×

អត្ថប្រយោជន៍​ទាំង​ ​៥​ ​នៃ​ការប្រើប្រាស់​ទៀន​ក្រអូប​ក្នុង​ជីវភាពរស់នៅ​សម័យ​ទំនើប​

TRAVEL & LIVING 2 hours ago
 
 

          បច្ចុប្បន្ន​ ​សម្ពាធ​ការងារ​ ​ការសិក្សា​ ​និង​កត្តា​ផ្សេងៗ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​ទាំង​ផ្នែក​រាងកាយ​ ​និង​ផ្លូវចិត្ត​ផង​ដែរ​។​ ​ដើម្បី​ព្យាបាល​សុខភាព​ផ្លូវចិត្ត​ឲ្យ​កាន់តែ​ធូរ​ស្បើយ​ ​ជា​ធម្មតា​គេ​ច្រើន​មានការ​តុបតែង​ ​ឬ​ការ​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​ជាដើម​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ក្នុងចំណោម​វិធីសាស្ត្រ​ទាំងនោះ​ ​សង្កេត​ ​ឃើញ​ថា​ការប្រើប្រាស់​ ​ទៀន​ក្រអូប​ (​Scent​e​d​ ​Candle​s) ​ជា​វិធីសាស្ត្រ​ព្យាបាល​តាម​បែប​ធម្មជាតិ​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ននេះ​។​ ​ទៀន​ក្រអូប​មិន​ត្រឹមតែ​ផ្តល់​នូវ​ពន្លឺភ្លើង​ព្រឹលៗ​ដ៏​ស្រទន់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ថែមទាំង​បញ្ចេញ​នូវ​ក្លិន​ប្រេង​សំខាន់​ៗ​ (​Essential Oils​) ​ទៅលើ​ប្រព័ន្ធ​ប្រសាទ​ ​និង​ផ្លូវចិត្ត​។​ ​ដូច្នេះ​ ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​ជូន​យ៉ាង​លម្អិត​នូវ​អត្ថប្រយោជន៍​គន្លឹះ​ទាំង​ ​៥​ ​កាន់តែ​មាន​ភាព​ស៊ី​ជម្រៅ​នៃ​ការប្រើប្រាស់​ទៀន​ក្រអូប​ផង​ដែរ​។​

          ១​. ​ការ​កាត់បន្ថយ​ភាព​តានតឹង​ ​និង​ការ​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​សម្រាក​
          អត្ថប្រយោជន៍​ចម្បង​ ​និង​លេចធ្លោ​ជាងគេ​បំផុត​នៃ​ទៀន​ក្រអូប​ ​គឺ​សមត្ថភាព​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង​ (​Stress​) ​និង​ការ​ថប់អារម្មណ៍​ (​Anxiety​) ​ដែល​កើតមានឡើង​បន្ទាប់ពី​ការ​បំ​ពេញការ​ងា​រយ៉ា​ង​នឿយហត់​ពេញមួយថ្ងៃ​។​ ​នៅពេលដែល​ទៀន​ក្រអូប​ត្រូវ​បាន​ដុត​ ​ក​ម្តៅ​ភ្លើង​នឹង​ធ្វើ​ឱ្យ​ប្រេង​សំខាន់​ៗ​ដែល​លាយ​នៅ​ក្នុង​ក្រមួន​រលាយ​ ​និង​ងាយ​នឹង​បង្ក​ជា​ឧស្ម័ន​ភាយ​ឡើង​ទៅ​ក្នុង​ខ្យល់​។​ ​ដូចនេះ​ ​នៅពេលដែល​យើង​ធ្វើ​ការដកដង្ហើម​ស្រូប​យក​ម៉ូលេ​គុល​ក្លិន​ទាំងនោះ​ ​វា​នឹង​ធ្វើដំណើរ​ឆ្លងកាត់​កោសិកា​ទទួល​ក្លិន​នៅ​ក្នុង​ច្រមុះ​ ​រួច​បញ្ជូន​សញ្ញា​ទៅកាន់​ប្រព័ន្ធ​លិ​ម​ប៊ិ​ក​ (​Limb​i​c ​System​) ​នៅ​ក្នុង​ខួរក្បាល​ ​ដែល​ជា​ផ្នែក​គ្រប់គ្រង​អារម្មណ៍​ ​ការ​ចងចាំ​ ​និង​អរ​ម៉ូ​ន​។​ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា​ ​ក្លិនក្រអូប​មួយ​ចំនួន​ ​ដូចជា​៖​ ​ក្លិន​ផ្កា​ឡាវិ​ន​ឌ​័​រ​ (​L​a​vender​) ​ក្លិន​ផ្កា​ម្លិះ​ (​Jasmine​) ​ឬ​ក្លិន​ឈើ​ចន្ទន៍​ (​Sandalwood​) ​មាន​ឥទ្ធិពល​រារាំង​ការ​បញ្ចេញ​អរ​ម៉ូ​នក​ ​cor​t​i​so​l​ (​ដែល​ជា​អរ​ម៉ូ​ន​បង្ក​ភាព​តានតឹង​) ​និង​ជ​ម្រុ​ញ​ការ​ផលិត​អរ​ម៉ូ​ន​សេ​រ៉ូតូ​នី​ន​ (S​e​rot​on​in​) ​និង​ដូ​ប៉ា​មីន​ (​Do​p​a​mine​) ​ដែល​ជា​សារធាតុ​គីមី​រីករាយ​នៅ​ក្នុង​ខួរក្បាល​។​ ​ការផ្លាស់ប្តូរ​គីមី​សាស្ត្រ​ក្នុង​ខួរក្បាល​នេះ​ ​ជួយ​កាត់បន្ថយ​អត្រា​ចលនា​នៃ​បេះដូង​ឱ្យដើ​រយឺត​ចុះ​មក​ធម្មតា​ ​បន្ថយ​សម្ពាធ​ឈាម​ ​និង​ធ្វើ​ឱ្យ​សាច់ដុំ​ដែល​កន្ត្រាក់​ដោយសារ​ភាព​តានតឹង​បាន​ធូរស្រាល​។​ ​ជាង​នេះ​ទៅទៀត​ ​ពន្លឺភ្លើង​ទៀន​ដែល​មាន​ពន្លឺ​តិចៗ​នៅក្នុងបន្ទប់​ងងឹត​ ​ក៏​ជួយ​កាត់បន្ថយ​ការ​រំ​ញោច​ភ្នែក​ពី​ពន្លឺ​ពណ៌ខៀវ​នៃ​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​ ​ដែល​ធ្វើ​ឱ្យ​ខួរក្បាល​ចូល​ទៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ (​Meditative​ ​State​) ​បាន​យ៉ាង​ងាយស្រួល​។​ 

          ២​. ​ការដោះស្រាយបញ្ហា​គេង​មិន​ស្កប់ស្កល់​
          ការ​គេង​មិន​លក់​ ​ឬ​ការ​គេង​មិនបាន​ស្កប់ស្កល់​ ​គឺជា​វិបត្តិ​សុខភាព​ដ៏​ធំ​មួយ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ ​ដែល​បណ្តាលមកពី​ការ​គិត​ច្រើន​ ​និង​ការ​រំខាន​ពី​បរិស្ថាន​ជុំវិញ​។​ ​ទៀន​ក្រអូប​បាន​ដើរតួ​ជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ​ក្នុង​ការរៀបចំ​រាងកាយ​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្រាក​យ៉ាង​ជ្រៅ​។​ ​ការ​បង្កើត​ទម្លាប់​ដុត​ទៀន​ក្រអូប​ប្រហែល​ ​២​០​ ​ទៅ​ ​៣​០​ ​នាទី​មុន​ពេល​ចូលគេង​ (​បិទ​មុន​ពេល​ចូលដំណេក​ ​ដើម្បី​សុវត្ថិភាព​) ​គឺជា​ការ​ផ្តល់​សញ្ញា​ប្រាប់​ទៅ​ខួរក្បាល​ថា​ ​«​ពេលវេលា​សម្រាក​បាន​មកដល់​​​ហើយ​»​។​ ក្លិន​ព្យាបាល​ដូចជា​៖​ ​ការ​ចំរាញ់​ចេញពី​ផ្កា​ C​ham​o​mile​ ​ឬ​ផ្កា​ឡាវិ​ន​ឌ​័​រ​ ​មាន​លក្ខណៈ​សម្បត្តិ​ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រំភើប​ហួសហេតុ​នៃ​កោសិកា​ប្រសាទ​។​ ​វា​ជួយ​សម្រួល​ដល់​ដំណើរការ​រលក​ខួរក្បាល​ឱ្យ​ប្តូរ​ពី​យោល​លឿន​ (​Bet​a​ ​Wave​s) ​មក​ជា​យោល​យឺត​ (​Alpha​ ​និង​ ​T​h​e​t​a​ ​Wave​s) ​ដែល​ជា​ដំណាក់កាល​ដំបូង​នៃ​ការ​ង​ងុយគេង​។​ ​នៅពេលដែល​បន្ទប់គេង​របស់​អ្នក​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ក្លិនក្រអូប​ស្រទន់​វា​នឹង​លុបបំបាត់​អារម្មណ៍​រវើរវាយ​ជួយ​ឱ្យ​អ្នក​គេងលក់​បាន​លឿន​ជាង​មុន​ ​និង​កាត់បន្ថយ​ការ​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ​។​ ​ការ​ទទួល​បានការ​គេង​ដ៏​មានគុណ​ភាព​ខ្ពស់​នេះ​ ​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកមាន​ថាមពល​ពេញលេញ​ ​និង​មានស្មារតី​ស្រឡះ​ល្អ​នៅ​ពេល​ភ្ញាក់​ពី​គេង​នៅ​ព្រឹក​បន្ទាប់​ ​ដែល​ជួយ​ទប់​ស្កាត់​បញ្ហា​អស់កម្លាំង​រ៉ាំរ៉ៃ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

          ៣​. ​ការ​បង្កើន​ ​និង​ការ​ផ្តោត​អារម្មណ៍​នៃ​ភាព​ស្វាហាប់​ ​និង​ផលិតភាព​ការងារ​
          ខណៈ​ពេល​ដែល​ក្លិន​ខ្លះ​ជួយ​ឱ្យ​សម្រាក​ ​តែ​មាន​ក្លិន​ប្រេង​សំខាន់​ៗ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បាន​ផលិត​ឡើង​ ​ដើម្បី​ជំរុញ​ខួរក្បាល​ឱ្យ​មាន​ភាព​ស្វាហាប់​ ​និង​បង្កើន​ការ​ផ្តោត​អារម្មណ៍​ (​Concentration​) ​ដែល​អ្នក​ពុំទាន់​ដឹងផង​ដែរ​។​ ​សម្រាប់​អ្នក​ដែល​និយម​ធ្វើការ​ពី​ផ្ទះ​ (​Work​ ​from​ ​Home​) ​ឬ​សិស្ស​និស្សិត​ដែល​ត្រូវ​មើល​មេរៀន​ ​ការ​ដុត​ទៀន​ក្រអូប​នៅ​លើ​តុ​ធ្វើការ​អាច​ដើរតួ​ជា​កាតាលីករ​ (​Catalyst​) ​ជ​ម្រុ​ញ​ផលិតភាព​ការងារ​ឱ្យ​កើន​ឡើង​ទ្វេ​ដង​។​ ​ផ្អែកលើ​ការស្រាវជ្រាវ​ ​ក្លិន​ក្រូច​ (​Citrus​) ​ដូចជា​៖​ ​ក្រូចឆ្មារ​ (​Lemon​) ​រួមផ្សំ​ជាមួយ​ក្លិន​ស្លឹក​ជី​អង្កាម​ (​Peppermint​) ​និង​ស្លឹក​រ៉ូ​ស្មែ​រី​ (​Rose​mar​y​) ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រំ​ញោច​ខួរក្បាល​ផ្នែក​ខាងមុខ​ (​Cerebral Cortex​)​។​ ​ក្លិន​ទាំងនេះ​ជួយ​ដាស់​ស្មារតី​ឱ្យ​ភ្ញាក់​រលឹក​ ​កាត់បន្ថយ​ភាព​ងងុយដេក​ ​បង្កើន​ការ​ចងចាំ​ក្នុង​ការប្រើប្រាស់​រយៈពេល​ខ្លី​ ​និង​ជួយ​ឱ្យ​ការ​គិត​មាន​ភាព​ច្បាស់លាស់​។​ ​នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា​ខួរក្បាល​ចាប់ផ្តើម​ស្ត្រេ​ស​ ​ឬ​ទាល់គំនិត​ ​ការ​ស្រូប​យក​ក្លិន​ប្រហើរ​ខ្យល់​ត្រជាក់​ៗ​ពី​ទៀន​ក្រអូប​នឹង​ជួយ​បង្កើត​លំ​ហូរ​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​ ​និង​ជួយ​ពន្យារពេល​នៃ​ការ​ហត់នឿយ​ពី​ខួរក្បាល​ពី​ការដោះស្រាយបញ្ហា​ស្មុគ​ស្មាញ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

          ៤​. ​ការ​កែ​លម្អ​បរិយាកាស​ ​លុបបំបាត់​ក្លិន​មិន​ល្អ​ ​និង​បង្កើន​សោភ័ណ​ភាព​ក្នុង​ផ្ទះ​
          ក្រៅពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវ​កាយ​និង​ចិត្ត​ ​ទៀន​ក្រអូប​ ​គឺជា​ធាតុផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​ការរចនា​ផ្ទៃ​ខាងក្នុង​ (​Interior​ ​Design​) ​និង​ការ​កែប្រែ​សោភ័ណ​ភាព​ក្នុង​ផ្ទះ​។​ ​ជាក់ស្តែង​ ​នៅពេលដែល​ផ្ទះ​មានសណ្តាប់ធ្នាប់​ ​ប៉ុន្តែ​មាន​ក្លិន​ផ្អួរ​ ​ឬ​ក្លិន​ចំណី​អាហារសេសសល់​ ​មិន​អាច​ផ្តល់​អារម្មណ៍​កក់ក្តៅ​ដល់​អ្នក​រស់នៅ​ ​ឬ​ភ្ញៀវ​ដែល​មកលេង​នោះ​ឡើយ​។​ ​ទៀន​ក្រអូប​ ​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​ផលិត​ពី​ក្រមួន​ធម្មជាតិ​មាន​សមត្ថភាព​ក្នុង​ការ​បន្សាប​ ​និង​លុបបំបាត់​ក្លិន​មិន​ល្អ​ ​ដូចជា​៖​ ​ក្លិន​សើម​ក្នុង​រដូវភ្លៀង​ ​ក្លិន​សត្វ​ចិញ្ចឹម​ ​ឬ​ក្លិន​ផ្សែង​ផ្ទះបាយ​ ​ដោយ​ជំនួស​មកវិញ​នូវ​ក្លិន​ស្អាត​បរិសុទ្ធ​។​
​ជាង​នេះ​ទៅទៀត​ ​រូបរាង​នៃ​ ​កែវ​ទៀន​ក្រអូប​ ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​រចនា​យ៉ាង​ប្រណីត​ ​បែប​មីនី​ម៉ា​លី​ស​ (​Minimal​i​s​t​) ​ឬ​បែប​បុរាណ​ ​ដែល​អាច​ដាក់​លម្អ​នៅ​លើ​តុ​បន្ទប់ទទួលភ្ញៀវ​ ​បន្ទប់ទឹក​ ​ឬ​ក្បាល​គ្រែ​ ​បង្កើត​បានជា​ចំណុច​ទាក់ទាញ​ភ្នែក​យ៉ាង​ទាន់សម័យ​។​ ​ពន្លឺភ្លើង​ទៀន​ពណ៌លឿងទុំ​ស្រទន់​មាន​តួនាទី​ជួយ​បំប្លែង​បន្ទប់​ដែល​ធ្លាប់តែ​ត្រជាក់​ ​ឲ្យ​ក្លាយ​ជា​កន្លែង​ដែល​មាន​ផាសុកភាព​ ​និង​ភាព​ស្និទ្ធស្នាល​មួយ​ក​ម្រិ​ត​ទៀត​។​ ​ទៀន​ក្រអូប​ ​ក៏​អាច​ជួយ​បង្កើត​នូវ​បរិយាកាស​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រាល់​ពេល​ដែល​អ្នក​ត្រឡប់មក​ពី​ខាងក្រៅ​វិញ​។​

          ៥​. ​ការ​បង្កើត​ទម្លាប់​ស្រឡាញ់​ខ្លួនឯង​
          អត្ថប្រយោជន៍​ចុងក្រោយ​ ​គឺជា​ទម្រង់​ដ៏​សាមញ្ញ​ ​និង​មាន​ឥទ្ធិពល​បំផុត​គឺជា​ការ​អនុវត្ត​លើ​ខ្លួនឯង​ផ្ទាល់​។​ ​ការប្រើប្រាស់​ទៀន​ក្រអូប​ ​វា​មិន​ទាមទារ​ថវិកា​ច្រើន​ ​ឬ​ពេលវេលា​ច្រើន​នោះ​ទេ​ ​គ្រាន់តែ​ការ​ដុត​ទៀន​មួយ​ដើម​ ​ពេល​កំពុង​ត្រាំទឹក​ក្តៅ​ ​ពេល​កំពុង​អាន​សៀវភៅ​ដែល​ចូលចិត្ត​ ​ឬ​ពេល​កំពុង​លាប​ឡេ​ថែរក្សា​ស្បែក​ ​គឺ​សកម្មភាព​ទាំងនេះ​បាន​បង្កើត​នូវ​ពិធីការ​ផ្ទាល់ខ្លួន​មួយ​ដែ​លលើក​តម្កើង​តម្លៃ​នៃ​ការរស់នៅ​។​ ​វា​បង្រៀន​ឱ្យ​យើង​ចេះ​រស់នៅ​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​ ​ឈប់​បារម្ភ​ពី​អនាគត​ ​និង​បំភ្លេច​ចោល​នូវ​អតីតកាល​ ​បង្កើត​បានជា​ភាព​ធន់​នៃ​ផ្លូវចិត្ត​ ​ដើម្បី​ប្រឈមមុខនឹង​បញ្ហា​នានា​ក្នុង​ឆាក​ជីវិត​ជាដើម​។​ យ៉ាងណាមិញ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​នូវ​វិធីសាស្ត្រ​ជ្រើសរើស​ ​និង​ការប្រើប្រាស់​ទៀន​ក្រអូប​ដោយ​សុវត្ថិភាព​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​ ​៥​ ​ខាងលើ​ពេញលេញ​ ​និង​ជៀសវាង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ ​អ្នកប្រើប្រាស់​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​៖​ ​គួរ​ជ្រើសរើស​ក្រមួន​ធម្មជាតិ​ (​Natural​ ​Wax​): ​គួរ​ចៀសវាង​ទៀន​ថោក​ៗ​ដែល​ផលិត​ពី​ក្រមួន​ប៉ា​រ៉ា​ហ្វី​ន​ (​Paraffin Wax​) ​ដែល​ជា​កាកសំណល់​ប្រេងកាត​ ​ព្រោះ​នៅ​ពេល​ដុត​វា​បញ្ចេញ​សារធាតុ​គីមី​ពុល​ ​និង​ផ្សែង​ខ្មៅ​ (​Soot​) ​ប៉ះពាល់​ដល់​សួត​។​ ​ផ្ទុយទៅវិញ​ ​ត្រូវ​ស្វែងរក​ទៀន​ដែល​ធ្វើ​ពី​ ​ក្រមួន​សណ្តែកសៀង​ (​Soy​ ​Wax​), ​ក្រមួន​ឃ្មុំ​ (​Beeswax​), ​ឬ​ ​ក្រមួន​ដូង​ (​Coconut​ ​Wax​) ​ដែល​ដុត​បាន​ស្អាត​ ​បរិសុទ្ធ​ ​និង​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរ​ជាង​។​

Image Courtesy : Khean scent & BLOOM art Flower Boutique

          ចំណាំ​៖​ ​មុន​ពេល​ដុត​ ​គួរ​កាត់​ប្រឆេះទៀន​ឱ្យ​សល់​ប្រវែង​ប្រហែល​ ​០​.​៥​ ​សង់ទីម៉ែត្រ​ ​ដើម្បី​ការពារ​កុំ​ឱ្យ​អណ្តាតភ្លើង​ធំ​ពេក​ ​និង​កាត់បន្ថយ​ការ​កើត​ផ្សែង​។​ ​រីឯ​ទីតាំង​គួរតែ​មាន​ខ្យល់​ចេញចូល​ល្អ​ ​ទោះបីជា​ចង់​រក្សា​ក្លិនក្រអូប​ក៏ដោយ​ ​ក៏​មិនគួរ​ដុត​ទៀន​នៅក្នុងបន្ទប់​ដែល​បិទ​ជិត​ឈឹង​ ​រយៈពេល​ច្រើន​ម៉ោង​ពេក​នោះ​ទេ​។​ ​ត្រូវ​ធានា​ថា​បន្ទប់​មាន​លំ​ហូរ​ខ្យល់​ចេញចូល​ខ្លះ​ ​ដើម្បី​ផ្លាស់ប្តូរ​អុក​ស៊ី​សែន​។​ ​សម្រាប់​ការ​ពន្លត់​ទៀន​ឯនេះ​វិញ​ ​មិនគួរ​ប្រើ​មាត់​ផ្លុំ​ទៀន​ឡើយ​ ​ព្រោះ​វា​នឹង​បង្កើត​ផ្សែងហុយ​ពេញ​បន្ទប់​ ​និង​ខូច​ក្លិនក្រអូប​។​ ​គួរ​ប្រើ​ស្លាបព្រា​ ​ឬ​ឧបករណ៍​ពន្លត់​ទៀន​ឯកទេស​ (​Candle​ ​Snuff​e​r) ​ដើម្បី​សង្កត់​ប្រឆេះ​ចូល​ទៅ​ក្នុង​ទឹក​ក្រមួន​ ​រួច​ទាញ​ម​កត្រង់​វិញ​៕​

​Article​ ​by​ S​i​v​l​y​ ​Pan​ (​E​m​i​l​y​)


SUGGESTIONS