“Fragile Heritage” ជាប្រធានបទដើរម៉ូដហ្វេហ្សិនសម្រាប់រដូវកាល Spring/ Summer 2025
NEWS 2 days agoនៅល្ងាចថ្ងៃទី២២ ខែមេសា ស្ថិតនៅ Pavilion នៃសណ្ឋាគារ Rosewood Phnom Penh បានរៀបចំពិធីជប់លៀង Phnom Penh Designers Week Cocktail’s Party ក្នុងគោលបំណងប្រកាសព័ត៌មានពីការដើរម៉ូដហ្វេហ្សិនសម្រាប់រដូវកាល S/S 2025 ដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី ៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ផងដែរថា ម៉ាកសម្លៀកបំពាក់ហ្វេហ្សិនចំនួន ៧ ម៉ាក ច្នៃដោយ ជនជាតិខ្មែរ និងបរទេស ដូចជា៖ ALFREDO VAEZ, AMBRE MEN, A.N.D, DON PROTASIO, DREWE TAYLOR DESIGNS, ESSK និង SCT នឹងនាំអ្នកគាំទ្ររបស់ខ្លួនទៅកាន់ពិភពហ្វេហ្សិនដ៏ទាក់ទាញ និងស៊ីវិល័យតាមរយៈខូឡិកហ្សិនរបស់ខ្លួនដែលត្រៀមនឹងធ្វើការដើរម៉ូដនៅក្នុងពេលឆាប់ៗនេះ៕
Article by Sivly Pan (Émilie Siv)