×

បានីយដ្ឋាន​លាក់​ខ្លួន​ស្ទីល​តៀមស្រា​បុរាណ​ចិន​ដ៏​ប្លែក​ភ្នែក​

TRAVEL & LIVING 3 years ago
 
 

            បានីយដ្ឋាន​ដែល​មានឈ្មោះ​ថា​ ​Just​ ​Lounge​ & ​Hidden​ ​Bar​ (ចាស់​ត៍​ឡោ​ញ​ អ៊េ​ន​ ហ៊ិ​ដឌិនបារ​) ​ជា​បារ​សម្រាប់​ភ្ញៀវ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ ​ដ៏​តូច​ច្រឡឹង​ពោរពេញ​ដោយ​បរិយាកាស​រ៉ូ​មេន​ទិ​ក​មួយ​កន្លែង​បង្កប់ខ្លួន​កណ្តាល​ក្រុងភ្នំពេញ​ ​នៅ​ម្តុំ​ប្លុក​ទួល​ទំពូង​។​ ​បានីយដ្ឋាន​ ​ឬ​ឡោ​ញ​ ​នេះ​មាន​អាសយដ្ឋាន​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៤​៨​០​ ​សង្កាត់​ទួល​ទំពូង​២​ ​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​ ​ជិត​សាលា​ភាសា​អង់គ្លេស​ ​ACE​ ​សាខា​ទួល​ទំពូង​។​ ​ហាង​នេះ​ទើបនឹង​ត្រូវ​បាន​បើក​សាកល្បង​កាលពី​ខែ​កក្កដា​ ​កន្លងទៅ​ថ្មីៗ​នេះ​ទេ​ ​ប៉ុន្តែ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ជាបន្តបន្ទាប់​ពីសំណាក់​ភ្ញៀវ​ថ្មីៗ​ជាពិសេស​មិត្ត​យុវវ័យ​ដែល​ចង់​ស្វែងរក​អ្វី​ដែល​ថ្មី​ប្លែក​ ​ឬ​​រស​និយម​បែប​បរទេស​។​

            និយាយ​ឲ្យ​ចំ​ទៅ​ ​បានីយដ្ឋាន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ ​Hidden​ ​Bar​ ​ឬ​ ​Speak​easy​ ​Bar​ ​ដែល​មាន​ឥទ្ធិពល​ពី​បរទេស​ហើយ​បារ​ប្រភេទ​នេះ​គឺ​មាន​ប្រវត្តិ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១​៩​២​០​ម្ល៉េះ​នៅ​សហរដ្ឋអាមេរិក​។​ ​សព្វថ្ងៃ​ ​Hidden​ ​Bar​ ​ដ៏​ល្បី​បែប​បរទេស​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​រូបរាង ​និង​បរិ​បទ​បែបថ្មី​ដោយ​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​របស់​កូនខ្មែរ​មួយ​ក្រុម​ ​ពោល​គឺ​លាយ​បញ្ចូល​គ្នា​រវាង​បរិ​បទ​បី​សាសន៍​ ​ប្រភេទ​បារ​បែប​បស្ចិមប្រទេស​ ​តុបតែង​លម្អ​ស្ថាបត្យកម្ម​បែប​ជនជាតិ​ចិន​ ​ប៉ុន្តែ​កែ​សម្រួល​ឲ្យត្រូវតាម​បរិ​បទ​កូ​វី​ដ​១​៩​នៃ​សង្គម​ខ្មែរយើង​បច្ចុប្បន្ន​ ​ពោល​គឺ​ ​ជា​បារ​ប៉ុន្តែ​មិនទាន់​មាន​បម្រើ​ជូន​ភ្ញៀវ​នួ​វ​គ្រឿង​សុរា​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​នៅ​ពេលនេះ​ ​ភ្ញៀវ​អាចម​ក​ទីនេះ​ដើម្បី​រំសាយ​អារម្មណ៍​ ​ទទួលទាន​អាហារ​រសជាតិ​បែប​ចិន​ ​និង​ស្តាប់​តូរ្យ​ត​ន្រ្តី​ស្រាល​ស្រទន់​ ​ក្នុង​បរិយាកាស​បែប​លន្លង់លន្លោច​ ​ស្ងប់ស្ងាត់​ ​ជំនួយ​សុខភាព​ផ្លូវចិត្ត​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងវិញ​។​

            «​ពួកយើង​នាំមក​នូវ​បរិយាកាស​ជា​បន្សំ​រវាង​ប្រវត្តិ​សា​ស្រ្ត​ចិន​លាយ​បញ្ចូល​គ្នា​ឲ្យ​ក្លាយ​ជា​ទស្សន​ទាន​នៃ​ការ​បង្កើត​ហាង​នៅ​ទីនេះ​ ​ក្នុង​នោះ​រួម​មាន​ជាអាទិ៍​ ​រចនាបថ​យុគ​ទំនើប​របស់​ចិន​ (​Modern​ ​Time​) ​បែប​ ​Old​ S​hang​h​a​i​»​ ​ម្ចាស់​ហាង​បាន​ពន្យល់​។​ ​ម្ចាស់​ហាង​បានឲ្យ​ដឹង​ទៀត​ថា​ ​ចំពោះ​ផ្នែក​ម្ហូបអាហារ​និង​ភេសជ្ជៈ​ ​នៅ​ទីនេះ​ ​ភេសជ្ជៈ​ប្រចាំ​ត្រកូល​គឺ​ ​«​ស្រា​ឪ​ទិន​»​ ​ដែល​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ​រសជាតិ​ ​គឺ​ ​ស្រា​ ​P​each​ ​Wine​ (​ក​ម្រិ​ត​ស្រី​ស្អាត​) ​ស្រា​ ​Green​ ​P​l​u​m​ ​wine​ (​ក​ម្រិ​ត​ប្រុស​ស្មោះ​) ​និង​ ​ស្រា​ ​Mulberry​ ​wine​ (​ក​ម្រិ​ត​បាត់ស្រមោល​)​។​ ​«​អាហារ​ហាង​យើង​មាន​លក្ខណៈ​សាមញ្ញ​ ​ប៉ុន្តែ​យើង​ផ្តោត​ទៅលើ​រសជាតិ​ពិសេស​ប្លែក​ដែល​ពិបាក​រក​នៅ​តាម​បណ្តា​ហាង​ផ្សេងៗ​ទៀត​»​ ​លោក​បាន​បញ្ជាក់​។​

            ​ពាក្យស្លោក​បញ្ជាក់​លក្ខណៈ​ពិសេស​របស់​ហាង​ ​Just​ ​Lounge​ & ​Hidden​ ​Bar​ ​នេះ​ ​គឺ​ ​«​Hidden​ ​bar​, ​Private​ ​feeling​ ​and​ ​Unique​ ​experience​»​ ​មានន័យ​ថា​ ​«​បារ​លាក់ខ្លួន​ ​អារម្មណ៍​បែប​ឯកជន​ ​និង​បទពិសោធន៍​ប្លែក​ពី​គេ​»​។​ ​សូម​បញ្ជាក់​ថា​ ​នៅ​ពេល​បច្ចុប្បន្ន​ ​ហាង​ខាងលើ​បើក​លក់​ម្ហូប​ធម្មតា​ ​ដោយ​គ្មាន​គ្រឿងស្រវឹង​ ​ចាប់​បើក​ពី​ម៉ោង​ ​៦​ ​ល្ងាច​ ​រហូតដល់​ម៉ោង​ ​១​២​ ​រំលង​អធ្រាត្រ​។​ ​ពេល​លោកអ្នក​អញ្ជើញ​ទៅដល់​ ​សូម​មេត្តា​កុំ​ភ្លេច​ពាក់​ម៉ា​ស​ ​វាស់​ក​ម្តៅ ​និង​រក្សា​គ​ម្លា​ត​ផ្ទាល់ខ្លួន​ផង​ណា​! ​ញ៉ាំ​បណ្តើរ​ ​ស្តាប់​ភ្លេង​បណ្តើរ​ ​អង្គុយ​រកនឹក​តែងកំណាព្យ​បណ្តើរ​ ​មួយ​ជីវិត​មាន​ប៉ុន្មានដង?​

Article by SRIN SOKMEAN

3


SUGGESTIONS