ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
NEWS 4 weeks agoភ្នំពេញ: ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទកភាព និងកិត្តិយសសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
សូមជម្រាបថា ស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦ វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និង ខេត្តចំនួន ៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕