹម​នឹង​ផ្តល់​នូវ​សុភមង្គល​ដល់​បុត្រា​ ​បុត្រី​ឲ្យ​មាន​ប្រាជ្ញា​ឆ្លាតវៃ​ផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS