×

អាហារ ៤ ប្រភេទសម្រាប់សុខភាពស្បែក

TRAVEL & LIVING 12 hours ago
 
 

          ជាការពិតណាស់ ការទទួលទានរបបអាហារចម្បងប្រចាំថ្ងៃផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនដល់សរីរាង្គ ដូច្នេះថ្ងៃនេះ សូវរីន ណែនាំប្រិយមិត្តមកឈ្វេងយល់បន្ថែមទាក់ទងនឹងអាហារមួយចំនួនបន្ថែមទៀត ដើម្បីបំពេញនូវជីវជាតិឲ្យបានគ្រប់គ្រាន់សម្រាប់រាងកាយដែលកំពុងត្រូវការ។ 

          រមៀត
ប្រិយមិត្តប្រហែលជាគិតថាការយករមៀតមករក្សាសម្ផស្សឲ្យស្អាតគឺជាវិធីសាស្ត្រចាស់គំរឹល ផ្ទុយទៅវិញឬសមាសដ៏មហិមានេះគឺជាគ្រឿងផ្សំពិសេសជួយបង្កើនសម្រស់ដែលប្រិយមិត្តគួរតែគិតគូរយកមកប្រើក្នុងការថែទាំស្បែករបស់អ្នកពីព្រោះថាវាសម្បូរទៅដោយសារជាតិពណ៌លឿង (Curcumin) ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពមួយដែលត្រូវបានគេប្រើកាលពីជំនាន់បុរាណតមកដល់សព្វថ្ងៃ សម្រាប់ជំនួយស្បែកឲ្យស្រស់ថ្លា និងភ្លឺ។ ជាក់ស្តែង លក្ខណៈពិសេសរបស់រមៀតគឺប្រឆាំងនឹងការរលាក កាត់បន្ថយភាពឈឺចាប់ពេលចេញមុនបូស និងបង្ក្រាបស្នាមក្រហមផងដែរ។

          ម្សៅតែបៃតង
ក្រឡេកទៅមើលប្រពៃណីបុរាណរបស់ជប៉ុន ម្សៅតែបៃតងដែលមានផ្ទុកសុទ្ធតែសារធាតុ
ប្រឆាំង អុកស៊ីតកម្មបូករួមទាំងសារធាតុប្រឆាំង អុកស៊ីតកម្មបូករួមទាងសារធាតុ EGCG ដ៏មានឥទ្ធិពលដែលជួយការពាររាងកាយ និងស្បែកពីការខូចខាតដោយ Free Radical ដែលជាម៉ូលេគុលមិនស្ថិតថេរដែលាចធ្វើឲ្យខូចខាតកោសិកានៅក្នុងខ្លួន ទាំងពេលទទួលទានវាចូលទៅក្នុងរាងកាយ និងប្រើទៅលើស្បែកខាងក្រៅ។ ដូច្នេះការទទួលភេសជ្ជៈតែបៃតងនឹងមានសមាសធាតុខ្ពស់ក្នុងការប្រឆាំងភាពចាស់ នឹងធ្វើឲ្យកោសិកាស្បែកសុខភាពល្អៗលូតលាស់ និងជួយបញ្ឈប់ការវិវត្តន៍ទៅរកភាពចាស់។

 

          គ្រាប់ឈៀ 
គ្រាប់ឈៀជាអាហារបំប៉នដ៏អស្ចារ្យមួយដែលត្រូវបានប្រើប្រាស់ទូទៅបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេស វាបានផ្តល់នូវសារធាតុអាស៊ីតខ្លាញ់ (Fatty Acids) ដែលអាចជួយស្បែកមានសុខភាពល្អមានជាតិទឹក និងរក្សាកម្រិតជាតិសំណើមក្នុងស្បែក។ រឹតតែពិសេស ទៀតនោះ វាផ្តល់ឲ្យនូវរីតាមីន B និងស័ង្កសីដែលជួយរក្សាតុល្យភាពស្បែកខ្លាញ់ និងរន្ធញើសដោយធម្មជាតិ។

 

សារាយសមុទ្រ 
សារាយសមុទ្រផ្ទុកនូវសារធាតុចិញ្ចឹម ជាពិសេស វាសម្បូរទៅដោយវីតាមីន និងអាស៊ីតអាមីណូដែលពង្រឹងភ្នាសកោសិកាស្បែក ក្នុងការការពារពីកាវាយប្រហាររបស់ Free Radical ដែលជាអ្នកបង្កើនល្បឿនប្រឆាំងភាពចាស់យ៉ាងមានប្រសិទ្ធភាព៕ 

Article by SOVRIN


 


SUGGESTIONS