×

ស្នាដៃ​ចម្រុះ​នៃ​សិល្បករ​ជាច្រើន​រូប​ត្រូវ​បាន​បង្ហាញ​នូវ​តាម​ដងផ្លូវ​នាទី​ក្រុង​បាត់ដំបង​

NEWS 3 months ago
 
 

           នា​ថ្ងៃទី២១​ ​និង២២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​បាត់ដំបង​បាន​ប្រារព្ធ​នូវ​ពិព័រណ៍​គំនូរ​ ​និង​សកម្ម​ភា​ពប្លែ​កៗ​ជាច្រើន​ផ្សេងទៀត​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទេពកោសល្យ​ ​ក៏ដូចជា​ការ​រួម​សហការ​គ្នា​បាន​យ៉ាង​ល្អ​រវាង​សិល្បករ​នឹង​សិល្បករ​មក​ពី​តំបន់​ផ្សេង​ៗ​គ្នា​។​ ​«​ជំនោរ​ ​art​»​ ​ជា​ព្រឹត្តិ​ការណ៍​ត្រូវ​បាន​រៀបចំឡើង​ដោយ​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ក្នុង​គោលបំណង​ឲ្យ​សិល្បករ​គ្រប់រូប​ដែល​មាន​ ​ទេពកោសល្យ​ ​និង​ជំ​នាញ​ខុស​ៗ​គ្នា​អាច​បង្ហាញ​ទៅកាន់​មហាជន​ ​និង​ប្រជាជន​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​អាច​ស្គាល់​ ​និង​យល់ដឹង​ព័ត៌មាន​បន្ថែម​នូវ​អត្ថន័យ​នី​មួយ​ៗ​ដែល​ពួកគេ​ពុំ​ទាន់បាន​ជួបប្រទះ​ពីមុន​មក​។​ ​យ៉ាងណាមិញ​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ជា​អ្នកគ្រប់គ្រង​ព្រឹត្តិ​ការណ៍​នេះ​បាន​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា​ប្រធានបទ​ដ៏​សំខាន់​នៃ​កម្មវិធី​ ​«​ជំនោរ​ ​art​»​ ​នេះ​ ​គឺជា​ការ​ផ្តោត​សំខាន់​ទៅលើ​អាកាសធាតុ​នៅក្នុង​ខែធ្នូ​ដែល​បាន​ផ្តល់​នូវ​អំណោយផល​ដ៏​ល្អ​ក្នុង​ការ​ធ្វើឲ្យ​ព្រឹត្តិ​ការណ៍​នេះ​បញ្ចប់​ដោយ​រលូន​ ​ជាពិសេស​ ​សិល្បករ​ជាតិ​ ​និង​អន្តរជាតិ​បាន​ផ្តល់​នូវ​ទិដ្ឋភាព​ដ៏​ល្អ​ប្រណីត​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ឲ្យ​មាន​ភាព​លេចធ្លោ​ក្នុង​ការ​ធ្វើឲ្យ​សិល្បៈ​សហសម័យ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​មួយ​កម្រិត​ទៀតផង​ដែរ​។​

          គួរ​ជម្រាប​ផង​ដែរ​ថា​ ​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​បាន​ប្រារព្ធ​ ​«​ជំនោរ​ ​art​»​ ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​រួម​​សហការ​ទំនាក់ទំនង​គ្នា​រវាង​សិល្បករ​នឹង​សិល្បករ​ប្រមាណ​ជាង​ ​២១នាក់​ ​ក្នុង​ការសម្រេច​នូវ​គោលដៅ​រួម​ជាមួយគ្នា​ដែល​មានការ​បង្ហាញ​នូវ​ស្នា​ដៃ​ផ្សេង​ៗ​នៃ​សិល្បករ​គ្រប់រូប​៕​

Article​ ​by​ ​PAN​ ​SIVLY​ ​


SUGGESTIONS