×

តើ​ប្រេង​ធម្មជាតិ​ណាខ្លះ​ដែល​ជួយ​ព្យាបាល​សក់​ស្ងួត​?

TRAVEL & LIVING one year ago
 
 

          ​ជាទូទៅ​សរសៃសក់​របស់យើង​មាន​៣​ស្រទាប់​។​ ​ដោយឡែក​ស្រទាប់​លើ​គេ​ ​ឬ​ ​យើង​ហៅថា​ស្រទាប់​ខាងក្រៅ​ ​មាន​តួនាទី​ផលិត​ប្រេង​ធ្វើឲ្យស​ក់​មើលទៅ​ភ្លឺ​រលោង​មាន​សុខភាព​ល្អ​ ​និង​ការពារ​ពី​ការ​បែក​ចុង​។​ ​ស្រទាប់​ខាងក្រៅ​នេះ​អាច​ខូចខាត​បាន​ដោយសារតែ​កត្តា​មួយ​ចំនួន​ដូចជា​ ​ការ​ហែលទឹក​អាង​ដែល​មាន​ដាក់​សារធាតុ​ក្ល​រី​ន​ ​ការ​ស្ថិតនៅ​ក្រោម​អាកាសធាតុ​ក្តៅ​ ​ការ​ប្រើ​ផលិតផល​គីមី​ធ្វើឲ្យស​ក់​ត្រង់​ឬ​រួញ​ ​ឬ​ការ​ប្រើ​ម៉ាស៊ីន​គាប​ ​ផ្លុំ​ ​មូរ​ ​ក​ម្តៅ​ក្តៅ​ៗ​ជាដើម​។​ ​ជា​ការពិត​ណាស់​ ​នៅ​ពេល​ស្រទាប់​ខាងក្រៅ​របស់​សរសៃសក់​ខូច​ ​វា​នឹង​ធ្វើឲ្យស​ក់​ស្ងួត​ហើយ​ឡើង​សំពោង​។​ ​ជា​សំណាងល្អ​ ​ប្រេង​ធម្មជាតិ​សំខាន់​មួយ​ចំនួន​អាច​មាន​សមត្ថភាព​ដោះស្រាយ​ទៅលើ​បញ្ហា​នេះ​។​ ​ចុះ​តើ​អ្នកដឹង​ទេ​ថា​ ​ប្រេង​ធម្មជាតិ​ណាខ្លះ​ដែល​អាច​ជួយ​ព្យាបាល​សក់​ស្ងួត​?

1. ​ប្រេងដូង​ (​Coconut Oil​)

          ​ប្រេងដូង​ធម្មជាតិ​ ​អាច​មាន​សមត្ថភាព​ផ្តល់​ជាតិ​ប្រេង​ខ្ពស់​ដល់​សក់​ជាមួយ​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​៣​(o​me​g​a​-3) ​រួម​ជាមួយ​វីតាមីន​អ៊ី​(​E​) ​ដែល​ជួយ​ធ្វើឲ្យស​ក់​ភ្លឺ​រលោង​ ​និង​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​ក្បាល​។​ ​ប្រេងដូង​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការប្រើប្រាស់​ ​យើង​អាច​​​យក​វា​ក្នុង​បរិមាណ​តិចតួច​លាប​ធ្វើជា​ក្រែម​បន្ទន់​សក់​នៅ​ពេល​ងូតទឹក​ ​ឬ​ ​យក​វា​ទៅ​ក​ម្តៅ​ឲ្យ​ក្តៅ​ឧណ្ហ​ៗ​សិន​ ​សឹម​យកមក​លាប​នៅ​លើ​សរសៃសក់​ ​ដោយ​ទុកចោល​យូរ​ឬ​ឆាប់​តាមចិត្ត​ចង់​ ​ហើយ​លាង​ស​ម្អា​ត​ចេញ​ដោយ​ប្រើ​សាប៊ូ​កក់សក់​ ​ឬ​ទឹក​ធម្មតា​ជាការស្រេច​។​

2. ​ប្រេង​អូ​លីវ​(​Olive oil​)

          ​ដូច​ទៅ​នឹង​ប្រេងដូង​ ​ប្រេង​អូ​លីវ​ក៏មាន​ផ្ទុក​នូវ​វីតាមីន​អ៊ី​ (​E​) ​និង​អាស៊ី​ត​ខ្លាញ់​ផង​ដែរ​។​ ​លើស​ពី​នេះ​វា​មាន​ផ្ទុក​នូវ​ពពួក​សារធាតុ​ ​អ៊ី​ម៉ូ​លីន​(​emollient​) ​ដូចជា​ ​ស្កា​ឡែ​ន​(squ​ale​n​e​) ​និង​អាស៊ី​ត​អូ​ឡេ​អ៊ិ​ច​(o​l​e​i​c ​acid​)​ដែល​ធ្វើឲ្យស​ក់​ទន់​ខ្លាំង​។​ ​ជាក់ស្តែង​ ​តាមរយៈ​ភស្តុតាង​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា​ ​ប្រេង​អូ​លីវ​អាច​ផ្តល់​សំណើម​ដល់​សក់​បាន​យ៉ាងល្អ​។​ ​សម្រាប់​វិធី​ប្រើ​ប្រេង​អូ​លីវ​ ​យើង​យក​ប្រេង​អូ​លីវ​ ​១​ទៅ​២​ស្លាបព្រា​បាយ​ ​លាប​វា​នៅ​លើ​កន្លែង​សក់​ស្ងួត​ ​រួច​យកដៃ​ឈ្លី​ម៉ា​ស្សា​មួយសន្ទុះ​ ​ហើយ​ពាក់មួក​ប្លាស្ទិក​គ្រប​ឲ្យ​ជិត​ទុក​រយៈពេល​១​៥​នាទី​ ​សឹម​លាង​ទឹក​ជម្រះ​ចេញ​។​

3. ​ប្រេង​ផ្លែ​ប៊័រ​ (​A​v​o​cad​o ​Oil​)

          ​ផ្លែ​ប័​រ​ផ្ទុក​យ៉ាង​សម្បើម​ទៅ​ដោយ​ ​ខ្លាញ់​ល្អ​ ​ជាតិ​ខនិជ​ ​និង​សារធាតុ​ប្រ​ឆាំ​អុក​ស៊ី​ត​កម្ម​។​ ​ធនធាន​អំណោយផល​ពី​ធម្មជាតិ​ទាំងនេះ​ ​មាន​សារៈសំខាន់​ជួយ​ឲ្យ​សក់​រឹង​មាំ​ ​និង​មាន​សុខភាព​ល្អ​។​ ​អាស៊ី​ត​ខ្លាញ់​នៃ​ផ្លែ​ប៊័រ​អាច​ជួយ​ជួសជុល​សក់​ស្ងួត​ ​ឬ​ ​សក់​ខូច​ ​ដោយ​ការពារ​ស្បែក​ក្បាល​ពី​ការ​រង​ការ​បំផ្លាញ​ពី​បរិយាកាស​មិន​ល្អ​ជុំវិញ​ខ្លួន​។​ ​ផ្លែឈើ​មួយ​នេះ​ក៏​ជា​ប្រភព​នៃ​វីតាមីន​បាយ​អូ​ទី​ន​(​biotin​)​ផង​ដែរ​ ​ដែល​តាម​ការស្រាវជ្រាវ​កាលពី​ឆ្នាំ​ ​២​០​១​២​ ​របស់​គ្លី​និ​ក​ J​CAD​ ​នៅ​ឯ​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រ​ វេ​ស​ឆេ​ស​ស្ទ័​រ​ (​West​chest​e​r ) ​ក្នុង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ (​P​e​nn​sylvan​n​i​a​) ​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ថា​វា​ពិតជា​ជួយ​ឲ្យ​សក់​រឹង​មាំ​ឡើង​ ​និង​កាត់បន្ថយ​សក់​ស្ងួត​។​ ​យើង​អាច​ប្រើ​ផ្លែ​ប៊័រ​កិន​ធ្វើជា​ម៉ា​ស​ ​លាប​នៅ​លើស​ក់​ទុក​រយៈពេល​៣​ម៉ោង​រួច​លាង​ទឹក​ចេញ​ ​ឬ​អាច​ប្រើ​ប្រេង​ផ្លែ​ប៊័រ​ក​ម្តៅ​ឲ្យ​ក្តៅ​ឧណ្ហ​ៗ​ ​លាយ​ជា​មួយទឹក​បន្តិច​ ​រួច​យកមក​លាប​លើស​ក់​ទុក​រយៈពេល​ប្រមាណ​២​០​នាទី​ ​សឹម​លាង​ជម្រះ​ទឹក​ចេញ​ជាការស្រេច​។​

4. ​ប្រេង​អា​ល់ម៉ុ​ន​ (​Almond​ ​Oil​)

          ​ប្រេង​អា​ល់ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​៩​ ( O​me​g​a​-9 ​Fatty acid​s) ​ដែល​អាច​ជួយ​បន្ថែម​ភាព​ភ្លឺ​រលោង​ដល់​សក់​ ​និង​រំ​ញោច​ឲ្យ​សក់​ថ្មី​ដុះ​មកកាន់​តែ​ច្រើន​។​ ​ប្រេង​អា​ល់ម៉ុ​ន​មាន​ផ្ទុក​នូវ​វីតាមីន​អ៊ី​(​E​) ​និង​ប្រូតេអ៊ីន​ដែល​ជួយ​ធ្វើ​ឲ្យ​ស​ក់​រឹង​មាំ​ការពារ​ពី​កា​របែង​ចុង​។​ ​ប្រេង​នេះ​អាច​ជួយ​បន្ទន់​សក់​បាន​យ៉ាងល្អ​ ​ដោយសារតែ​វា​មក​ជាមួយ​សារធាតុ​ ​អ៊ីម៉ូលីន​(​emollient​) ​ពី​ធម្មជាតិ​យ៉ាង​ច្រើន​ ​ដែល​មាន​តួនាទី​ការពារ​ក៏ដូចជា​ផ្តល់​សំណើម​ដល់​សក់​ក្នុង​ពេល​តែមួយ​។​ ​យើង​អាច​ប្រើ​ប្រេង​អា​ល់ម៉ុ​ន​ព្យាបាល​សក់​ស្ងួត​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​គ្រាន់តែ​យក​ប្រេង​អា​ល់ម៉ុ​ន​លាយ​ជាមួយ​ប្រេងដូង​ ​ហើយ​លាប​នៅ​លើ​កន្លែង​សក់​ស្ងួត​ ​ជាពិសេស​ចុង​សក់​ជាការស្រេច​។​

5. ​ប្រេង​ក្រអូប​ ​ឬ​ ​Essential​ ​Oil​

          ​ដោយឡែក​ពី​ប្រេង​ដែល​បាន​ជម្រាប​ជូន​អម្បាញ់មិញ​ ​ប្រេង​ក្រអូប​ក៏មាន​ប្រសិទ្ធ​ភាព​ព្យាបាល​សក់​ស្ងួត​ផង​ដែរ​។​ ​ប្រេង​ក្រអូប​ ​ឬ​ អេ​ស​សេន​ថល​ អ៊​យ​ (​Essential​ ​Oil​) ​គឺជា​ប្រេង​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ដើម​ស្លឹក​ផ្កា​ ​ហើយ​ភាគ​ច្រើន​វា​មានប្រយោជន៍​ចំពោះ​សុខភាព​សក់​ ​និង​ស្បែក​ក្បាល​។​ ​ក្នុង​នោះ​ប្រេង​ដែល​ល្អ​សម្រាប់​ព្យាបាល​សក់​ស្ងួត​មាន​ដូចជា​ ​ប្រេង​តែ​ធី​ទ្រី​(​tea​ ​tree​) ​ប្រេង​ឡា​វេន​ឌ​័​រ​ (​l​a​vender​) ​ប្រេង​ឈើ​ក្រអូប​ (​sandalwood​) ​ប្រេង​រ៉ូ​ស​ម៉ា​រី​ (​rose​mar​y​) ​ប្រេង​ធី​ម​(​t​h​y​me​) ​ប្រេង​ផ្កា​ក្លា​រី​សេ​ដ​(c​l​ar​y​ ​sage​) ​ប្រេង​ខ្ញី​(​ginger​) ​ប្រេង​ឈើទាល​(​e​u​ca​l​y​p​t​us​) ​ប្រេង​ផ្កា​ក្តាំង​ងា​ (​y​l​an​g​-​y​l​an​g​) ​និង​ប្រេង​កុលាប​(​rose​)​។​ ​ចំពោះ​ការ​ព្យាបាល​សក់​ស្ងួត​ជាមួយ​ប្រេង​ធម្មជាតិ​ ​យើង​គ្រាន់តែ​យក​ប្រេង​ក្រអូប​ណាមួយ​ដែល​រៀបរាប់​មុននេះ​ចំនួន​៥​តំណក់​ ​ដាក់​បន្តក់​នៅ​ពេល​កក់សក់​ឬ​ពេល​បន្ទន់​សក់​ជាការស្រេច​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS