×

ហាង​ ​Z​AR​A​ ​មកដល់​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​ផ្តល់​ជូន​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ចម្រុះ​ទាន់សម័យ​

NEWS 3 weeks ago
 
 

            នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​ ​Z​AR​A​ ​បាន​បើក​ដំណើរការ​ដាក់​ផលិតផល​របស់​ខ្លួន​ជា​ផ្លូវការ​ ​នៅ​ហាង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទេំនើ​ប​ ​ជីប​ ​ម៉ុង​ ​មេ​ហ្គាម៉ល ​២​៧​១​ ​ជាន់​ផ្ទាល់​ដី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ទីកន្លែង​មួយ​កំពុង​មាន​សក្តានុពល​ ​និង​ប្រមូលផ្ដុំ​នូវ​ម៉ូដ​ឈាន​មុខ​គេ​។​ ​មិនតែប៉ុណ្ណោះ​ ​ម៉ាក​យីហោ​នេះ​ ​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​ច្រមុះ​ជាមួយ​ហាង​អន​ឡា​ញ​ ​ពិសេស​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​បាន​ប្រកាស​បើក​ដំណើរការ​លក់​តាម​ប្រព័ន្ធ​អន​ឡា​ញ​តាមរយៈ​គេ​ហទំព័រ​ ​Z​ar​a​.​co​m​/k​h​ ​នៅ​ថ្ងៃ​ជាមួយគ្នា​នេះ​ផង​ដែរ​។

            ក្រៅពី​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​សម្បូរ​បែប​ ​និង​មានការ​ច្នៃ​ប្រតិដ្ឋ​ទាន់សម័យ​សម្រាប់​ស្រ្តី ​និង​បុរស​ ​ស​ម្លៀ​ក​បំពាក់​សម្រាប់​កុមារ​ក៏មាន​ជាច្រើន​ជម្រើស​ ​ម៉ូដ​ទាន់សម័យ​ ​និង​សម្បូរ​បែប​ ​ដូចគ្នា​ទៅ​នឹង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ស្រ្តី ​និង​បុរស​ផង​ដែរ​។​ ​ដែល​នេះ​ពិតជា​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ប្រភេទ​នៅ​ហាង​តែមួយ​ ​រួម​ទាំង​នៅ​លើ​គេ​ហ​ទំព័រ​ ​ ​ Z​ar​a​.​co​m​/k​h​។​ ​ជាមួយគ្នា​នេះ​ ​ចំពោះ​ផលិតផល​ថ្មីៗ​របស់​ ​Z​AR​A​ ​នឹង​មាន​ចូល​មក​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍ ​ដូច្នេះ​អតិថិជន​អាចម​ក​ជ្រើសរើស​នៅ​ម៉ូដ​ថ្មីៗ​បាន​ជានិច្ច​។​ ​ហាង​ ​ZARA​ ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​មាន​ទំហំ​សរុប​រហូតដល់​ទៅ​ ​៣​៣​០​០​ ​ម៉ែត្រ​កា​រេ​ ​ផ្នែក​ខាងក្នុង​រចនា​ដោយ​ ​ស្ថាបត្យកម្ម​ ​Z​ARA​ (​Z​ar​a​ ​Architectural​ ​Studio​) ​ដែល​ត្រូវ​បាន​តុបតែង​ដេ​គ័រ​ភាគច្រើន​មាន​ពណ៌​ស​ ​ស្អាត​ ​ជាពិសេស​ស៊ីគ្នា​នឹង​ពណ៌​ផ្សេងទៀត​ ​រួម​ជាមួយ​ ​ភាព​ទាក់ទាញ​នៃ​គ្រឿង​សង្ហារិម​ធ្វើពីឈើ​ ​និង​ផ្ទៃ​ពណ៌​ធម្មជាតិ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ស្រឡះ​ប្លែកភ្នែក​ ​និង​មាន​ភាព​ទាក់ទាញ​ ​ធំ​ទូលាយ​ ​ងាយស្រួល​ដល់​អតិថិជន​។​ ​ម៉ាក​លំដាប់​អន្តរជាតិ​ ​Z​AR​A​ ​ក្រៅពី​មាន​ផលិតផល​យ៉ាង​សម្បូរ​បែប​ ​ម៉ាក់​នេះ​ក៏មាន​ដាក់​លក់​ប្រភេទ​ស​ម្លៀ​ក​បំពាក់​កីឡា​ ​ស្បែកជើង​ ​និង​គ្រឿង​តុបតែង​លម្អ​ជាច្រើន​ទៀត​។

         ហាង​នេះ​បង្ហាញ​ពី​គោលគំនិត​ចុងក្រោយបំផុត​របស់​ ​Z​AR​A​ ​ក្នុង​ការ​លក់រាយ​សម្រាប់​ហាង​ធំ​ៗ​ ​និងត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​ម៉ូឌែ​ល​មួយ​គ្មាន​ពីរ​​​ដែល​រួម​បញ្ចូលជាមួយ​វេទិកា​អន​ឡា​ញ​ ​ថ្មី​បំផុត​នៅ​កម្ពុជា​ ​ដូចជា​ ​Z​ar​a​.​co​m​/k​h​ ​តាមរយៈ​កម្មវិធី​ ​Z​AR​A​ ​និង​មុខងារ​ ​Store​ ​Mode​ ​។​ ​ចំពោះ​កា​រដាក់​លក់​លើ​ទី​ផ្សារ​អន​ឡា​ញ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​នូវ​ ​បទពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​ដែល​មាន​ភាព​ងាយស្រួល​ ​និង​ដំណើរការ​ជាមួយ​កម្មវិធី​ស្វែងរក​តាមអុីនធឺ​ណី​ត​ទាំងអស់​ដែល​មាននៅ​ក្នុង​ប្រទេស​។​

           សម្រាប់​ទំនិញ​ដែល​ដាក់​លក់​តាម​អន​ឡា​ញ​គឺ​មាន​តម្លៃ​ដូចគ្នា​ទៅ​នឹង​ទំនិញ​ដែល​មាន​ដាក់​លក់​នៅ​ក្នុង​ហាង​ ​Z​AR​A​ ​ដែល​ស្ថិតនៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។​ ​អតិថិជន​អាច​ជ្រើសរើស​ទិញ​មុខ​ទំនិញ​តាមរយៈ​ការ​​​ដឹកជញ្ជូន​ដល់​ផ្ទះ​ ​ឬ​អាចម​ក​មើល​ផ្ទាល់​នៅ​ហាង​ក៏បាន​។​

            ចំពោះមុខ​ងារ​ “​Store​ ​Mode​” ​តាមរយៈ​កម្មវិធី​ ​Z​AR​A​ ​ភ្ជាប់​ប្រព័ន្ធ​អន​ឡា​ញ​ជាមួយ​ហាង​នៅ​រាជធានី​ភ្នំពេញ​។​ ​មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​រកមើល​មុខ​ទំនិញ​នៅ​ក្នុង​ហាង​តាមរយៈ​កម្មវិធី​ ​និង​បញ្ជាទិញ​ទំនិញ​នៅ​ក្នុង​ហាង​ក្នុងរយៈពេល​២​ម៉ោង​។​ ​អតិថិជន​ក៏​អាច​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​រក​ទីតាំង​មុខ​ទំនិញ​នៅ​ក្នុង​ហាង​ផង​ដែរ​។​

            សម្រាប់​ជម្រើស​ដឹកជញ្ជូន​ ​ផលិតផល​ដែល​បាន​បញ្ជាទិញ​តាម​អន​ឡា​ញ​នឹង​មកដល់​ដោយ​កា​រវិច​ខ្ចប់​បាន​ស្អាត​ ​ហើយក៏​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ព្រោះត្រូវបាន​រចនា​ឡើង​ជាពិសេស​ ​ដើម្បី​ការពារ​ស​ម្លៀ​ក​បំពាក់​ ​និង​មុខ​ទំនិញ​ក្នុង​អំឡុង​ពេល​ដំណើរការ​​​ដឹកជញ្ជូន​។​

            មុខ​ទំនិញ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ដោយ​មិន​គិត​ពី​ចំនួន​នៃ​ការ​ទិញ​របស់​អតិថិជន​ ​ប្រសិនបើ​អតិថិជន​ជ្រើសរើស​ទិញ​មុខ​ទំនិញ​នៅ​ក្នុង​ហាង​តាមរយៈ​សេវា​ដឹកជញ្ជូន​ស្តង់​ដារ​ពី​៧​ទៅ​៨​ ​នៃ​ថ្ងៃធ្វើការ​។​ ​សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​ការ​​​ដឹកជញ្ជូន​ដល់​ផ្ទះ​ ​ខាងក្រោម​នេះ​ជា​ជម្រើស​ដែល​មាន​ ​ការ​​​ដឹកជញ្ជូន​តាម​ស្តង់​ដារ​ ​៧​-​៨​ ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​លើ​ការ​បញ្ជាទិញ​លើស​ពី​៣​២​០​.​០​០​០​រៀល​ ​ឥត​គិតថ្លៃ​ដឹកជញ្ជូន​។​ ​ការ​​​ដឹកជញ្ជូន​តាម​ស្តង់​ដារ​ ​៧​-​៨​ ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​លើ​ការ​បញ្ជាទិញ​ក្រោម​៣​២​០​.​០​០​០​រៀល​ ​ក្នុង​មួយ​ការ​បញ្ជាទិញ​គិតថ្លៃ​សេវា​ដឹកជញ្ជូន​ ​២​០​.​០​០​០​រៀល​។​

            ចំពោះ​អតិថិជន​ចង់​ផ្លាស់ប្តូរ​ទំនិញ​ ​តាម​គោលការណ៍​ផ្លាស់ប្តូរ​ ​និង​ប្រគល់​ទំនិញ​ត្រឡប់មកវិញ​គឺ​ដូចគ្នា​សម្រាប់​ការ​ទិញ​នៅ​ហាង​ផ្ទាល់​ ​និង​ការ​ទិញ​តាម​អន​ឡា​ញ​ដែល​អតិថិជន​អាច​ប្រគល់​ទំនិញ​ដែល​មិនទាន់​បាន​ពាក់​ត្រឡប់មកវិញ​ដើម្បី​ប្តូរ​យក​ប្រាក់​វិញ​ក្នុងរយៈពេល​៣​០​ថ្ងៃ​។​ ​ការ​ប្រគល់​ត្រឡប់មកវិញ​គឺ​ឥត​គិតថ្លៃ​សម្រាប់​ការ​ប្រគល់​នៅ​ហាង​ផ្ទាល់​ ​និង​គិតថ្លៃ​ចំនួន​២​០​០​០​០​រៀល​សម្រាប់​ការ​ប្រគល់​ទំនិញ​ពី​អាសយដ្ឋាន​របស់​អតិថិជន​។​

            Z​AR​A​ ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​Indite​x ​ដែល​ជា​ក្រុម​លក់រាយ​ម៉ូដ​ជាសាកល​មួយ​ ​ក៏​ជា​ក្រុមហ៊ុន​របស់​ ​Pull​ & ​Bear​, ​Mass​i​m​o ​D​u​t​t​i​, ​Be​rs​h​k​a​, S​t​r​a​d​i​v​ar​i​us​, O​y​s​h​o ​និង​ ​Z​ar​a​ ​Home​ ​ផង​ដែរ​។​ ​រឿងរ៉ាវ​របស់​ ​Z​ar​a​ចាប់ផ្តើម​ជាមួយនឹង​កា​របើក​ហាង​ដំបូង​ ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អេស្ប៉ា​ញ​ ​ក្នុង​ឆ្នាំ​១​៩​៧​៥​ ​ហើយ​ការ​ប្រមូលផ្ដុំ​របស់​ខ្លួន​បច្ចុប្បន្ននេះ​ ​មាននៅ​លើ​វេទិកា​ចម្រុះ​ទាំង​ហាង​ ​និង​អន​ឡា​ញ​នៅ​ក្នុង​ទី​ផ្សារ​ជាង​២​០​០​កន្លែង​។​ ​ដោយ​ផ្តោត​លើ​ការ​ច្នៃ​ប្រតិដ្ឋ​ឥត​ដែន​កំណត់​ ​Z​AR​A​ ​ផ្តល់​ជូន​នូវ​ផលិតផល​ឈាន​មុខ​គេ​សម្រាប់​ស្រ្តី ​បុរស​ ​និង​កុមារ​ ​តាមរយៈ​គំរូ​អាជីវកម្ម​ដែល​ធ្វើឲ្យ​អតិថិជន​មាន​ចំណាប់អារម្មណ៍​លើ​អ្វី​គ្រប់យ៉ាង​ដែល​ក្រុមហ៊ុន​ ​Z​AR​A​ ​បាន​ធ្វើ​ជូន​ដល់​អតិថិជន​៕​

Advertising Article

 


SUGGESTIONS