ឧស្សាហកម្មហ្វេសហ្សិនក្នុងប្រទេសកម្ពុជាយើងបាននឹងកំពុងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងរូបភាពដែលពោរពេញដោយថាមពលតាមរយៈការស្លៀកពាក់របស់ស្ត្រីនិងបុរសនាសម័យទំនើប។អ្នកទាំងនោះបានកំពុងចាប់ផ្ដើមផ្ដល់តម្លៃទៅលើការរៀបចំខ្លួនប្រកបដោយភាពស៊ីវីល័យ ដែលផ្ដល់ជូននូវប្រណីតភាពដ៏ល្អប្លែកឥតឈប់ឈរ។
ជាមួយនឹងបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់នឹងការខិតខំប្រឹងប្រែងនៅក្នុងវិស័យហ្វេសហ្សិនរបស់ ទស្សនាវដ្ដី សូវរីន ដែលបានចាប់បដិសន្ធិឡើងអស់រយៈពេលជិត៦ឆ្នាំ ក្នុងរូបរាងជាទស្សនាវដ្ដីហ្វេសហ្សិនលំដាប់ខ្ពស់នៅកម្ពុជាព្រមជាមួយការផ្ដល់រូបភាពយ៉ាងទំនើបកម្មក្នុងវិស័យថតរូបបែបហ្វេសហ្សិនយ៉ាងទាន់សម័យ រួមជាមួយការផ្ដល់នូវអត្ថបទបង្កប់ទៅដោយខ្លឹមសារល្អៗ រួមជាមួយការរចនាទំព័រដែលពោរពេញទៅដោយគំនិយច្នៃប្រឌិតចេញជាសិល្បៈនៃការរចនាយ៉ាងរស់រវើក។ កត្តានេះហើយដែលធ្វើអោយ សូវរីន ទទួលបានភាពជោគជ័យលើការចេញផ្សាយរបស់ខ្លួនក្នុងរយៈពេល៦ឆ្នាំនេះ។
គោលដៅតែមួយគត់របស់ ទស្សនាវដ្ដី សូវរីន គឺចង់ផ្ដល់ជូននៅបែបបទនៃការរស់នៅលំដាប់ខ្ពស់ នឹង ជីវិតប្រកបដោយភាពស៊ីវីល័យជូនដល់នារី នឹង ប្រជាជនខ្មែរគ្រប់ៗរូប។ ទន្ទឹមនឹងនេះដែរយើងក៏ភ្លេចនូវការអភិវឌ្ឍស្ថាប័នរបស់ខ្លួនតាមរយៈការកែលម្អ នូវចំណុចមួយចំនួនតូចដើម្បីអោយក្លាយខ្លួនជាទស្សនាវដ្ដីហ្វេហ្សិន ភាសាខ្មែរឈានមុខគេមួយដែលចេញលក់នៅលើទីផ្សារកម្ពុជា ដោយឈរលើគោលការណ៍នៃគោលឆ្នៃប្រឌិតមួយដ៏សម្បូរបែប។
ដោយសារសកលទំនើបភាវូបនីយកម្មព្រមជាមួយបច្ចេកវិទ្យាក៏មានការកើនឡើងជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃហើយតម្រូវការនៃការតាមដានសារព័ត៌មានក៏មានការកើនឡើងខ្ពស់តាមរយៈបណ្ដាញសារព័ត៌មានអនឡាញជាតិនិងអន្ដរជាតិនានានោះ។ សូវរីន ក៏បានពង្រីកនឹងពន្លាតខ្លួនទៅជបណ្ដាញសារព័ត៌មានតាមអនឡាញដើម្បីស្របទៅតាមការសំណូមពរពីមិត្តអ្នកអានរបស់ សូវរីន ដែលចង់ឃើញការវិវឌ្ឍរបស់យើងជាសារព័ត៌មានអនឡាញដែលបង្គុំនូវព័ត៌មានយ៉ាងសម្បូរបែប តែយើងក៏មិនភ្លេចនូវគោលការណ៍របស់យើងជាបណ្ដាញសារព័ត៌មានជាភាសាខ្មែរឈានមុខគេផ្នែកវិស័យហ្វេសហ្សិននៅកម្ពុជា។
គេហទំព័រ សូវរីន (www.sovrinmagazine.com) ជាបណ្ដាញសារព័ត៌មានជាតិជាភាសាខ្មែរមួយដែលយើងនឹងផ្ដល់ជូនដល់មិត្តអ្នកអាននូវព័ត៌មានមានបែបចម្រុះដែលប្រមូលផ្ដុំដោយអត្ថបទល្អៗ ជាមួយនឹងរូបភាពយ៉ាងល្អប្រណីត ការផ្ដល់ជូនចំណេះដឹងលើវិស័យហ្វេសហ្សិន ជីវិតនិងការរស់នៅសិល្បៈកម្សាន្ត និងព័ត៌មានថ្មីៗពីគ្រប់វិស័យមកបង្ហាញជូនផងដែរ។