×

«​Water​ ​Lily​»​ ខូឡិ​ក​ហ្សិ​ន​​គយគន់​ពិពណ៌នា​ពី​សម្រស់​មនុស្ស​គ្រប់​ជាតិសាសន៍​

NEWS 3 years ago
 
 

           ​ជា​រៀងរាល់​ឆ្នាំ​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វគ្គសិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​ME​D​C (​Modern​ ​Ethnic​ ​Design​ ​Center​) ​តែង​រៀបចំ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​អាច​បង្ហាញ​ស្នាដៃ​ ​ក៏ដូចជា​ផ្តល់​សិទ្ធ​អាទិភាព​ដល់​បេក្ខជន​ដែល​ជាប់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​អាច​ដាក់​លក់​ស​ម្លៀ​ក​បំពាក់​របស់​ខ្លួន​ក្នុង​កម្មវិធី​ការ​ពិ​ព័រ​ណ៌​អន្តរជាតិ​ B​a​z​a​ar​ ​Berlin​ ​ស្ថិតនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​។​ ​ម៉្យាងវិញទៀត​ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​របស់​ ​ME​D​C ​ទើប​តែ​កន្លង​ផុត​នោះ​ទេ​ ​ហេតុ​ដូចនេះ​ ​សូវ​រី​ន​ ​នឹង​នាំ​បង្ហាញ​ប្រិយ​មិត្ត​អ្នកអាន​ពី​អត្ថន័យ​នៃ​ខូឡិ​ក​ហ្សិ​ន​ ​«Water​ ​Lily​»​ ​កាន់តែ​លម្អិត​។​

          ​ជំនួប​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ភាព​ប៉ិនប្រសប់​ ​លោក​ ​សួង​ ​សេង​ឧត្តម​ ​បាន​បញ្ចប់​ការសិក្សា​រ​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ម៉ា​ប៉ា​ (​MAP​A​ ​Fashion​ ​Design​ ​Academy​) ​និង​កំពុង​សិក្សា​បន្ថែម​លើ​មុខជំនាញ​នេះ​ជាមួយនឹង​ ​ME​D​C ​ជា​អ្នក​ច្នៃ​ម៉ូដ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​«​Water​ ​Lily​»​ ​ដែល​មាន​ប្រមាណ​ជាង​១​០​ឈុត​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​។​ ​អ្នក​ច្នៃ​ម៉ូដ​ឧត្តម​បាន​បង្ហាញ​ឲ្យដឹង​ពី​កត្តា​ចម្បង​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការរចនា​ម៉ូដ​យ៉ាង​ដូច្នេះ​ថា​ ​«​ជាក់ស្តែង​ ​ប្រសិនបើ​យើង​មក​ប្រែពាក្យ​ ​Water​ ​Lily​ ​ជា​ភាសាខ្មែរ​មានន័យ​ថា​ផ្កា​ព្រលឹត​ ​ដូច្នេះ​ ​ផ្កា​ព្រលឹត​វា​តែងតែ​ដុះ​នៅ​ក្នុង​ដី​ភក់​ ​ប៉ុន្តែ​វា​នៅតែ​លូតលាស់​មក​ជា​ផ្កា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​ដូចនេះ​ ​វា​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​គិតថា​ខ្ញុំ​គួរតែ​ផ្សព្វផ្សាយ​ចំណុច​ទាំងអស់​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​តាមរយៈ​នៃ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដែល​អាច​សម្រេច​បំណង​របស់​ខ្ញុំ​បាន​»​។​

          ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នក​ច្នៃ​ម៉ូដ​ពោរពេញ​គំនិត​ច្នៃ​ប្រតិដ្ឋ​រូប​នេះ​បាន​បញ្ជាក់​ថា​ ​«​បើ​យើង​ធ្វើការ​ប្រៀបធៀប​សម្រស់​យើង​ទៅ​នឹង​ផ្កា​ព្រលឹត​នោះ​ក៏​មិន​ខុស​គ្មាន​ដែរ​ ​តួយ៉ាង​ ​យើង​ម្នាក់ៗ​សុទ្ធសឹងតែ​មាន​សម្រស់​ស្រស់​ស្អាត​រៀងៗខ្លួន​ទោះបី​យើង​ស្ថិតនៅ​ក្នុង​បរិ​បទ​សង្គម​មួយ​ណា​ ​មាន​​​រូបរាង​យ៉ាងណា​ ​ពណ៌​សម្បុរ​យ៉ាងណា​ក៏​​យើង​នៅតែ​មាន​ភាព​ស្រស់​ស្អាត​ដដែល​ដូច​ទៅ​នឹង​សម្រស់​របស់​ផ្កា​ព្រលឹត​ចឹ​ង​»​។​ ខូឡិ​ក​ហ្សិ​ន​ ​Water​ ​Lily​ ​មិន​ត្រឹមតែ​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដែល​បង្ហាញ​ពី​សម្រស់​ ​និង​គុណ​តម្លៃ​របស់​មនុស្សម្នាក់​ៗ​រស់នៅ​លើ​ពិភពលោក​នោះ​ទេ​ ​ប៉ុន្តែ​ឈុត​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​នេះ​ដែរ​ ​ក៏បាន​លើកស្ទួយ​សេដ្ឋកិច្ច​ ​និង​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​រស់នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​អាច​​​រក​ប្រាក់​ក​ម្រៃ​បាន​ងាយស្រួល​តាមរយៈ​ការប្រើប្រាស់​ស​ម្ភារៈ​សម្រាប់​ច្នៃ​ម៉ូដ​ចេញ​ជា​រូបរាង​ផ្លូវការ​ ​តួយ៉ាង​ ​សង្វាក់​នៃ​ការ​ផលិត​ពី​មួយ​ឈុត​ទៅ​មួយ​ឈុត​មានការ​យកចិត្តទុកដាក់​ខ្ពស់​ ​និង​គិតគូរ​ពី​បរិ​យា​ស្ថាន​ជា​ចម្បង​ផ​ដូចជា​ការប្រើប្រាស់​សាច់ក្រណាត់​គឺ​ត្បាញ​​ដោយដៃ​ផ្ទាល់​ ​និង​ប្រើប្រាស់​ល័ក្ត​ធម្មជាតិ​ដោយ​ពុំ​មាន​សារធាតុ​គីមី​នោះ​ឡើយ​។​

          ​ជាចុងក្រោយ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​លោក​ ​សួង​ ​សេង​ឧត្តម​ ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ដូច្នេះ​ថា​ ​«​ខ្ញុំ​សង្ឃឹម​ថា​រយៈពេល​៥​ឆ្នាំ​ ​ទៅ​១​០​ឆ្នាំខាងមុខ​ទៀត​វិ​ស័​យ​ហ្វេ​ហ្សិ​ន​នឹង​កាន់តែ​រីក​ដុះដាល​កាន់តែ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ ​ការចូលរួម​កាន់តែ​ខ្លាំង​ពី​បណ្តា​យុវជន​ ​និង​ការ​រួប​រួមគ្នា​បង្កើត​នូវ​ស្លាក​សញ្ញា​ផ្ទាល់ខ្លួន​សម្រាប់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​លើឆាកអន្តរជាតិ​»​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS