ស្ទើរតែគ្រប់ទីកន្លែងទៅហើយដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រៀមរៀបចំប្រារព្ធទិវានៃក្តីស្រឡាញ់នៅថ្ងៃទី ១៤ ខែកុម្ភៈ ខាងមុខនេះ។ យ៉ាងណាមិញ បើងាកមកផ្តោតអារម្មណ៍លើហាងកាហ្វេ ហាងលក់ផ្កា ឬទៀនក្រអូប ហាក់បីដូចជាមមាញឹកខុសពីសព្វដង។ ជាមួយនឹងក្រុម ការងារ សូវរីន ថ្ងៃនេះនឹងបង្ហាញនូវជម្រើស ៣ យ៉ាង ដែលស័ក្តិសមបំផុតសម្រាប់ថ្ងៃពិសេសនេះ។
ក្រេបរសជាតិភេសជ្ជថ្មីពីកាហ្វេរោង ព្រែកហូរ
ស្ថិតនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោ កាហ្វេរោងព្រែកហូរជាទីកន្លែងដ៏ស្រស់ត្រកាលក្នុងធម្មជាតិដែលកំពុងរង់ចាំស្វាគមន៍អ្នកជាមួយនឹងភេសជ្ជ និងអាហារសម្រន់ឈ្ងុយឆ្ងាញ់។ ទន្ទឹមនឹងឳកាសដ៏ពិសេសកៀកជិតមកដល់ កាហ្វេរោងព្រែកហូរបានចេញលក់ភេសជ្ជថ្មីដែលមានដូចជា៖ Pink Pink Latte, Darling Espresso និង First Kiss ។ ភេសជ្ជទាំងបីនេះមានរសជាតិផ្អែមស្រាលស្រទន់ដែលមានភាពស៊ីមេទ្រីទៅនឹងទិវានៃក្តីស្រឡាញ់ ប្រិយមិត្តអាចជាវបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ តែប៉ុណ្ណោះ។ រាល់ការជាវរបស់អ្នកនឹងទទួលបានស្ទីកឃ័រដ៏ស្រស់ស្អាតពីកាហ្វេរោងព្រែងហូរផងដែរ។



ការវេចខ្ចប់បាច់ផ្កាស្រស់ដ៏ស្រស់ស្អាត និង Unique ពី Bloom Art Flower Boutique
ពីអ្នកច្នៃម៉ូដបាច់ផ្កាដ៏ជំនាញ Bloom Art Flower Boutique តែងផ្តល់នូវគុណភាព និងភាពប្រណីតដ៏ស្រស់ស្អាតនៃកន្ត្រក ឬបាច់ផ្កានីមួយៗដោយមានការយកចិត្តទុកដាក់ ស័ក្តិសមបំផុតសម្រាប់ការជូនដល់មនុស្សជាទីស្រឡាញ់ក្នុងថ្ងៃពិសេសនេះ។ បន្ថែមពីនេះប្រិយមិត្តក៏អាចអញ្ជើញមកកាន់ស្តង់របស់ Bloom Art Flower Boutique នៅថ្ងៃទី១៤ ស្ថិតនៅក្នុងបុរីជីប ម៉ុង ២៧១ ផ្លុវពាណិជ្ជកម្ម ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។


ការជូនទៀនក្លិនក្រអូប អមនឹងផ្កាស្រស់
អត្ថន័យនៃការជូនទៀនក្លិនក្រអូប នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់គឺជាការបង្ហាញពីភាពកក់ក្តៅ ភាពរ៉ូមែនទិក និងក្ដីស្រឡាញ់ដែលយូរអង្វែង។ មិនត្រឹមតែប៉ុណ្ណោះ ការជូនទៀនក្លិនក្រអូបនេះក៏តំណាងឲ្យជាការបង្កើតពេលវេលាដ៏ផ្អែមល្ហែម និងភាពស្និទ្ធស្នាលជាមួយគ្នានឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ ដូច្នេះ ពីស្លាយីហោ “ឃាន” ដែលជាផលិតផលក្នុងស្រុកស្នាដៃកូនខ្មែរ ត្រៀមខ្លួនរួចជាស្រេចក្នុងការវេចខ្ចប់កាដូដ៏ស្រស់ស្អាត អមដោយបាច់ផ្កាស្រស់ក្នុងឳកាសខាងមុខនេះ៕
Article by Sivly Pan (Emily Siv)


