Artistic Freedom ជាប្រធានបទផ្តល់កិត្តិយសដល់ការច្នៃប្រតិដ្ឋគ្មានដែនកំណត់ក្នុងវិស័យយរចនាម៉ូដ
NEWS 6 hours agoPhnom Penh Designers Week (PPDW) មានមោទនភាពក្នុងការប្រកាសពីការវិលត្រឡប់មកវិញសម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានឥទ្ធិពល និងបំផុសគំនិតគឺ Artistic Freedom។ ព្រឹត្តិការណ៍ម៉ូដដ៏លេចធ្លោប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែមិថុនា ខាងមុខនេះ នៅសណ្ឋាគារ Rosewood Phnom Penh ដែលជាម្ចាស់ឧបត្ថម្ភទីតាំងផ្តាច់មុខ។
ប្រធានបទឆ្នាំ២០២៦ Artistic Freedom គឺជាការផ្តល់កិត្តិយសដល់ភាពច្នៃប្រឌិតដែលគ្មានដែនកំណត់នៃវិស័យរចនាម៉ូដដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ឆ្លងផុតពីព្រំដែននៃរចនាបថបែបប្រពៃណី ការបង្ហាញនេះនឹងមានការចូលរួមពីអ្នកច្នៃម៉ូដក្នុងស្រុក និងអន្តរជាតិយ៉ាងសម្បូរបែប ដែលត្រូវបានជំរុញឱ្យបកស្រាយពាក្យថា «សេរីភាព» តាមរយៈម៉ូដសម្លៀកបំពាក់បែបប្លែកៗ (avant-garde) ការប្រើប្រាស់វាយនភណ្ឌប្រកបដោយនិរន្តរភាព និងការច្នៃម៉ូដដែលបង្កប់ដោយអត្ថន័យ ស៊ីជម្រៅ និងក្លាហានបំផុត។
តាមការគ្រោងទុក ការបង្ហាញនូវបណ្តុំម៉ូដសម្លៀកបំពាក់ថ្មីៗ រួមមានសម្លៀកបំពាក់បុរសពី Ambre Men ដោយលោក Thomas Jaffre, Drewe Taylor និងលោក Don Protasio។ ចំណែកផ្នែក សម្លៀកបំពាក់នារីវិញ រួមមានម៉ាក A.N.D., Semurian, Phoung By S និងលោក Eric Raisina។ អ្វីដែលកាន់តែពិសេសនោះ គឺការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី PPDW ពីសំណាក់អ្នករចនាម៉ូដ Puthy Vong និង LynyPo។
សេរីភាពសិល្បៈ គឺជាបេះដូងនៃនវានុវត្តន៍ តាមរយៈការដកចេញនូវរាល់ការរំពឹងទុកបែបចាស់ៗ PPDW អនុញ្ញាតឱ្យអ្នករចនាម៉ូដបង្ហាញនូវទស្សនវិស័យដ៏ពិតប្រាកដ និងច្បាស់លាស់បំផុតរបស់ពួកគេ។ កិច្ចសហការបន្តបន្ទាប់រវាងសប្តាហ៍នៃអ្នករចនាម៉ូដនៅភ្នំពេញ និងសណ្ឋាគារ Rosewood Phnom Penh គឺជាការចូលរួមជាមួយសហគមន៍អ្នករចនាដែលឱ្យតម្លៃលើស្មារតីនៃភាពប្រណីត ភាពទំនើប និងឧត្តមភាពនៃការច្នៃប្រឌិតដូចគ្នា។
PPDW នៅតែជាវេទិកាម៉ូដដែលមានឥទ្ធិពលបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយជំរុញឱ្យមានសហគមន៍ដែលជាចំណុចប្រសព្វរវាងបេតិកភណ្ឌ និងអនាគត។ កម្មវិធីនេះរៀបចំឡើងដោយ Fashion Lab ក្រោមកិច្ចសហការជាមួយ Rosewood Phnom Penh, Minerva TV, Phnom Penh Post, Sovrin និង Haagen-Dazs។
PPDW គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មម៉ូដនៅកម្ពុជា ដោយផ្តល់នូវវេទិកាវិជ្ជាជីវៈសម្រាប់អ្នករចនាម៉ូដក្នុងការបង្ហាញស្នាដៃរបស់ពួកគេទៅកាន់ ទស្សនិកជនក្នុងតំបន់ និងអន្តរជាតិ។