ក្នុងនាមជាសហស្ថាបនិក Initial Architectural Design Studio យី ថានុងជាផ្នែកមួយនៃស្ថាបត្យករជំនាន់ថ្មី។ ភាគច្រើនយើងបានជួបប្រទះស្ថាបត្យកម្មទាំងនោះបានបញ្ចូលនូវភាពស៊ីជម្រៅនៃវប្បធម៌ ទម្រង់សហសម័យ និងភាពស្រស់ស្អាតតាមគម្រោងនីយមួយៗ។
សម្រាប់ ថានុង ស្ថាបត្យកម្មមិនមែនត្រឹមតែជាការរចនាសម្ព័ន្ធរូបវន្តនោះទេ ប៉ុន្តែវាគឺជាអន្តរកម្មប្រកបដោយអត្ថន័យជាមួយនឹងប្រវត្តិសាស្ត្រ ធម្មជាតិ និងអត្តសញ្ញាណ។ សហស្ថាបនិករូបនេះបានបញ្ចប់ការសិក្សាលើមុខជំនាញរបស់ខ្លួននា សាកល្យវិទ្យាល័យ Limkokwing តាំងពីឆ្នាំ ២០១៧ ក្រោយមក គាត់បានពង្រឹងជំនាញរបស់ លោក នៅ Re-Edge ដែលជាក្រុមហ៊ុនដ៏ល្បីនៅទីក្រុងភ្នំពេញដោយបានចំណាយពេលបួនឆ្នាំដើម្បីសិក្សា និងអនុវត្តន៍លើចំណេះដឹងអំពីការអភិវឌ្ឍន៍ការរចនា និងការអនុវត្តគម្រោងសំខាន់ៗផ្សេងទៀត។
នៅឆ្នាំ ២០១៩ ថានុងបានរួមគ្នាបង្កើត Initial Architectural Design Studio ក្នុងចក្ខុវិស័យបង្កើតស្ថាបត្យកម្មកនៅកម្ពុជាឲ្យកាន់តែមានភាពរស់រវើក។ ត្រឹមតែប្រាំឆ្នាំ Initial Architectural Design Studio នេះបានបញ្ចប់គម្រោងជាង ១០០ គម្រោងដែលមានចាប់ពីម៉ាកហាងពាណិជ្ជកម្មអន្តរជាតិ ដល់ លំនៅដ្ឋានឯកជន។ គាត់បានពន្យល់ថា “យើងចង់រចនាទីកន្លែងទាំងនោះដែលមិនមែនត្រឹមតែមើលទៅល្អស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំឲ្យអ្នកគ្រប់គ្នាកាន់តែមានអារម្មណ៍ល្អផ្សេងមួយបែបទៀត”។ ទន្ទឹមនឹងការសន្ទនាជាមួយនឹងក្រុមការងារ សូវរីន ថានុងបានគូសបញ្ជាក់អំពីគម្រោងសំខាន់ៗចំនួនបួនដែលបង្ហាញពីស្មារតីរបស់ Initial Architectural Design Studio ផងដែរ។
Tube Siem Reap៖ ស្ថាបត្យកម្មដែលបំផុសគំនិតពីសូត្រ
ស្ថិតនៅក្នុងទីក្រុងវប្បធម៌នៃខេត្តសៀមរាប ហាងកាហ្វេ Tube Coffee គឺជាការបង្ហាញដ៏ប្រណីតមួយនៃការឌីហ្សាញបែបសម័យទំនើប។ ការរចនានេះបានផ្តល់លើកស្ទួយដល់ការត្បាញសូត្រខ្មែរ ដែលជាសិប្បកម្មមួយដែលតែងតែត្រូវបានគ្របដណ្តប់ និងផ្សារភ្ជាប់នៃភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត។ ថានុងង បានបញ្ជាក់ថា “អ្វីដែលខ្ញុំបានរៀនអំពីសូត្រខ្មែរ គឺវាមិនមែនត្រឹមតែជាក្រណាត់នោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីកេរដំណែលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ចាប់ពីការចិញ្ចឹមនាងននោងរហូតដល់ការត្បាញក្បាច់ដ៏ល្អិតល្អន់ដោយដៃ ដំណើរការនេះទាមទារនូវភាពអត់ធ្មត់ ការយកចិត្តទុកដាក់ និងជំនាញសិល្បៈដ៏អស្ចារ្យ។ វាគឺជាប្រពៃណីដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ដោយអ្នកសិល្បៈជនបទ ហើយវាមានតម្លៃវប្បធម៌ និងអារម្មណ៍យ៉ាងជ្រាលជ្រៅ”។
គំនិតនេះបានបង្ហាញខ្លួននៅក្នុងស្នាដៃសិល្បៈមួយដែលមានឈ្មោះថា Ceiling Installation—ដែលជាចំណុចកណ្តាលនៃចម្លាក់ដែលផ្សំឡើងពីសរសៃសូត្រពណ៌លឿងចំនួន ២៣៤ ដែលបានព្យួរចុះមក ដែលតំណាងឱ្យអត្តសញ្ញាណរបស់ម៉ាកហាងកាហ្វេ បំណែកនីមួយៗមានទំហំ និងកម្ពស់ខុសៗគ្នា ដើម្បីធ្វើត្រាប់តាមលំហូរនៃសរសៃសូត្រនៅលើកីតម្បាញ។ ទាំងជានិមិត្តរូប និងការជក់ចិត្តនៃស្នាដៃនេះបានទាក់ទាញភ្នែកឱ្យមើលទៅលើ និងជំរុញឱ្យមានការគិតដ៏ស្ងប់ស្ងាត់។
ដើម្បីធ្វើឲ្យគម្រោងនេះបានជោគជ័យ ថានុងបានសហការជាមួយ សុធា ថាង ដែលជាវិចិត្រករខ្មែរដ៏ល្បីល្បាញមួយរូបផងដែរ។
KOI Thé GENZ៖ ប្រៀបបានទៅនឹងទីកន្លែងកម្សាន្តដោយមិនមានភាពជិនណាយ
KOI Thé GENZ គឺជាការរចនានៃចលនា មានភាពក្លាហាន និងពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋរបស់យុវជនជំនាន់ថ្មី ឬ Gen Z។ មានការរចនាបែបជាប្លុកពណ៌ភ្លឺ ការបំភ្លឺបរិយាកាស និងតំបន់កៅអីដែលអាចបត់បែនបាន ពីកន្លែងសម្រាប់ម្នាក់ឯងទៅសាឡុងរួមគ្នា ដែលស្វាគមន៍បុគ្គលិកលក្ខណៈចម្រុះ។ ចំណុចសំខាន់មួយគឺបន្ទះ LED អន្តរកម្មនៅបញ្ជរ និងតំបន់លេងហ្គេមដែលបានកំណត់ ដែលបានផ្លាស់ប្តូរហាងកាហ្វេទៅជាកន្លែងកម្សាន្តធម្មតា។
អ្នករចនាក្រាហ្វិក ម៉ុននីរាជ កេត បានរួមចំណែកទ្រព្យសម្បត្តិដើមចំនួន ១០ ដោយបញ្ចូលពុម្ពអក្សរដិត សញ្ញានេអុង និងឃ្លាដែលប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃដូចជា “slay” និង “stay woke” ទូទាំងលំហរ។ ថានុងបង្ហាញថា “វាមិនមែនត្រឹមតែពណ៌នោះទេ ប៉ុន្តែគឺជាការផ្តល់លំហរឱ្យ Gen Z បង្ហាញពីអត្តសញ្ញាណខ្លួនឯង ដើម្បីមានអារម្មណ៍ថាកន្លែងនេះជាបញ្ជាក់ពីពួកគេ”។
Kyo Shabu Toul Kork (TK)៖ រចនាសម្ព័ន្ធបែប Zen និងខ្មែរ
អាចថាជាគម្រោងដ៏ល្អិតល្អន់បំផុតមួយរបស់ថានុងរហូតមកដល់បច្ចុប្បន្ននេះ Kyo Shabu TK បានទាញយកការបំផុសគំនិតពីទស្សនវិជ្ជារបស់ស្ថាបត្យករជប៉ុន Kengo Kuma។ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ភោជនីយដ្ឋានជប៉ុន Kyo Shabu នេះបានឆ្លុះបញ្ចាំងពីការសាងសង់ Joinery និងវប្បធម៌ពីបញ្ចូលគ្នា ប្រៀបបានទៅនឹងការទទួលទានអាហារក្នុងបរិយាកាសសហសម័យដែលផ្តល់នូវភាពឆើតឆាយ ភាពស្និទ្ធស្នាល និងជំនាញសិល្បៈ។
ភោជនីយដ្ឋាននេះត្រូវបានរៀបចំជាបីតំបន់ផ្សេងគ្នា៖ ឡប់ប៊ីស្វាគមន៍ សាលទទួលទានអាហារ ចំនួនបី និងបន្ទប់ VIP ឯកជនចំនួនប្រាំ។
រីឯសួនច្បារ Zen ដែលមានក្រួស ស្មៅ និងថ្ម បានរៀបចំរចនាសម្ព័ន្ធដ៏ស្រឡះភ្នែក។ ថានុងបានបង្ហើបថា “ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនៃការរចនាទីកន្លែងនីមួយៗ គឺជាការបង្ហាញពីបដិសណ្ឋារកិច្ចជប៉ុនដែលយើងនិងឃើញគ្រប់ទិដ្ឋភាពទាំងអស់នៃការរចនា Kyo Shabu ។
Kyo Shabu Koh Pich៖ ការរចនាភ្លឺរលោងស្រឡះភ្នែក
ស្ថិតនៅតំបន់ទន្លេបាសាក់ Kyo Shabu Koh Pich មានការរចនាភាពស៊ីវិល័យ។ អ្វីដែលធ្វើឱ្យគម្រោងនេះមានភាពពិសេសសម្រាប់ថានុងគឺជាដំណើរការយ៉ាងល្អឥតខ្ចោះដែលនឹកស្មានមិនដល់។ ថានុង បង្ហាញថា ការបំភ្លឺបរិយាកាស និង ការបែងចែកលំហរ ដែលធ្វើឱ្យមានតុល្យភាពចលនាគឺជាការផ្តល់នូវផាសុកភាពសម្រាប់ភ្ញៀវ។ ហើយគម្រោងនេះដែរ ក៏ជាការវិវត្តន៍ដ៏អស្ចារ្យនៃម៉ាកយីហោ Kyo ផងដែរ។
តាមរយៈគម្រោងទាំងបួនរបស់គាត់ ស្នាដៃរបស់ថានុងបានប្រាប់រឿងរ៉ាវនៃការផ្លាស់ប្តូរសូត្រខ្មែរទៅជាសិល្បៈពិដាន ឬបង្កើតលំហរដែលមានចលនាសម្រាប់យុវវ័យដើម្បីបង្ហាញពីភាពច្នៃប្រតិដ្ឋ រីឯវិធីសាស្រ្តរបស់លោកនោះគឺជាការគិតគូរបែបស៊ីជម្រៅ៕
Article by Sivly Pan (Emily Siv)