MONSTERS25 ARTISTS និង WAVERA CAMBODIA រួមគ្នាបង្ហាញខូឡិកសិនថ្មី FALL WINTER COLLECTION 2024
NEWS 3 weeks agoថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្សារទំនើប CHIP MONG 271 MEGA MALL៖ តារាអន្តរជាតិទាំង ៣ រូបរបស់ MONSTERS25 រួមមាន OLY CHAN, KIM BYUNGSEOK និង YUUKI ត្រូវបានទទួលការអញ្ជើញពី WAVERA CAMBODIA ចូលរួមជាម៉ូដែលសម្រាប់ដើរបង្ហាញម៉ូដ FALL-WINTER COLLECTION 2024 របស់ខ្លួន ដែលរួមមានម៉ាកអន្តរជាតិល្បីៗចំនួន ៣ គឺ PAUL SMITH, MOSCHINO JEANS និង KARL LAGERFELD។
ការបង្ហាញវត្តមាន MONSTERS25’s Artists របស់ K STER K NINE ENTERTAINMENT បានធ្វើឱ្យព្រឹត្តិការណ៍បង្ហាញខូឡិកសិនថ្មីនេះកាន់តែប្លែក និងគួរឱ្យចាប់អារម្មណ៍។
ការបង្ហាញវត្តមានលើកដំបូងរបស់តារាអន្តរជាតិទាំង ៣ រូបរបស់ MONSTERS25 (K STER K NINE ENTERTAINMENT) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រកម្ពុជាមានការរំភើបរីករាយយ៉ាងខ្លាំងដែលមានឱកាសបានជួបនឹង IDOLs លើកដំបូងនៅក្នុងប្រទេសកម្ពុជា។
ដោយឃើញមានសន្ទុះអ្នកគាំទ្រនៅកម្ពុជាច្រើន MONSTERS25 (K STER K NINE ENTERTAINMENT) កំពុងរៀបចំផែនការនៅកម្ពុជាជាមួយម៉ាកល្បីៗផ្សេងទៀត នាឆ្នាំ២០២៥ ខាងមុខ៕
Advertisement Article