×

ការប្រកាស​ជា​ផ្លូវការ​ធីតា​ឯក​ស​ង្រ្កាន្ត​ទាំង​៧​រូប​ដែល​នឹង​តំណាង​ជា​ទេវតា​ឆ្នាំ​ថ្មី​២​០​២​៣​

NEWS 2 years ago
 
 

          ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមហ៊ុន​ ​Fun​ ​Entertainment​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ធីតា​ឯក​ស​ង្រ្កាន្ត ​បាន​រៀបចំ​នូវ​សន្និសីទកាសែត​ ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​អគារ​ ​Fun​ ​Entertainment​ ​tower​ ​ក្នុង​គោលបំណង​បង្ហាញ​នូវ​ម្ចាស់​ជ័យ​លា​ភី​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​ជា​ផ្លូវការ​ ​ដែល​ទើបនឹង​បញ្ចប់​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​ ​១​២​ ​ខែកុម្ភៈ​ ​កន្លងទៅ​នេះ​។​ ​កម្មវិធី​នេះ​ដែល​បាន​រក​ម្ចាស់​ជ័យ​លា​ភី​បាន​ទៅលើ​ ​កញ្ញា​ អ៊ិ​ន​ ម៉ូ​លី​កា​ ​ដែល​ជា​ធីតា​តំណាង​ឲ្យ​ខេត្ត​សៀមរាប​ ​រួម​ជាមួយ​ធីតា​ទាំង​៦​រូប​ទៀត​រួម​មាន​ ​កញ្ញា​ ​សៀ​ ​គីម​ស័​ង​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​កំពង់ចាម​ ​កញ្ញា​ ​ចន្ធី​ ​ដា​ឡែ​ន​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​ត្បូងឃ្មុំ​ ​កញ្ញា​ ​ភូ​ ​ផាត់​ទី​យ៉ា​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​កោះ​កុង​ ​កញ្ញា​ ​ម៉ៅ​ ​រស្មី​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​កំពង់ឆ្នាំង​ ​កញ្ញា​ ថុន​ ​មរកត​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​កញ្ញា​ ​លី​ ​នី​ម៉ា​ ​ធីតា​តំណាង​ឲ្យ​ខេត្ត​បាត់​ដំបង​។​ ​កម្មវិធី​សន្និសីទ​កាសែត​នេះ​ដែរ​ ​ម្ចាស់​តំណែង​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវកាលទី៤​ អ៊ិ​ន​ ម៉ូ​លី​កា ​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​រំភើប​ ​និង​សប្បាយ​រីករាយ​ ​ដែល​បាន​គ្រងមកុដ​នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​។​ ​កញ្ញា​ក៏បាន​បញ្ជាក់​ទៀត​ថា​ ​វា​ពិតជា​មិន​មាន​ភាព​ងាយស្រួល​ទេ​ ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជ័យ​លា​ភី​ ​អ្វីៗ​ទាំងអស់​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​របស់​កញ្ញា​ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​ផ្ទាល់​ផង​ដែរ​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​កម្មវិធី​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​នេះ​ ​គឺជា​កម្មវិធី​ថ្នាក់​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​ ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Fun​ ​Entertainment​ ​ដែល​មាន​ការឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ ​W​OWN​O​W​ ​និង​សហ​ការឧបត្ថម្ភ​ដោយ​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ C​E​ ​EXPRESS​ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​ ​CAM​BO​D​I​A​ ​AIR​WAY​។​

          ​​នៅ​ថ្ងៃនេះ​ផង​ដែរ​ ​ក្រុមហ៊ុន​ ​Fun​ ​Entertainment​ ​ក៏បាន​ចុះហត្ថលេខា​ជាមួយ​ធីតា​ជ័យ​លា​ភី​កំពូល​ទាំង​៣​ ​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​ ​រួម​មាន​ ​កញ្ញា​ អ៊ិ​ន​ ម៉ូ​លី​កា​ ​កញ្ញា​ ​សៀ​ ​គីម​ស័ង​ ​និង​កញ្ញា​ ​ចន្ធី​ ​ដា​ឡែ​ន​ ​ដើម្បី​ក្លាយ​ជា​សិល្បករ​ពេញ​សិទ្ធ​របស់​ក្រុមហ៊ុន​ ​Fun​ ​Entertainment​។​ ​អ្នកតំណាង​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ ​ធីតា​ឯក​សង្ក្រាន្ត​ទាំង​៧​រូប​ក៏​ទទួល​បាន​គម្រោង​ជាច្រើន​ក្នុង​ការ​សហការ​ជាមួយ​អ្នកឧបត្ថម្ភ​កម្មវិធី​ទាំងអស់​ ​ដែល​មាន​ដូចជា​ការ​ថតរូប​ វីដេអូ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ ​និង​សេវាកម្ម​ផ្សេងៗ​ផង​ដែរ​។​ ​ចំណែក​ឯ​បេ​សកម្ម​សំខាន់​បន្ទាប់​ ​ធីតា​ឯក​ស​ង្រ្កាន្ត​ទាំង​៧​រូប​នឹងមាន​តួនាទីតំណាងជាទេវតាឆ្នាំថ្មី និងចូលរួម​ក្នុង​ការ​ធ្វើសកម្មភាព​ដើម្បី​ជួយ​សង្គម​ ​លើកស្ទួយ​វប្បធម៌​ ​ជំរុញ​ការយល់​ដឹង​ពី​ការ​ថែរក្សា​សិល្បៈ ​បរិស្ថាន​ ​ការសិក្សា​ ​និង​សុខភាព​ផង​ដែរ​៕​


SUGGESTIONS