តើមួយណាជាស្ទីល និងជម្រើសរបស់អ្នករវាងម៉ូតូ Royal Enfield Meteor 350 & Royal Enfield Classic 350?
NEWS 2 months agoកំពុងស្វែងរកម៉ូតូដែលប្រើប្រាស់ក្នុងទីក្រុង ហើយអាចបម្រើការងារប្រចាំថ្ងៃរបស់អ្នក ជាមួយការជិះកំសាន្តចុងសប្តាហ៍ទាំងក្នុងទីក្រុង និងខេត្ត Royal Enfield Meteor & Classic 350 បានក្លាយជាការពេញនិយមសម្រាប់បុរសសម័យថ្មីនេះ។ ម៉ូតូ Meteor ជាទីចាប់អារម្មណ៍របស់មនុស្សវ័យជំទង់ដល់មនុស្សវ័យកណ្តាល ដោយសារតែពណ៌ និងរចនាបថរបស់គេ។ ដោយឡែក Classic 350 រចនាបថបែបបុរាណ លាយឡំនឹងបច្ចេកវិទ្យាថ្មីដែលគេនិយមហៅថា Classic Reborn ស័ក្តិសមបំផុតសម្រាប់មនុស្សវ័យកណ្តាលដែលនិយមប្រភេទស្ទីលម៉ូតូមិនច្រំដែលនឹងអ្នកណា។ ជាការពិតណាស់ យើងបានសង្កេតឃើញម៉ូដែល Classic 350 & Meteor 350 ជាច្រើននៅលើដងផ្លូវដែលមានពណ៌ និងប្រភេទ ខុសៗគ្នា ដោយសារការរចនាបែប Classic តម្លៃសមរម្យ សេវាកម្មរោងជាង និងក្រុមគ្រួសារ Royal Enfield Cambodia Family ដែលតែងតែមានការជួបជុំជារៀងរាល់ខែផងដែរ។
ប្រសិនបើអ្នកមានស្ទីលបែបយុវវ័យហើយកំពុងស្វែងរកម៉ូតូមានភាពស្រស់ស្រាយ និងពេញនិយម Royal Enfield Meteor 350cc អាចស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់អ្នកនៅពេលធ្វើការទិញជ្រើសរើសម៉ូតូថ្មី។ មកដល់ជាមួយជម្រើសទាំង ៣ (Supernova, Stella, Fireball) និង ៧ ពណ៌ Meteor លក់ដាច់បំផុត រហូតមកដល់ពេលជិត ២ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ នេះគឺជាម៉ូតូដែលត្រូវបានបង្កើតឡើងសម្រាប់អ្នករាល់គ្នា ដែលជាម៉ូតូដែលមានផាសុកភាពបំផុតសម្រាប់ទំនុកចិត្តអ្នកបើកបរ។ ម៉ូតូដែលមានស្ទីលបែប Unique សម្រិតសម្រាំងឡើងពីលោហធាតុដែលផលិតចេញពីគ្រប់ផ្នែកនីមួយៗនៃតួម៉ូតូ។ ម៉ូតូមួយនេះផងដែរបំពាក់ដោយម៉ាស៊ីន SOHC ជាមួយនឹងមុខងារបង្កើតកម្លាំងអូសបានរលូន និងកម្លាំងបង្វិលចុងខាងក្រោមច្រើន ជួយសម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយ។
នៅពេលដែលអ្នកជាអ្នកគាំទ្ររចនាបថបែប Classic អ្នកនឹងជក់ចិត្តចំពោះម៉ូដែល Classic 350 ដែលមាន៤ប្រភេទសម្រាប់ជ្រើសរើស ដូចជាប្រភេទ Chrome, ប្រភេទ Dark, ប្រភេទ Halcyon, និងប្រភេទ Signal ជាមួយនិងពណ៌ទាំងអស់ចំនួន៩ផងដែរ។ វាគឺជាបុត្រសម្ព័ន្ធនៃ Classic 500 ម៉ូដែលដែលមានភាពពេញនិយមគ្រប់សម័យកាល ម្ចាស់របស់ Royal Enfield ភាគច្រើនដឹងពីតម្លៃនៃម៉ូតូនេះសម្រាប់គុណភាពរឹងមាំ ផលិតឡើង ងាយស្រួលជិះ ប្រកបដោយផាសុកភាព ហើយតែងតែឆ្លើយតបថាហេតុអ្វីបានជា Classic 350 ទាក់ទាញអ្នកគាំទ្រជាច្រើនក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ៕