×

មក​ទទួលយក​អារម្មណ៍​ស្រស់ស្រាយ​ស្ងប់​សុខ​ផ្លូវកាយ​ផ្លូវចិត្ត​ជាមួយ​បទពិសោធន៍​ក្បួន​ម៉ាស្សា​បួន​សាសន៍​បញ្ចូល​គ្នា​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ ​សមថ​ ​ស្ប៉ា​

NEWS 5 years ago
 
 

          ​សមថ​ ​គឺជា​ភាសា​បា​លី​សង្ក្រឹ​ត​ផ្តោត​អត្ថន័យ​ទៅលើ​សេចក្តី​ស្ងប់​នៃ​ចិត្ត​ឬ​សមាធិ​ធម៌​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ប្រសិទ្ធ​នាម​កន្លែង​ស្ប៉ា​ដ៏​ប្រណីត​មួយ​ដែល​ទើបនឹង​បង្កើត​ឡើង​ទៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែនដី​រាជធានី​នៃ​យើង​។​ ​តាំងខ្លួន​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​ ​២៧៨​ ​ក្នុង​សង្កាត់​បឹងកេងកង១​ ​ខណ្ឌចំការមន​ ​ក្បែរ​ទៅ​នឹង​វិមានឯករាជ្យ​ដែល​ជាទី​តាំង​អំណោយផល​ងាយស្រួល​រក​ ​និង​ក្នុង​ទីប្រជុំជន​ស្រាប់​ ​សមថ​ ​ស្ប៉ា​ ​បាន​បំផុស​រូបរាង​យ៉ាង​ទាន់សម័យ​ជា​អ​គា​រស​កម្ពស់៥ជាន់​ពណ៌ស​ ​លម្អ​សម្រស់​ដោយ​រុក្ខជាតិ​ខៀវខ្ចី​អម​នឹង​សិល្បៈ​ច្នៃប្រឌិត​តុបតែង​បែប​សហសម័យ​គួរឲ្យ​ចាប់ចិត្ត​ជាទីបំផុត​។​ ​

          ​ធ្វើដំណើរ​ឆ្ពោះ​មកដល់​កន្លែង​ផ្ទាល់​ ​ស្វាគមន៍​ដោយ​បុគ្គលិក​ប្រកបដោយ​ស្នាមញញឹម៣ទៅ៤នាក់​ ​គ្រាន់តែ​បើកទ្វារ​បោះជំហាន​ចូល​ទៅ​ផ្នែក​ខាងក្នុង​ភ្លាម​ ​ក្លិន​ឈ្ងុយ​ប្រហើរ​ដូចជា​រុក្ខជាតិ​ពពួក​មើម​ឱសថ​បុរាណ​ខ្មែរ​ម្យ៉ាង​លាយ​ផ្សំ​នឹង​បរិយាកាស​ដេ​គ័រ​បែប​បុរាណ​បន្តិច​សម័យ​បន្តិច​មាន​តាំង​លម្អរូប​ចម្លាក់​ ​និង​សម្ភារ​ប្រើប្រាស់​បុរាណ​ ​សូម្បីតែ​លើ​ជ​ញ្ចាំង​ ​និង​ពិតាន​ ​ក៏បាន​ច្បិច​រំលេច​នូវ​ក្បាច់ចម្លាក់​ពី​ប្រាង្គ​ប្រាសាទ​អង្គរ​មក​រចនា​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដែល​ធ្វើឲ្យ​គ្រា​ចូល​មកដល់​នេះ​ហាក់​ស្រឡះចិត្ត​ស្បើយ​អារម្មណ៍​ពី​ភាព​ហត់នឿយ​បន្ទាប់ពី​ការ​ធ្វើដំណើរ​មួយរំពេច​។​ ​ជំនួប​ជាមួយនឹង​ស្ថាបនិក​ ​សមថ​ ​ស្ប៉ា​ ​អ្នកនាង​ ​ហ៊ុល​ ​ស្រី​ស្រស់​ ​បាន​ឲ្យដឹង​ថា​ ​«​សមថ​ ​គឺជា​កន្លែង​ស្ប៉ា​តែមួយគត់​ដែល​ផ្តល់​នូវ​បទពិសោធន៍​ម៉ាស្សា​បែប​ខ្មែរ​លា​បញ្ចូល​ចម្រុះ​ក្បួន​ម៉ាស្សា៤ប្រទេស​ចូលគ្នា​គឺ​ ​ខ្មែរ​ ​ឥណ្ឌា​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ម៉ូ​រ៉ូ​កូ​ ​ដែល​ក្បួន​នេះ​ត្រូវ​បាន​បំបែក​ក្បាច់​ដោយ​គ្រូ​ម៉ាស្សា​ដ៏​ល្បីឈ្មោះ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ឬ​អាច​និយាយ​បាន​ថា​ជា​ក្បាច់​ពិសេស​ថ្មី​បង្កើត​ឡើង​សម្រាប់​ ​សមថ​ ​ផ្ទាល់​ ​ហេតុដូច្នេះ​ក្បាច់​ម៉ាស្សា​នៅ​ទីនេះ​គឺ​មាន​ភាព​ប្លែក​គេ​ ​និង​មានតែ​មួយ​គត់​ផង​ដែរ​»​។​ ​ជាមួយនឹង​ជម្រើស​សេវាកម្ម​ម៉ាស្សា​រហូតដល់​ទៅ​ជាង​ ​៤០មុខ​ ​ស្ថាបនិក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ​បុគ្គលិក​ជំនាញ​រមែង​ផ្តល់​ការ​ប្រឹក្សា​សម្រាប់​ការ​ជ្រើសរើស​សេវាកម្ម​ណាមួយ​ដោយ​ផ្អែកលើ​បញ្ហា​ដែល​អតិថិជន​កំពុងតែ​មាន​ ​ឧទាហរណ៍​ជាក់ស្តែង​ ​ដូចជា​សេវាកម្ម​ ​Stress​ ​Reliever​ ​ស័ក្តិសម​បំផុត​ចំពោះ​អ្នកធ្វើការ​មុខ​កុំព្យូទ័រ​ច្រើន​ម៉ោង​ ​ចំណែក​អ្នកលេង​កីឡា​អាច​សាកល្បង​សម្រួល​សាច់ដុំ​ជាមួយ​សេវាកម្ម​ ​Lomi​-​Lomi​ ​ខណៈ​អ្នកចូលចិត្ត​ដៃ​ធ្ងន់​នឹងអាច​ត្រូវចិត្ត​ជាមួយ​សេវាកម្ម​ខ្មែរ​ម៉ាស្សា​ ​ឬក៏​អ្នក​គ្រាន់តែ​ចង់​ផ្តល់​ឲ្យ​រាងកាយ​សម្រាក​ស្រួលខ្លួន​អាច​សាកល្បង​ជាមួយ​សេវាកម្ម​ ​Aroma​ ​Therapyជាដើម​។​ ​លើស​ពីនេះ​ ​សមថ​ ​ស្ប៉ា​ ​ក៏​មាន​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ជាមួយនឹង​តម្លៃ​សមរម្យ​ផង​ដែរ​។​ ​

          យ៉ាងណាមិញ​ ​បំណាច់នឹង​មកដល់​ហើយ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​យើង​ក៏បាន​សាកល្បង​ជ្រើសរើស​ទទួល​នូវ​សេវាកម្ម​ ​Stress​ ​Reliever​ ​ផង​ដែរ​។​ ​ឃើញថា​មុន​ពេល​ឆ្ពោះទៅ​ដល់​បន្ទប់​ម៉ាស្សា​បុគ្គលិក​បាន​ណែនាំ​នូវ​ជម្រើស​ប្រេង​ម៉ាស្សា​ចំនួន​ប្រាំ​ប្រភេទ​ក្នុង​នោះ​ ​មាន​ប្រេង​ចំប៉ី​ ​ប្រេង​ស្លឹកគ្រៃ​ ​ប្រេង​ឡា​វែន​ឌ័រ​ ​ប្រេងដូង​ ​និង​ប្រេង​ផ្កា​កុឡា​ប​ ​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នកនាង​ ​ហ៊ុល​ ​ស្រី​ស្រស់​ ​ប្រេង​ទាំងនេះ​គឺ​នាំចូល​ពី​ប្រទេស​ថៃ​មានគុណ​ភាព​ខ្ពស់​ចម្រាញ់​ចេញពី​ធម្មជាតិ​សុទ្ធ​ ​១០០ភាគរយ​ ​ហើយ​អ្វី​ដែល​ពិសេស​លើស​នេះ​ទៀត​នោះ​ ​មុន​ពេល​ឆ្ពោះ​ឡើង​ទៅ​បន្ទប់​ម៉ាស្សា​មាន​ផ្តល់​ជូន​ការ​សម្អាត​ជើង​ជម្រះ​កោ​សិកា​ចាស់​ៗ​ជាមួយ​អំបិល​ ​គល់​ស្លឹកគ្រៃ​ ​ក្រូចឆ្មារ​ ​និង​ស្លឹក​ក្រូចសើច​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​បម្រើ​យ៉ាង​យកចិត្ត​ទុកដាក់​ថ្នាក់ថ្នម​ក្រោម​ថ្វៃ​ដៃ​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវ​។​ ​នៅ​ជាន់​ខាងលើ​ ​បន្ទប់​ម៉ាស្សា​មានដល់​ទៅ​ ​៤ជាន់​ ​និង​ ​១៥បន្ទាប់​ ​ដោយ​ជាន់​នី​មួយ​ៗ​មាន​បន្ទប់​ ​Sweet​ ​គ្រែ​គូ​ចំនួន​ ​ពីរ​ ​និង​បន្ទាប់​ ​standard​ ​គ្រែ១ចំនួន​ពីរ​ ​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​សម្រាប់​អ្នក​ចង់​ម៉ាស្សា​ជា​លក្ខណៈ​គូ​ក៏បាន​ ​គ្រួសារ​ក៏បាន​ ​ឬ​ឯកជន​ក៏បាន​។​ ​ពី​មួយ​បន្ទប់​ទៅ​មួយ​បន្ទប់​មានការ​រៀប​ចំ​ដេ​គ័រ​យ៉ាង​ប្រណីត​លម្អិត​តាំងពី​ឥត​ការ៉ូ​រហូតដល់​សម្ភារ​ប្រើប្រាស់​ ​និង​គ្រឿងលម្អ​សមសួន​ស៊ីគ្នា​នឹង​បរិយាកាស​ឥត​ខ្ចោះ​ ​ឬ​បើ​និយាយ​ឲ្យ​ចំការ​រៀបចំ​បន្ទប់​មិន​ឲ្យ​ចាញ់​សណ្ឋាគារ​លំដាប់​ផ្កាយ​ឡើយ​។​ ​ដោយឡែក​សម្រាប់​កន្សែង​ប្រើប្រាស់​ ​សមថ​ ​បាន​ជ្រើសរើស​កន្សែង​ប្រភេទ​ធ្វើ​ពី​កប្បាស​របស់​ប៉ាគីស្ថាន​ដែល​ជា​កប្បាស​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក៏​ព្រោះតែ​ដណ្តប់​ឆាប់​ផ្តល់​ភាព​កក់ក្តៅ​ ​ហើយ​បើ​ដណ្តប់​យូរ​ក៏​មិន​ធ្វើឲ្យ​ហប់​ខ្យល់​ផង​ដែរ​។​

          ​ខណៈ​ពេល​ម៉ាស្សា​អ្នកជំនាញ​ ​សមថ​យកចិត្ត​ទុកដាក់​ប្រើ​ក្បាច់​ម៉ាស្សា​យ៉ាង​ល្អិត​ល្អិន​ ​ពិសេស​ផ្លាស់​ប្តូរ​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​នៃ​ដងខ្លួន​អ្នកជំនាញ​ហាក់​ដឹង​ច្បាស់​គ្រប់ជ្រុងជ្រោយ​នៃ​ចំណុច​ដែល​កំពុង​មាន​បញ្ហា​ ​ដោយធ្វើ​ចលនា​ប្រើ​ដៃ​ឈ្លី​រឹត​បន្តិច​ម្តង​ៗ​រហូត​ភាព​ចុក​រោយ​ទាំងប៉ុន្មាន​រសាយ​គ្មាន​សល់​។​ ​គេង​ម៉ាស្សា​នៅក្នុង​បន្ទប់​ដ៏​មាន​ផាសុកភាព​អម​នឹង​ទិដ្ឋភាព​ពន្លឺភ្លើង​ដ៏​ស្រទន់​លាយឡំ​នឹង​សំឡេង​តន្ត្រី​កំដរ​អារម្មណ៍​បន្លឺ​ឡើ​ងរ​ហឹម​ៗ​ហាក់​ធ្វើឲ្យ​ការ​ម៉ាស្សា​ប្រៀប​បាន​កំពុង​សម្រាន្ត​យ៉ាង​សុខ​ស្រួល​នៅ​ទីស្ថាន​ព្រៃ​ប្រឹ​កក្សា​ណាមួយ​ដ៏​សែនមនោរម្យ​។​ ​ភ្លេច​ៗ​ខ្លួន​មួយម៉ោងកន្លះ​ការ​ម៉ាស្សា​ក៏​ត្រូវ​បាន​បញ្ចប់​ ​ដោយ​យើង​មិន​ត្រឹមតែ​ទទួល​បាន​មកវិញ​នូវ​បទពិសោធន៍​ម៉ាស្សា​ស្រួលខ្លួន​តាម​ក្បួន​បែប​ប្លែក​នោះ​ទេ​ ​ថែមទាំង​បាន​ព្យាបាល​អារម្មណ៍​តានតឹង​តប់ប្រមល់​ទាំងប៉ុន្មាន​ឲ្យ​ធូរស្បើយ​ស្រាក​ស្រាន្ត​មួយ​គ្រា​ផង​ដែរ​។​ ​នេះ​គឺជា​បទ​ពិសោធ​ន៍​ស្ប៉ាប្​លែក​ថ្មី​មួយ​ដែល​មានតែ​មួយ​គត់​នៅ​ ​សមថ​ ​ស្ប៉ា​ ​ដូច្នេះ​មិនថា​អ្នក​រវល់​នឹង​ការងារ​ច្រើន​ប៉ុណ្ណា​ ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​អ្នក​ក៏​គួរតែ​ឆ្លៀតពេល​ផ្តល់​ពេលវេលា​ដល់​ខ្លួនឯង​មក​បន្ធូរ​អារម្មណ៍​បង្កើន​ស្មារតី​ ​និង​ផ្តល់​សេ​ក្តីសុខ​ដល់​ខ្លួន​តាមរយៈ​ទទួលយក​សេវាកម្ម​ម៉ាស្សា​ដូចដែល​សូ​វរីន​ទើប​ទទួល​បាន​បទពិសោធន៍​នេះ​។​ ​សម​ថ​ស្ប៉ាបើ​ក​បម្រើ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​១០ព្រឹក​រហូតដល់​ម៉ោង​ ​១១យប់​ ​និង​មានកម្ម​វិធី​បញ្ចុះតម្លៃ​ ​៣០ភាគរយ​ចាប់ពី​ម៉ោង​ ​១០ព្រឹក​រហូតដល់​ម៉ោង​ ​២រសៀល​៕​ ​

Article by​ HEM SOKKHIM


SUGGESTIONS