×

យុវជន​ ​ឆា​ន​ ​ឆៃ​ហ្វុ​ង​ ​កីឡាករ​ទោចក្រយាន​ជម្រើស​ជាតិ​កម្ពុជា​

NEWS 12 months ago
 
 

           ធ្មេច​បើក​ៗ​ ​នៅតែ​រយៈពេល​ជាង​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ​ ​កម្ពុជា​នឹងបាន​ធ្វើជា​ម្ចាស់ផ្ទះ​ប្រារព្ធ​ព្រឹត្តិការណ៍​ ​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​ប្រវត្តិ​សា​ស្រ្ត​ជាតិ​។​ ​ក្នុងចំណោម​ ​កីឡា​សរុប​ជាង​៣​០​ប្រភេទ​ដែល​នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​ស៊ី​ហ្គេ​ម​ខាងមុខនេះ​ ​ក៏មាន​វត្តមាន​កីឡា​ទោចក្រយាន​ ​ស្ថិត​ក្នុង​លេខរៀង​ទី​៨​ ​នៃ​បញ្ជី​កម្មវិធី​ប្រកួត​ផង​ដែរ​។​ ​យុវជន​ ​ឆា​ន​ ​ឆៃ​ហ្វុ​ង​ ​ជា​កីឡាករ​កង់​ភ្នំ​ (​M​TB​) ​ដ៏​ឆ្នើម​មួយ​រូប​ប្រចាំ​សហ​ព័ន្ធ​កីឡា​ទោចក្រយាន​ ​ដែល​ធ្លាប់​បាន​កសាង​ស្នាដៃ​យ៉ាង​ច្រើន​ទាំង​លើ​ឆាក​ជាតិ​និង​ឆាក​អន្តរជាតិ​គួរឲ្យ​កត់​សម្គាល់​។​ ​តើ​កីឡាករ​​ជម្រើស​ជាតិ​រូប​នេះ​ទទួល​បាន​ជ័យ​លា​ភី​អ្វីខ្លះ​ក្នុង​អំឡុង​ពេលថ្មីៗនេះ​? ​ហើយ​គេ​ហ្វឹកហាត់​របៀបណា​ខ្លះ​ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ខាងមុខនេះ​?

           ​ជួប​តាម​សារ​អេ​ឡិច​ត្រូនិ​ក​ ​កីឡាករ​ ​ឆា​ន​ ​ឆៃ​ហ្វុ​ង​ ​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​សូវ​រី​ន​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ប្អូន​ពិតជា​មាន​ភាព​មមាញឹក​ច្រើន​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​កីឡា​នេះ​ ​ជាពិសេស​គឺ​ ​ក្នុង​ខែ​នេះ​តែម្តង​ដែល​ប្អូន​ត្រូវ​ព្យាយាម​ហ្វឹកហាត់​កាន់តែ​ខ្លាំង​ក្រោម​ការ​តម្រង់​ទិស​ណែនាំ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​របស់​ខាង​សហ​ព័ន្ធ​ ​ព្រោះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​កំពុង​រំកិល​ខិត​ជិត​ចូល​មកដល់​​​ហើយ​។​ ​ម្យ៉ាង​វិញទៀត​ ​ប្អូន​ ​រួម​នឹង​ក្រុម​កីឡាករ​ ​កីឡា​ការិនី​ជម្រើស​ជាតិ​មួយ​ចំនួន​ទៀត​ក៏​ទើប​តែ​បញ្ចប់​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពី​ប្រទេស​ថៃ​កាលពី​ខែ​មីនា​កន្លងទៅ​ថ្មីៗ​នេះ​ដែរ​។​ “ ​សម្រាប់​អាជីព​ជា​កីឡាករ​កង់​ភ្នំ​ ​មានការ​ហ្វឹកហាត់​ជាប្រចាំ​ទៅលើ​ការ​ ​បង្កើន​ ​Performance​ (​សមត្ថភាព​) , ​Tactical​ (​បច្ចេកទេស​យុទ្ធ​សា​ស្រ្ត) ​ស្មារតី​ ​និង​មានការ​ចំណាយ​ច្រើន​ទៅលើ​សម្ភារ​ប្រើប្រាស់​ជាប្រចាំ​ ” ​កីឡាករ​រូប​នេះ​បាន​បកស្រាយ​។​

           ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម​ យុ​វ​កីឡាករ​ជម្រើស​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា​ “​ការ​ត្រៀម​ស៊ី​ហ្គេ​ម​ ​ខ្ញុំ​មានការ​ហ្វឹកហាត់​ជាប្រចាំ​តាម​កម្មវិធី​របស់​លោកគ្រូ​ដើម្បី​ឆ្ពោះទៅ​ដល់​គោលដៅ​ ​ហើយ​មាន​ក្រុម​ ​មាន​ជំរំ​ ​មាន​សម្ភារ​ ​និង​មានផ្លូវ​សម្រាប់​ហ្វឹកហាត់​”​។​ ​កីឡាករ​រូប​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ ហ្គេ​ម​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅដើម​ខែ​ឧសភា​នេះ​ ​រូបគេ​ត្រូវ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំ​នូន​ពីរ​ ​គឺ​ ​វិញ្ញាសា​ ​Men​ ​Elite​ (​ទោល​) ​និង​វិញ្ញាសា​ ​Team​ ​Relay​ ​Mixed​ (​បណ្តាក់​បុរស​-​នារី​)​។​ ​ចំពោះ​កាលវិភាគ​នៃ​ការ​ប្រកួត​វិញ​ ​កម្មវិធី​ប្រណាំង​កង់​ភ្នំ​ ( C​y​cling​ ​M​TB​) ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ ​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី​០​៦​ ​រហូតដល់​ ​ថ្ងៃចន្ទ​ ​ទី​០​៨​ ​ខែ​ឧសភា​ ​ខាងមុខនេះ​ ​នៅ​លើទឹក​ដី​ខេត្ត​សៀមរាប​តែម្តង​។​

           គួរ​រំ​ព្ញ​ក​ដែរ​ថា​ ​កីឡាករ​មកពី​ក្លិ​ប​ ​Empire​ C​y​cling​ ​Team​ ​និង​ជា​សមាជិក​ក្រុម​កង់​អាជីព​ ​Senior​ ​Team​ ​ក​ម្រិ​ត​ ​Men​ ​Elite​ ​ខាងលើ​នេះ​ ​បាន​ចូល​ជា​កីឡាករ​អាជីព​ក្នុង​ឆ្នាំ​២​០​២​០​ ​ដោយ​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​២​០​និង​មានការ​ជួយជ្រោមជ្រែង​ពីសំណាក់​លោកគ្រូ​ ​អ៊ុ​ច​ ​សុខ​វិបុល​ ​និង​ក្រុម​កង់​របស់​ខ្លួន​។​ ​ក្រោយមក​ ​រូបគេ​ក៏បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​ទោចក្រយាន​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២​០​២​១​ ​ហើយក៏​ទទួល​បាន​ជោគជ័យ​ជាច្រើនលើក​រួចមក​ហើយ​ ​ជាអាទិ៍​រួម​មាន​ ​ចំណាត់ថ្នាក់​លេខ​ ​៥​ ​កម្មវិធី​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ (​ប្រទេស​វៀតណាម​), ​ចំណាត់ថ្នាក់​លេខ​ ​២​ ​លើ​វិញ្ញាសា​ ​Men​ ​Under​ 23 ​និង​លេខ​៣​ ​លើ​វិញ្ញាសា​ ​Men​ ​Elite​ ​កម្មវិធី​ ​Thai​land​ ​National​ ​Championship​s ​ខេត្ត​ចន្ទ​បុរី​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ (​ប្រទេស​ថៃ​), ​ចំណាត់ថ្នាក់​លេខ​ ​៤​ ​លើ​វិញ្ញាសា​ ​Men​ ​Elite​ ​និង​ ​វិញ្ញាសា​ ​Men​ ​Under​ 23 ​កម្មវិធី​ ​Thai​land​ ​National​ ​Championship​ ​ជុំ​ទី​១​ ​ខេត្ត​កញ្ចន​បុរី​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ (​ប្រទេស​ថៃ​), ​ចំណាត់ថ្នាក់​លេខ​ ​៤​ ​កម្មវិធី​ UC​I​ ​Mountain​ ​Bike​ ​CUP​ 1 ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លើ​វិញ្ញាសា​ X​CO​ ​Men​ ​Under​ 23 (​ប្រទេស​ថៃ​), ​ចំណាត់ថ្នាក់​លេខ​ ​៣​ ​លើ​វិញ្ញាសា​ X​CO​ ​Men​ ​Elite​ ​និង​ចំណាត់ថ្នាក់​លេខ​ ​៣​ ​លើ​វិញ្ញាសា​ X​CO​ ​Men​ U23 ​កម្មវិធី​ ​Thai​land​ ​National​ ​M​T​B ​Championship​s ​ជុំ​ទី​៣​ ​ខេត្ត​ពិចិត្រ​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ (​ប្រទេស​ ​ថៃ​) ​។​

           ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​អ៊ុ​ច​ ​សុខ​វិបុល​ ​គ្រូ​បង្វឹក​នៃ​សហ​ព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​ឆ្លងកាត់​ការ​ប្រកួត​សាកល្បង​សមត្ថភាព​នៅ​ក្រៅ​ស្រុក​កន្លងមក​នេះ​ ​កីឡាករ​កម្ពុជា​ពិតជា​មាន​ទេព​កោ​សល្យ​ឈាន​ទៅ​ប្រកួតប្រជែង​ដណ្តើមយក​មេដាយ​ជាមួយ​កីឡាករ​តំណាង​ប្រទេស​ផ្សេងៗ​ ​ហើយ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កីឡា​ប្រភេទ​ប្រយុទ្ធ​តំណាង​កម្ពុជា​មួយ​នេះ​ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម​ជាបន្តបន្ទាប់​។​

           “​បច្ចុប្បន្ននេះ​ ​ជម្រើស​ជាតិ​របស់យើង​មាន​តម្លៃ​ ​សហ​ព័ន្ធ​របស់យើង​ក៏មាន​តម្លៃ​ ​ដោយសារតែ​មាន​ការ​ទទួលស្គាល់​ពី​បណ្តា​សហ​ព័ន្ធ​នៅ​អាស៊ី​អាគ្នេយ៍​របស់យើង​ ​ក៏ដូចជា​គណៈកម្មការ​ផ្សេងៗ​ ​ជាពិសេស​ចាប់ពី​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​មក​។​ ​ពេល​កម្ពុជា​បាន​បង្ហាញ​នៅ​លើឆាកអន្តរជាតិ​ ​កីឡាករ​របស់យើង​មាន​សក្តានុពល​អាច​ឈាន​ទៅដល់​ក​ម្រិ​ត​អេ​លី​ត​ ​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ ​រត់ជួរ​មុខដាច់​ពី​រជុំ​ […] ”។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​សម្តែង​នូវ​​អំណរគុណ​ចំពោះ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ ​ប្រធាន​សហ​ព័ន្ធ​ផ្ទាល់​ ​ដែល​យកចិត្តទុកដាក់​ខ្ពស់​តាមរយៈ​ការឧបត្ថម្ភ​​គាំទ្រ​ដល់​ក្រុម​កីឡាករ​កម្ពុជា​ឲ្យ​ចេញទៅ​វាស់​ស្ទង់​សមត្ថភាព​នៅ​បរទេស​ ​ហើយ​ថែមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ​ជាង​១​ម៉ឺន​ដុល្លារ​ដើម្បី​ចំណាយ​លើ​ថ្លៃ​សម្ភារ​ហ្វឹកហាត់​នៅ​ជំរំ​ក្នុង​ខេត្ត​សៀមរាប​ទៀត​ផង​។​

           ជា​ចុង​បញ្ចប់​ ​តាមរយៈ​វេ​ប​សាយ​ទស្សនាវដ្តី​សូវ​រី​ន​ ​កីឡាករ​ ​ឆា​ន​ ​ឆៃ​ហ្វុ​ង​ ​បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​អំពី​គោលជំហរ​ប្តេជ្ញា​ចិត្ត​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​ ​២​០​២​៣​ ​នេះ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា​ “​បាទ​! ​ក្តី​សង្ឃឹម​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ស៊ី​ហ្គេ​ម​ (​គឺថា​) ​ខ្ញុំ​អាច​​​យក​លទ្ធផល​ល្អ​មួយ​សម្រាប់​ជូន​ជាតិសាសន៍​របស់​ខ្ញុំ​និង​ក្រុម​របស់​ខ្ញុំ​” ​៕​

Article by SRIN SOKMEAN


SUGGESTIONS