×

“​Ode​ ​to​ ​Wonder​” ​ប្រធាន​បទ​ផ្តោត​សំខាន់​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ច្នៃ​ម៉ូដ​ ​និង​ទស្សនិកជន​

NEWS 8 hours ago
 
 

          នៅ​ល្ងាច​ថ្ងៃ​ទី​២​៥​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ (​P​P​D​W​) ​បាន​ប្រកាស​ព័ត៌​មានផ្លូវ​ការ​ពី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ ​និង​រដូវរងា​ 2025 ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ស្ថិតនៅ​ ​Oakwood​ ​Premier​ ​Phnom​ ​Penh។​

          ខុស​ពី​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​រាល់​ដង​ “Ode​ ​to​ ​Wonder” ​គឺជា​ ​theme​ ​នៃ​ប្រធាន​បទ​ថ្មី​ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ច្នៃ​ម៉ូដ​ ​និង​ទស្សនិកជន​បើក​ចិត្ត​ទ​ទូល​យក​នូវ​ភាព​ចង់​ដឹង​ចង់​ឭ​ ​និង​រឿងនិទាន​ដ៏​ទាក់ទាញ​ដែល​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាវ​ជ្រៅ​ជាមួយនឹង​ការរចនា​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នីមួយៗ​ទៅតាម​រដូវ​កាល​ផង​ដែរ​។​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​នេះ​នឹង​ប្រព្រឹត្ត​ឡើង​ចំនួន​មួយថ្ងៃ​តែប៉ុណ្ណោះ​ដែល​បែងចែក​ជា​ពីរ​ផ្នែក​៖​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​សម្រាប់​បុរស​មកពី​ម៉ាក​ ​Drewe​ ​Taylor, ​Don​ ​Protasio ​និង​ ​Ambre​ ​Men។​ ​រីឯ​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្រាប់​នារី​វិញ​មកពី​ម៉ាក​ដូចជា​ ​A.N.D, S​emurian​ ​និង​ KIMS។​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ ​និង​ឧបត្ថម្ភ​ដោយ​ ​Fashion​ ​Lab, ​Oakwood​ ​Premier​ ​Phnom​ ​Penh, ​Minera​ ​TV​ ​និង​ ​SOVRIN​ ​Media៕​


SUGGESTIONS