×

គង់​ ​កែវមរកត​ ​កីឡា​ការិនី​លើក​ទម្ងន់​ជម្រើស​ជាតិ​កម្ពុជា​

NEWS 11 months ago
 
 

            កីឡា​លើក​ទម្ងន់​ជា​ប្រភេទ​កីឡា​មួយ​ដែល​មាន​ឥទ្ធិពល​ជា​អន្តរជាតិ​និង​មាន​កីឡាករ​ហ្វឹកហាត់​ជាច្រើន​ប្រទេស​ ​ទូ​ទាំងសកល​លោក​។​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​ក៏មាន​សហ​ព័ន្ធ​កីឡា​លើក​ទម្ងន់​នេះ​ដែរ​ (​Cam​bo​d​i​a​ ​weight​lift​in​g​ ​federation​) ​ដែល​កំពុងតែ​មានដំណើរ​ការ​យ៉ាងសកម្ម​ក្នុង​ការ​បង្វឹក​ក្រុម​កីឡាករ​ ​កីឡា​ការិនី​ជម្រើស​ជាតិ​ ​តាម​ប្រភេទ​ ​ទម្ងន់​ផ្សេងៗ​ ​ដើម្បី​ត្រៀម​ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម​ (​SEA​ ​GAME​S) ​លើក​ទី​៣​២​ ​នៅ​ក្រុងភ្នំពេញ​ ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ច​ថ្ងៃ​ទី​១​៣​-​១​៦​ ​ខែ​ឧសភា​ខាងមុខនេះ​។​ ​ជា​សក្ខីភាព​ ​កញ្ញា​ ​គង់​ ​កែវមរកត​ ​កីឡា​ការិនី​លើក​ទម្ងន់​ជម្រើស​ជាតិ​ ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ចំពោះ​បេសកកម្ម​កីឡា​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ព្រមទាំង​ចែករំលែក​បទពិសោធន៍​នៃ​ការ​ហ្វឹកហ្វឺន​ក្នុងនាម​ជា​សមាជិកា​ក្រុម​ជម្រើស​ជាតិ​ ​ឲ្យ​ប្រិយ​មិត្ត​ទាំងឡាយ​បាន​យល់​ដឹង​ក្នុង​ឱកាស​ដែល​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ទន្ទឹង​រង់ចាំ​៦​៤​ឆ្នាំ​មកនេះ​ ​តាមរយៈ​គេហទំព័រ​សូវ​រី​ន​។​

            ឆ្លើយតបនឹង​សំនួរ​ទីមួយ​ថា​តើ​ ​កញ្ញា​យល់ឃើញ​យ៉ាងណា​ខ្លះ​ដែរ​ចំពោះ​ការ​បង្ហាញ​វត្តមាន​ប្រកួត​លើកដំបូង​នៅ​ក្នុង​ឱកាស​ស៊ី​ហ្គេ​ម​ឆាប់ៗ​នេះ​? ​កីឡា​ការិនី​ ​គង់​ ​កែវមរកត​ ​បាន​ផ្តល់​ចម្លើយ​អម​ដោយ​ទុក​មុខ​ញញឹម​និង​ទំនុក​ចិត្ត​ថា​ “​សម្រាប់​ខ្ញុំ​គឺ​ ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ធ្វើឲ្យ​បាន​ល្អ​….​ខ្ញុំ​ចាត់​ទុក​កីឡា​ស៊ី​ហ្គេ​ម​ក្នុង​ផ្ទះ​ (​ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​) ​នេះ​ជា​បទពិសោធន៍​ដ៏​ធំ​។​ ​ខ្ញុំ​នឹង​រៀនសូត្រ​ពី​កីឡាករ​ដែល​ត្រូវ​មក​ប្រកួត​ពី​ប្រទេស​ផ្សេងៗ​។​ ​ពេល​ខ្ញុំ​រៀនសូត្រ​ពី​វា​ហើយ​ ​ខ្ញុំ​នឹង​បន្ត​លេង​កីឡា​ហ្នឹង​ទៀត​។​ ​ខ្ញុំ​សង្ឃឹម​ថា​ ​ខ្ញុំ​ធ្វើ​បាន​នៅ​ស៊ី​ហ្គេ​ម​បន្តបន្ទាប់​ទៀត​ ” ​។​

            ទន្ទឹម​នឹង​នេះ​ ​កញ្ញា​បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​ច្រើន​ចំពោះ​មិត្ត​រួម​ក្រុម​ដែល​នៅ​ក្នុង​សហ​ព័ន្ធ​ដូចគ្នា​នេះ​ ​ថា​ពិតជា​អាច​ដណ្តើម​បាន​ជោគជ័យ​ជូន​ជាតិ​ ​ព្រោះ​ពួកគេ​សុទ្ធសឹងតែ​មាន​សមត្ថភាព​រៀងៗខ្លួន​ ​ហើយ​ថែមទាំង​មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​ពោល​ ​គឺ​ដោយសារ​ពួកគេ​ចូល​ប្រឡូក​ជា​សមាជិក​ក្រុម​កីឡា​ជម្រើស​ជាតិ​នេះ​មុន​រូប​នាង​ទៅទៀត​។​ ​ពាក់ព័ន្ធ​នឹង​រឿង​បទពិសោធន៍​ ​មរកត​បាន​បញ្ជាក់​ថា​ ​នាង​ទើប​ទទួល​បានឱកាស​ជាប់​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កាលពី​ចុង​ឆ្នាំមុន​នេះ​ទេ​។​ ​គិត​មកដល់​ដើមខែ​ឧសភានេះ​ ​នាង​ជាប់​តំណែង​នេះ​បាន​រយៈពេល​កន្លះ​ឆ្នាំ​ ​មក​ហើយ​។​

            ថ្វី​ដ្បិតតែ​មាន​បទពិសោធន៍​រាង​តិច​បើ​ធៀប​នឹង​កីឡា​ការិនី​ជម្រើស​ជាតិ​រៀមច្បង​ក៏ដោយ​ ​ក៏​យុវតី​រូប​នេះ​នៅតែ​មានស្មារតី​មិន​ចុះញ៉ម​នឹង​ដំណើរ​ចូលរួម​ប្រកួត​ដ៏​ខ្លី​ខាងមុខ​ឡើយ​។​ ​ជាក់ស្តែង​ ​នាង​បាន​លើកឡើង​ថា​ “​ខ្ញុំ​មាន​ទឹកចិត្ត​ជួយ​សហ​ព័ន្ធ​ ​ដោយសារ​ធ្លាប់​ចាប់​ផ្តើមពីបាតដៃទទេ​មក​។​ ​អ៊ីចឹង​ទៅ​ ​ចង់​បន្ត​ជាមួយគ្នា​ដល់​ចប់ចុងចប់ដើម​។​ ​ម្យ៉ាង​ខ្ញុំ​ ​ក៏​ស្រឡាញ់​កីឡា​ហ្នឹង​ដែរ​ ​ទើប​ខ្ញុំ​ខំប្រឹង​! ” ​។​ ​ត្រង់​ចំណុច​នេះ​ដែរ​ ​នាង​បាន​បន្ថែម​ថា​ ​ដំបូង​ឡើយ​ ​ដោយសារ​មាន​ប្រវត្តិ​ ​ផ្តើម​ចេញពី​កីឡាករ​បាល់ទះ​ ​នាង​ស្រឡាញ់​ប្រភេទ​កីឡា​បាល់​។​ ​ប៉ុន្តែ​ក្រោយមក​ ​ដោយសារតែ​នាង​បាន​ចំណាយ​ពេល​តស៊ូ​ចេញទៅ​ហ្វឹកហាត់​កីឡាអត្តពលកម្ម​នៅ​ប្រទេស​កូរ៉េ​ ​នាង​ក៏បាន​បង្វែរ​ចំណង់ចំណូលចិត្ត​មក​ផ្តោត​លើ​កីឡា​ប្រភេទ​នេះ​ជាង​ ​ជាប់​រហូតដល់​បច្ចុប្បន្ន​។​

            កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​ក្នុងមួយថ្ងៃ​ ​ត្រូវ​ចំណាយ​ពេល​ហាត់​បី​វេន​ ​គឺ​ ​ពេល​ព្រឹកព្រលឹម​ ​ហាត់​កម្លាំង​កាយ​ ​ពេលព្រឹក​ម៉ោង​៩​ ​ហាត់​បច្ចេកទេស​ ​Snatch​ (​លើក​ដុំដែក​ឲ្យ​ផុត​ឡើង​លើ​) ​និង​ម៉ោង​២​រសៀល​ ​ហាត់​បច្ចេកទេស​ ​Clean​ ​and​ ​Jerk​ (​លើក​ដុំដែក​ឲ្យ​ផុត​ឡើង​លើ​) ​។​ ​ក្នុង​មួយ​ស​ប្តាហ៍ ​ត្រូវ​ហាត់​ជាប់​ជាប្រចាំ​ ​ពី​ថ្ងៃ​ច​័ន្ទ​ដល់​ថ្ងៃសៅរ៍​ (​ចំពោះ​ថ្ងៃសៅរ៍​ ​ហាត់​តែមួយ​ព្រឹក​) ​លើកលែង​ថ្ងៃអាទិត្យ​។​ ​ការ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ប្រកួត​ ​ស៊ី​ហ្គេ​ម​ ​មាន​ទាំង​គ្រូ​បង្វឹក​ជា​ជន​ជាតិខ្មែរ​ ​និង​ជនជាតិ​បរទេស​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ជម្រើស​ជាតិ​ឲ្យ​កាន់តែ​ខ្លាំងពូកែ​ទ្វេ​ដង​។​ ​ដោយឡែក​ ​ក្រុម​ជម្រើស​ជាតិ​ដែល​ហាត់​បាន​រយៈពេល​២​ឆ្នាំ​ឡើងវិញ​ ​មានឱកាស​បាន​ចេញទៅ​ហ្វឹកហាត់​ដល់​ប្រទេស​ចិន​ថែមទៀត​ផង​ ​នេះ​បើ​តាម​ការ​អះអាង​របស់​កីឡា​ការិនី​ផ្ទាល់​។​ ​ចំពោះ​រូប​កញ្ញា​វិញ​ ​កញ្ញា​ត្រូវ​ហ្វឹកហាត់​ក្នុងស្រុក​ ​ហើយ​ត្រូវ​ចូលរួម​ប្រកួត​វិញ្ញាសា​ ​នារី​ទម្ងន់​ ​៥​៩​គីឡូក្រាម​ ​ក្នុង​ស៊ី​ហ្គេ​ម​ ​ក្នុងចំណោម​១​៤​ប្រភេទ​វិញ្ញាសា​នៃ​កីឡា​លើក​ទម្ងន់​ដែល​ត្រូវ​ដាក់​ប្រកួត​។​

            គួរ​រំ​ព្ញ​ក​ដែរ​ថា​ ​កីឡា​ការិនី​វ័យ​២​៥​ឆ្នាំ​រូប​នេះ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹង​សែន​ (​បច្ចុប្បន្ន​ក្រុង​ស្ទឹង​សែន​) ​ខេត្ត​កំពង់ធំ​។​ ​កញ្ញា​បាន​ចូល​ជា​ក្រុម​កីឡា​ការិនី​បាល់ទះ​ជម្រើស​សាលា​ប្រចាំ​វិទ្យាល័យ​កំពង់ធំ​ ​ចាប់តាំង​ពី​ថ្នាក់​ទី​៨​ ​រហូតដល់​ថ្នាក់ទី១​២​។​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​កញ្ញា​បាន​ប្រឡងជាប់​ជា​គ្រូបង្រៀន​ក​ម្រិ​ត​មូលដ្ឋាន​ ​ឯកទេស​អប់រំកាយ​និង​កីឡា​ ​បម្រើ​ការ​នៅ​វិទ្យាល័យ​មួយ​នៃ​ខេត្ត​សៀមរាប​។​ ​លុះដល់​ចុង​ឆ្នាំ​២​០​១​៩​ ​ក្រោម​ការណែនាំ​ពី​គ្រូ​កីឡា​លើក​ទម្ងន់​ ​គួបផ្សំ​នឹង​ចំណាប់អារម្មណ៍​ចំពោះ​កីឡា​ថ្មី​សម្រាប់​រូប​នាង​ផង​នោះ​ ​កញ្ញា​បាន​សម្រេច​ចិត្ត​ងាក​មក​ចូល​ប្រឡូក​កីឡា​លើក​ទម្ងន់​ ​វិញ​។​ ​កញ្ញា​បាន​ចំណាយ​ពេល​ហ្វឹកហាត់​នៅ​ស្រុកក្រៅ​ ​រហូតដល់​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ទើបបាន​មក​ស្រុកខ្មែរ​ហាត់​បន្ត​ ​ជាប់​រហូតមក​។​ ​ក្នុង​ឆាក​ជីវិត​ជា​កីឡា​ការិនី​អាជីព​ថ្មីថ្មោង​ ​កញ្ញា​ក៏​ធ្លាប់​ឈ្នះ​បាន​ជ័យ​លា​ភី​ពានរង្វាន់​កូរ៉េ​ ​ឆ្នាំ​២​០​២​១​ (2021 Kore​a​ ​Cup​) ​ពី​ប្រទេស​កូរ៉េ​ ​លើ​វិញ្ញាសា​ 2-​woman​ ​BOB​SLEIGH​ ​រហូតដល់​ទៅ​ពី​រជុំ​ (​Race​ 1 & ​Race​ 3) ​គួរឲ្យ​មាន​មោទកភាព​សម្រាប់​សហ​ព័ន្ធ​ក៏ដូចជា​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS