ថ្ងៃទិវាមាតាកៀកជិតមកដល់ សូវរីន ជឿថាប្រិយមិត្តរបស់យើងមួយចំនួនពុំទាន់មានគម្រោង ឬរៀបចំកម្មវិធីពិសេសៗសម្រាប់អ្នកម្តាយនៅឡើយទេ។ ដូច្នេះជាមួយនឹង សូវរីន ថ្ងៃនេះនឹងនាំប្រិយមិត្តពីកម្មវិធីមួយចំនួនដែលជាការរៀបចំពី Raffles Hotel Le Royal សម្រាប់ថ្ងៃដ៏ពិសេសនេះផងដែរ។
ការរៀបចំកន្ត្រកផ្កា និងការទទួលទានតែពេលរសៀល
ជាមួយនឹងការបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយនឹងអ្នកម្តាយជាទីស្រឡាញ់ Raffles បានរៀបចំវគ្គសិក្សាពីការរៀបចំកន្ត្រកផ្កា និងការទទួលទានអាហារសម្រន់ពេលរសៀលយ៉ាងសម្បូរបែប។ កម្មវិធីនេះនឹងផ្តល់ជូននូវផ្កាស្រស់ និងសម្ភារៈចាំបាច់មួយចំនួនដែលជាការណែនាំបច្ចេកទេសផ្ទាល់ពីអ្នកជំនាញ ដើម្បីឱ្យអ្នក និងមនុស្សជាទីស្រឡាញ់អាចបង្កើតស្នាដៃដ៏ស្រស់ស្អាតដោយខ្លួនឯង។ កម្មវិធីសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៩ ខែឧសភា ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៥:០០ ល្ងាច នៅបន្ទប់ Jasmin ក្នុងតម្លៃត្រឹមតែ ៣៨ ដុល្លារសុទ្ធ សម្រាប់អ្នកម្តាយ និងកូនៗ។


ការទទួលអាហារឈ្ងុយឆ្ងាញ់ស្ថិតនៅភោជនីយដ្ឋាន Le Phnom
ក្នុងឱកាសទិវាមាតាដ៏វិសេសវិសាលនេះ ភោជនីយដ្ឋាន Le Phnom 1929 ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកជួបជុំក្រុមគ្រួសារ ដើម្បីផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ជូនអ្នកម្តាយតាមរយៈការទទួលទានអាហារថ្ងៃត្រង់បែប Brunch យ៉ាងប្រណីត។ រាល់មុខម្ហូបនីមួយៗត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលអ្នកម្តាយតែងតែផ្តល់ឱ្យគ្រប់ពេលវេលា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១១:០០ ព្រឹក ដល់ ៣:០០ រសៀល ក្នុងតម្លៃ ៥៨++ ដុល្លារក្នុងម្នាក់ ហើយលោកអ្នកក៏អាចបន្ថែមកញ្ចប់ភេសជ្ជៈដោយមិនកំណត់ក្នុងតម្លៃ ៤៨++ ដុល្លារផងដែរ។



ការរៀបចំបាច់ផ្កាសម្រាប់ទិវាមាតា ដោយសណ្ឋាគារ Raffles Hotel Le Royal
បង្ហាញនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅតាមរយៈការរៀបចំបាច់ផ្កាដ៏មានអត្ថន័យ ដែលត្រូវបានរៀបចំឡើងយ៉ាងប្រណីតដោយសណ្ឋាគារ Raffles Hotel Le Royal។ រាល់បាច់ផ្កាទាំងអស់នឹងត្រូវដឹកជញ្ជូនយ៉ាងមានភាពប្រណីតដល់អ្នកម្តាយដោយផ្ទាល់ពីបុគ្គលិកដ៏ជំនាញបម្រើសេវាកម្ម Butler របស់ Raffles ផ្ទាល់។ ប្រិយមិត្តនឹងទទួលបានតម្លៃពិសេសត្រឹមតែ ៧៥ ដុល្លារ សម្រាប់ការកក់ចាប់ពីថ្ងៃទី ២៩ មេសា ដល់ ៦ ឧសភា រីឯតម្លៃធម្មតា ៩០ ដុល្លារសម្រាប់ការកក់ចាប់ពីថ្ងៃទី ៧ ដល់ ៩ ឧសភា ផងដែរ៕