ហាង ZARA មកដល់ប្រទេសកម្ពុជាជាមួយនឹងការផ្តល់ជូនម៉ូដសម្លៀកបំពាក់ចម្រុះទាន់សម័យ
NEWS 3 weeks agoនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ម៉ាកសម្លៀកបំពាក់លំដាប់អន្តរជាតិ ZARA បានបើកដំណើរការដាក់ផលិតផលរបស់ខ្លួនជាផ្លូវការ នៅហាងដែលមានទីតាំងស្ថិតនៅផ្សារទេំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ជាន់ផ្ទាល់ដី ក្នុងរាជធានីភ្នំពេញ ដែលជាទីកន្លែងមួយកំពុងមានសក្តានុពល និងប្រមូលផ្ដុំនូវម៉ូដឈានមុខគេ។ មិនតែប៉ុណ្ណោះ ម៉ាកយីហោនេះ រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ច្រមុះជាមួយហាងអនឡាញ ពិសេសថ្មីនៅក្នុងប្រទេសកម្ពុជា និងបានប្រកាសបើកដំណើរការលក់តាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ Zara.com/kh នៅថ្ងៃជាមួយគ្នានេះផងដែរ។
ក្រៅពីម៉ូដសម្លៀកបំពាក់ដ៏សម្បូរបែប និងមានការច្នៃប្រតិដ្ឋទាន់សម័យសម្រាប់ស្រ្តី និងបុរស សម្លៀកបំពាក់សម្រាប់កុមារក៏មានជាច្រើនជម្រើស ម៉ូដទាន់សម័យ និងសម្បូរបែប ដូចគ្នាទៅនឹងម៉ូដសម្លៀកបំពាក់សម្រាប់ស្រ្តី និងបុរសផងដែរ។ ដែលនេះពិតជាផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសសម្លៀកបំពាក់ជាច្រើនប្រភេទនៅហាងតែមួយ រួមទាំងនៅលើគេហទំព័រ Zara.com/kh។ ជាមួយគ្នានេះ ចំពោះផលិតផលថ្មីៗរបស់ ZARA នឹងមានចូលមកពីរដងក្នុងមួយសប្តាហ៍ ដូច្នេះអតិថិជនអាចមកជ្រើសរើសនៅម៉ូដថ្មីៗបានជានិច្ច។ ហាង ZARA ដំបូងគេក្នុងប្រទេសកម្ពុជានេះដែរមានទំហំសរុបរហូតដល់ទៅ ៣៣០០ ម៉ែត្រការេ ផ្នែកខាងក្នុងរចនាដោយ ស្ថាបត្យកម្ម ZARA (Zara Architectural Studio) ដែលត្រូវបានតុបតែងដេគ័រភាគច្រើនមានពណ៌ស ស្អាត ជាពិសេសស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយ ភាពទាក់ទាញនៃគ្រឿងសង្ហារិមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ ដែលធ្វើឲ្យមានភាពស្រឡះប្លែកភ្នែក និងមានភាពទាក់ទាញ ធំទូលាយ ងាយស្រួលដល់អតិថិជន។ ម៉ាកលំដាប់អន្តរជាតិ ZARA ក្រៅពីមានផលិតផលយ៉ាងសម្បូរបែប ម៉ាក់នេះក៏មានដាក់លក់ប្រភេទសម្លៀកបំពាក់កីឡា ស្បែកជើង និងគ្រឿងតុបតែងលម្អជាច្រើនទៀត។
ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ ZARA ក្នុងការលក់រាយសម្រាប់ហាងធំៗ និងត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូឌែលមួយគ្មានពីរដែលរួមបញ្ចូលជាមួយវេទិកាអនឡាញ ថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី ZARA និងមុខងារ Store Mode ។ ចំពោះការដាក់លក់លើទីផ្សារអនឡាញនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូននូវ បទពិសោធន៍នៃការទិញទំនិញដែលមានភាពងាយស្រួល និងដំណើរការជាមួយកម្មវិធីស្វែងរកតាមអុីនធឺណីតទាំងអស់ដែលមាននៅក្នុងប្រទេស។
សម្រាប់ទំនិញដែលដាក់លក់តាមអនឡាញគឺមានតម្លៃដូចគ្នាទៅនឹងទំនិញដែលមានដាក់លក់នៅក្នុងហាង ZARA ដែលស្ថិតនៅប្រទេសកម្ពុជាផ្ទាល់តែម្តង។ អតិថិជនអាចជ្រើសរើសទិញមុខទំនិញតាមរយៈការដឹកជញ្ជូនដល់ផ្ទះ ឬអាចមកមើលផ្ទាល់នៅហាងក៏បាន។
ចំពោះមុខងារ “Store Mode” តាមរយៈកម្មវិធី ZARA ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឲ្យអតិថិជនរកមើលមុខទំនិញនៅក្នុងហាងតាមរយៈកម្មវិធី និងបញ្ជាទិញទំនិញនៅក្នុងហាងក្នុងរយៈពេល២ម៉ោង។ អតិថិជនក៏អាចប្រើប្រាស់កម្មវិធីនេះដើម្បីរកទីតាំងមុខទំនិញនៅក្នុងហាងផងដែរ។
សម្រាប់ជម្រើសដឹកជញ្ជូន ផលិតផលដែលបានបញ្ជាទិញតាមអនឡាញនឹងមកដល់ដោយការវិចខ្ចប់បានស្អាត ហើយក៏មិនប៉ះពាល់ដល់បរិស្ថាន ព្រោះត្រូវបានរចនាឡើងជាពិសេស ដើម្បីការពារសម្លៀកបំពាក់ និងមុខទំនិញក្នុងអំឡុងពេលដំណើរការដឹកជញ្ជូន។
មុខទំនិញនឹងត្រូវបានដឹកជញ្ជូនដោយមិនគិតពីចំនួននៃការទិញរបស់អតិថិជន ប្រសិនបើអតិថិជនជ្រើសរើសទិញមុខទំនិញនៅក្នុងហាងតាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី៧ទៅ៨ នៃថ្ងៃធ្វើការ។ សម្រាប់អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ ខាងក្រោមនេះជាជម្រើសដែលមាន ការដឹកជញ្ជូនតាមស្តង់ដារ ៧-៨ ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញលើសពី៣២០.០០០រៀល ឥតគិតថ្លៃដឹកជញ្ជូន។ ការដឹកជញ្ជូនតាមស្តង់ដារ ៧-៨ ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញក្រោម៣២០.០០០រៀល ក្នុងមួយការបញ្ជាទិញគិតថ្លៃសេវាដឹកជញ្ជូន ២០.០០០រៀល។
ចំពោះអតិថិជនចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញត្រឡប់មកវិញគឺដូចគ្នាសម្រាប់ការទិញនៅហាងផ្ទាល់ និងការទិញតាមអនឡាញដែលអតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានពាក់ត្រឡប់មកវិញដើម្បីប្តូរយកប្រាក់វិញក្នុងរយៈពេល៣០ថ្ងៃ។ ការប្រគល់ត្រឡប់មកវិញគឺឥតគិតថ្លៃសម្រាប់ការប្រគល់នៅហាងផ្ទាល់ និងគិតថ្លៃចំនួន២០០០០រៀលសម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន។
ZARA គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមលក់រាយម៉ូដជាសាកលមួយ ក៏ជាក្រុមហ៊ុនរបស់ Pull & Bear, Massimo Dutti, Bershka, Stradivarius, Oysho និង Zara Home ផងដែរ។ រឿងរ៉ាវរបស់ Zaraចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅក្នុងទីក្រុងឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្ននេះ មាននៅលើវេទិកាចម្រុះទាំងហាង និងអនឡាញនៅក្នុងទីផ្សារជាង២០០កន្លែង។ ដោយផ្តោតលើការច្នៃប្រតិដ្ឋឥតដែនកំណត់ ZARA ផ្តល់ជូននូវផលិតផលឈានមុខគេសម្រាប់ស្រ្តី បុរស និងកុមារ តាមរយៈគំរូអាជីវកម្មដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន ZARA បានធ្វើជូនដល់អតិថិជន៕
Advertising Article