×

ព្រឹត្តិការណ៍​បើក​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​និង​ ​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​ ​ឆ្នាំ​​២​០​២​៣​

NEWS 12 months ago
 
 

          ​​ភ្នំពេញ​: ​ព្រឹត្តិការណ៍​បើក​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​ ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេ​ម​ ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ​គឺជា​មោទកភាព​ ​និង​កិត្តិយស​សម្រាប់​ប្រទេស ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​ ​ដែល​បាន​រង់ចាំ​អស់​រយៈពេល​ ​៦​៤​ឆ្នាំ​មក​ហើយ​។​

          ​សូម​ជម្រាប​ថា​ ​ស៊ី​ហ្គេ​ម​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ ​១​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​និង​ ​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០​៣​ ​ដល់​ ​០​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​ ​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​ ​មាន​សរុប​ចំនួន​ ​៣​៧​ប្រភេទ​កីឡា​ ​ត្រូវនឹង​វិញ្ញាសា​រហូតដល់​ ​៥​៨​៦​ ​វិញ្ញាសា​ ​ដែល​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ ​ខេត្ត​ចំនួន​ ​៤​ ​រួម​មាន​៖​ ​ព្រះ​សី​ហ​នុ, ​កែប​, ​កំពត​ ​និង​សៀមរាប​៕


SUGGESTIONS