×

YouTube​ បង្កើត​មុខ​ងារ​ថ្មី​ដើម្បី​ឲ្យ​ម្ចាស់​ Channel រក​លុយ​កាន់​តែ​ច្រើន​និង​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ ម្ចាស់​ Channel និង subscriber

TRAVEL & LIVING 7 years ago
 
 

          YouTube Premieres គឺជា​មុខ​ងារ​ថ្មី​ដែល​អាច​ឲ្យ​ម្ចាស់ Channel ណា​ដែល​មាន​អ្នក Subscriber ចាប់​ពី 100,000 ឡើង​ទៅ​អាច​មាន​ជម្រើស​រក​ប្រាក់​បន្ថែម​ពីការ​បើក​ឲ្យ​មាន​ពាណិជ្ជកម្ម​លើ​វីដេអូ​របស់​ខ្លួន។ មុខ​ងារ​នេះ​នឹង​​អនុញ្ញា​ត​ឲ្យ Subscriber ត្រូវ​បង់​ប្រាក់​បន្ថែម​ប្រសិន​បើ​ពួក​គេ​ចង់​មើល Channel YouTube ណា​ដែល​ខ្លួន​ស្រលាញ់​បាន​មុន​គេ​និង​អាច LIVE CHAT នៅ​លើ​វីដេអូ​ដែល Channel នោះ​កំពុង LIVE បាន​ទៀត​ផង។ មាន​ន័យថា នៅ​ពេល​ដែល ម្ចាស់ Channel ណា​ដែល​មាន Subscriber ចាប់​ពី 100,000 ឡើង​ទៅ​អាចបង្ហោះ​វីដេអូ​បាន​ធម្មតា ក៏​ប៉ុន្តែ​ពួក​គេ អាច​មាន​ជម្រើស​ឲ្យ​អ្នក​គាំទ្រ​ដែល​បង់​លុយ​ឲ្យ​គេ​នោះ​បាន​មើល​វីដេអូ​មុន​នឹង ម្ចាស់ Channel បង្ហោះជា​សាធារណៈ​បាន។ អ្នក​គាំទ្រ​ត្រូវ​ចុះ​ឈ្មោះ​ជា YouTube membership Paid និង​ត្រូវ​បង់​ប្រាក់​ក្នុង​មួយ​ខែ $4.99 ដើម្បី​បាន​មើល​វីដេអូ Channel ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​នោះ​បាន​មុន​គេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម្ចាស់ Channel អាចបង្កើត​ជាផ្ទាំង​រូបភាព​ឬ​ផ្តល់​ព័ត​៍​មាន​មុន​វីដេអូ​ដែល​ខ្លួន​ត្រៀម​នឹង​បង្ហោះ ដូច្នេះ​អ្នក​គាំទ្រ​អាចដឹងពី​ពេល​វេលា​និង​ព័ត​៍​មាន​ដែល​វីដេអូ​នោះ​បង្ហោះ​បាន​មុន ហើយ​ពួក​គេអាច​នឹង​រង់ចាំ​តាម​ដាន​វីដេអូ​នោះ​បាន​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល YouTube Membership កំពុង​រង់ចាំ​វីដេអូ​ថ្មី ពួក​គេ​ក៏​អាច​ធ្វើ​ការ LIVE Chat (Super Chat) ជា​មួយ​នឹង Emoji ប្លែកៗ​ស្អាតៗ​និង​អាចឆ្លើយ​ឆ្លង​ជា​មួយ​នឹង​ម្ចាស់ Channel បាន​ទៀត​ផង។

          YouTube ​ក៏​បាន​បញ្ចេញ​មុខ​ងារ YouTube Premium សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​មើល​ការ​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ​ដែល​ខ្លួន​កំពុង​មើល។ YouTube Premium អាច​ឲ្យ​អ្នក​មើល​វីដេអូ​យ៉ាង​រីក​រាយ​ដោយ​មិន​មាន​ផ្ទាំង​ពាណិជ្ជកម្ម​មករំខាន​ឡើយ ហើយ​ថែម​ទាំង​​អនុញ្ញា​ត​ឲ្យ​អ្នក​អាច​ស្តាប់​ចម្រៀង​បាន​ដោយ​អាចបិទកម្មវិធី YouTube (play music background or YouTube Red) បាន​ទៀត​ផង។ ដើម្បី​អាច ទទួល​បាន YouTube Premium អ្នក​ត្រូវ​ចុះ​ឈ្មោះ​បង់​ប្រាក់​ក្នុង​មួយ​ខែ​ចំនួន $15.99។ YouTube Merch អាច​ឲ្យ​ម្ចាស់  Channel ទទួល​បាន​កម្រៃ​ជើង​សារ​ដោយ​​អនុញ្ញា​តិ​ឲ្យ​ហាង​ទំនិញ​ជា​ច្រើន​ដាក់​លក់​ទំនិញ​របស់​គេ​នៅ​លើ Channel របស់​អ្នក​បាន។ យ៉ាង​ណាមិញ មុខ​ងារ​ទាំង​អស់​នេះ​ទើប​តែ​ធ្វើ​ការ​សាកល្បង​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា៖ United States, Australia, New Zealand, Mexico, South Korea, Canada, United Kingdom, Ireland, Germany, Austria, France, Italy, Spain, Russia, Sweden, Norway, Finland.

Article by KEO SONG


SUGGESTIONS