×

​កញ្ញា​ ​គឺ​ ​ស្រី​នុត​ ​ម្ចាស់​ជ័យ​លា​ភី​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៥​ ​ឆ្នាំ​២​០​២​៤​

NEWS 4 months ago
 
 

          ​បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាច្រើន​វគ្គ​យ៉ាង​ស្វិតស្វាញ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ​ក្នុងចំណោម​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​ជាង​១​០​០​០​នាក់​ ​ទីបំផុតនៅថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៤ កន្លងផុតទៅថ្មីៗនេះ ​កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​តំណែង​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៥​ ​ដែល​នឹង​តំណាង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​ ​បុត្រី​ទី​៧​ ​នៃ​ក​បិ​ល​មហាព្រហ្ម​ ​ដែល​បាន​ទៅលើ​កញ្ញា​ ​គឺ​ ​ស្រី​នុត​ ​ជា​ធីតា​តំណាង​ខេត្ត​សៀមរាប​។​

          ​ជាមួយនឹង​ជ័យ​លា​ភី​ ​កញ្ញា​ ​គឺ​ ​ស្រី​នុត​ ​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​មកកាន់​សូវ​រី​ន​ថា​ “​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​ ​និង​មាន​មោទកភាព​ចំពោះខ្លួន​ឯង​បំផុត​ដែល​ជា​ធីតា​តំណាង​ឱ្យ​ទឹកដី​កំណើត​ ​និង​អច្ឆរិយ​ ​គឺ​ខេត្ត​សៀមរាប​ ​រហូត​បាន​ក្លាយ​មក​ជា​ម្ចាស់​ជ័យ​លា​ភី​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៥​ ​ឆ្នាំ​២​០​២​៤​ ​និង​តំណាង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​។​ ​គ្រប់យ៉ាង​សុទ្ធតែ​កើតឡើង​ពី​ការ​ស្រលាញ់​ ​ការ​តស៊ូ​ ​ឆន្ទៈ​ ​ភាព​ក្លាហាន​ ​ចំណេះ​ដឹង​ ​កម្លាំង​កាយ​ ​និង​កម្លាំងចិត្ត​ ​ដែល​ខ្ញុំ​បាន​ត្រៀម​ជាស្រេច​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។​” ​ក្នុងនាម​ជា​ម្ចាស់​មកុដ​ ​កញ្ញា​បាន​លើកឡើង​បន្ត​ទៀត​ថា​ “​ខ្ញុំ​ពិតជា​អរគុណ​ដល់​កម្មវិធី​ ​និង​ក្រុម​ការងារ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​នូវ​មិត្តភាព​ល្អ​ៗ​ ​បទពិសោធន៍​ថ្មីៗ​ ​ការ​ចងចាំ​ដ៏​ល្អ​ ​និង​ផ្តល់​ឱកាស​ដល់​រូប​ខ្ញុំ​បាន​បញ្ចេញ​នូវ​សមត្ថភាព​ ​និង​អរគុណ​ដល់​អ្នកគាំទ្រ​កន្លងមក​ ​នាងខ្ញុំ​នឹង​ប្រើ​តំណែង​មួយ​នេះ​ឱ្យ​មាន​តម្លៃ​បំផុត​។​”

          ​ខាងក្រោម​នេះ​ជាលំដាប់​ជ័យ​លា​ភី​ធីតា​ឯក​ទាំង​៧​នៃ​កម្មវិធី​ ​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៥​
          - ​ជ័យ​លា​ភី​លេខ​១​ ​កញ្ញា​ ​គឺ​ ​ស្រី​នុត​ ​ធីតា​តំណាង​ខេត្ត​សៀមរាប​
          - ​ជ័យ​លា​ភី​លេខ​២​(​លំដាប់​រង​ទី​១​) ​កញ្ញា​ ទិត្ត ​ដា​វិ ​ធីតា​តំណាង​ខេត្ត​កំពត​
          - ​ជ័យ​លា​ភី​លេខ​៣​(​លំដាប់​រង​ទី​២​) ​កញ្ញា​ ​ផល​ ​ធីតា​តំណាង​ខេត្ត​កែប​
          - ​ជ័យ​លា​ភី​លេខ​៤​(​លំដាប់​រង​ទី​៣​) ​កញ្ញា​ ​នៅ​ ​គីម​លៀង​ ​ធីតា​តំណាង​ខេត្ត​កណ្តាល​
          - ​ជ័យ​លា​ភី​លេខ​៥​(​លំដាប់​រង​ទី​៤​) ​កញ្ញា​ ​វីរៈ​ ​​ច័ន្ទ​សុជាតា​ ​ធីតា​តំណាង​ខេត្ត​កោះ​កុង​
          - ​ជ័យ​លា​ភី​លេខ​៦​(​លំដាប់​រង​ទី​៥​) ​កញ្ញា​ ​វ៉ន​ អេ​ណា​ ​ធីតា​តំណាង​ខេត្ត​រតនៈ​គិរី​
          - ​ជ័យ​លា​ភី​លេខ​៧​(​លំដាប់​រង​ទី​៦​) ​កញ្ញា​ ​សុខ​ ​ស្រី​ពេជ្រ​ ​ធីតា​តំណាង​ខេត្ត​ប៉ៃលិន​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS