×

អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​៦​រូប​កំពុង​ក្លាយ​ជា​ធនធាន​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា

NEWS 3 years ago
 
 

            ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សង្កេតឃើញ​ថា​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​។​ ​សមិទ្ធផល​ថ្មីៗ​ហើយ​ប្លែក​រមែង​បង្ហាញ​ក្នុង​ផ្នត់គំនិត​ខុសគ្នា​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​សក្តានុពល​ធនធាន​ប្រកបដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​។​ ​អ្នក​ច្នៃ​ម៉ូដ​ជាន់​ថ្មី​ជំនាន់​ ​Generation​ ​Z​ ​ឬ​ ​Zoo​me​rs ​ឬ​មាន​វ័យ​២​៤​ឆ្នាំ​ចុះ​ក្រោម​ ​បាន​កំពុង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​ដែល​នឹង​រួម​ចំណែក​​​អភិវឌ្ឍ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​នា​ពេល​អនាគត​។​ ​ជា​ភស្តុតាង​ ​សូវ​រី​ន​ ​នឹង​លើកយក​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ចំនួន​៦​រូប​មក​បង្ហាញ​អំពី​ចំណេះ​ជំនាញ​ ​ទេពកោសល្យ​ ​បទពិសោធន៍​ ​ក៏ដូចជា​មហិច្ឆតា​របស់​ពួកគេ​នៅ​ក្នុង​វិ​ស័​យ​ម៉ូដ​។​

Ken​n​y​

            ​Ken​n​y៖ និយាយ​ដល់​ឈ្មោះ​ ​Ken​n​y​ ​ឬ​មានឈ្មោះ​ពិត​ ​ពៅ​ ​ស៊ីថា​ន​ ​ប្រិយ​មិត្ត​ប្រាកដជា​ស្គាល់​ច្បាស់​ ​ដោយហេតុ​លោក​គឺជា​ម្ចាស់​ជ័យ​លា​ភី​ជើងឯក​ផ្នែក​ច្នៃ​ម៉ូដ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២​០​១​៩​ ​A​BC ​Lion​s o​f​ ​Fashion​ ​។​ ​បន្ទាប់ពី​ឈ្នះ​ជ័យ​លា​ភី​ ​លោក​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ ​Fashion​ ​Week​ ​នៅ​ឯ​ប្រទេស​បារាំង​។​ ​មុន​ចូល​ប្រកួត​កម្មវិធី​នេះ​ ​លោក​ធ្លាប់​ដណ្តើម​បាន​ជ័យ​លា​ភី​លេខ​១​ក្នុង​កម្មវិធី​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​នៅ​ ​Future​ ​Factory​ ​និង​ធ្លាប់​ជាប់​ក្នុង​ការ​ប្រកួតជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​៥​នាក់​ដើម្បី​យក​ខូឡិ​ក​ហ្សិ​ន​ទៅ​ដាក់​លក់​នៅ​ឯ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អា​ល្លឺម៉ង​។​ ​វ័យ​ទើប​តែ​២​៣​ឆ្នាំ​ ​ធ្លាប់​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​ME​D​C ​បច្ចុប្បន្ន​ ​Ken​n​y​ ​បាន​កំពុង​មមាញឹក​ការងារ​ច្នៃ​ម៉ូដ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​នានា​ ​ព្រមទាំង​ជា​អ្នកគ្រប់គ្រង​ទូទៅ​និង​ជា​គ្រូបង្រៀន​នៅ​សាលា​ច្នៃ​ម៉ូដ​ ​MaP​a​ ​Fashion​ផង​ដែរ​។​ ​Ken​n​y​ ​មាន​ស្ទី​ល​ច្នៃ​ម៉ូដ​ដោយឡែក​ពី​គេ​ ​ពោល​ភាគច្រើន​ជា​ស្ទា​យ៌​បែប​យុវវ័យ​ក្លឹប​រាត្រី​ ​ហើយ​លោក​ចូលចិត្ត​ដកស្រង់​គំនិត​ច្នៃ​ម៉ូដ​ពី​ពេលវេលា​ណាមួយ​ ​ដូចជា​ទសវត្សរ៍​ទី​៧​០​-​៨​០​ជាដើម​។​ ​ ​Ken​n​y​ ​ក៏មាន​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ឈ្មោះថា​ ​KEN​S​T​D​I​OS​។​ ​


Image Courtesy: Kenny

​ជា​ចំណែក​មួយ​អភិវឌ្ឍ​វិ​ស័​យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​ ​Ken​n​y​ ​បាន​លើកឡើង​ដែរ​ថា​ “ ​ខ្ញុំ​កំពុងតែ​ព្យាយាម​ជំរុញ​វិ​ស័​យ​ម៉ូដ​ឲ្យ​ឆ្ពោះទៅ​កាន់​ស្តង់​ដារ​អន្តរជាតិ​ដើម្បីឲ្យ​យើង​បាន​ចូលរួម​ដើរ​ទន្ទឹម​នឹងគេ​នៅ​លើ​ពិភពលោក​។​ ​ខ្ញុំ​ចង់ឲ្យ​ប្រទេស​ដទៃ​ឃើញ​ថា​យើង​ក៏មាន​វិ​ស័​យ​ច្នៃ​ម៉ូដ​ដែរ​ ​ដើម្បីឲ្យ​គេ​បាន​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​យើង​ ​កាលណា​ប្រ៊េ​ន​ផ្សេងៗ​ចូល​មក​ប្រជាជន​ក្នុងស្រុក​ក៏​មាន​ការងារ​ធ្វើ​ច្រើន​ ​ព្រោះ​សិស្ស​ដែល​រៀន​ជំនាញ​ផ្នែក​នេះ​ខ្លះ​មិនទាន់​មានលទ្ធភាព​បង្កើត​ម៉ាក​ខ្លួនឯង​ ​គាត់​អាច​ចាប់ផ្តើម​ពី​ការ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​មុន​សិន​”​។​ ​នា​ពេល​ខាងមុខ​អ្នក​ច្នៃ​ម៉ូដ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពត​រូប​នេះ​ ​មានបំណង​ចង់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំ​ៗ​ដែល​ជា​ម៉ាក​យីហោ​ល្បី​ៗ​នៅ​លើ​ពិភពលោក​។​

 

D​A​ ​M​O

            ​D​a​ ​M​o៖ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កណ្តាល​ ​D​a​ ​M​o ​គឺជា​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្នៃ​ម៉ូដ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​ក្នុង​ឆ្នាំ​២​០​១​៨​។​ ​បន្ទាប់មក​លោក​បាន​បន្ត​រៀន​ច្នៃ​ម៉ូដ​វគ្គ​ខ្លី​នៅ​ប្រទេស​វៀតណាម​ ​រួម​ទាំង​វគ្គ​ខ្លី​មួយ​ចំនួន​ទៀត​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​ ​កាលពី​ឆ្នាំ​ ​២​០​១​៦​ ​D​a​ ​M​o ​បានជា​ប់​ជា​អ្នក​ច្នៃ​ម៉ូដ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ Ku​a​l​a​ ​Lump​ur ​Fashion​ ​Week​ ​ហើយ​ក្រោយមក​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​ម្តងទៀត​ក្នុងនាម​ជា​បេក្ខភាព​ដែល​មាន​ស្នាដៃ​លេចធ្លោ​មួយ​រូប​។​ ​មកដល់​ឆ្នាំ​ ​២​០​១​៩​ ​លោក​បាន​ចូលរួម​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​រដូវ​ត្រជាក់​ ​«​Feel​ ​T​h​e​ ​Fear​»​ ​នៅ​ក្នុង​កម្មវិធី​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​និង​បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​ច្នៃ​ម៉ូដ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ​A​BC ​Lion​s o​f​ ​Fashion​ ​ដោយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣​។​ ​D​a​ ​M​o ​ជា​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​ដែល​មាន​ទី​ផ្សារ​ពី​បណ្តា​ក្រុមហ៊ុន​ម៉ាក​យីហោ​ក្នុងស្រុក​ជាច្រើន​ ​រួម​ទាំង​ពេញ​និយម​ពីសំណាក់​តារា​សិល្បៈ ​Influence​r ​និង​ ​V​log​g​e​r ​ដែល​មាន​ប្រជាប្រិយភាព​ផង​ដែរ​។​ ​ក្រៅពី​អាជីព​ច្នៃ​ម៉ូដ​ ​D​a​ ​M​o ​ដែល​មានឈ្មោះ​ពិត​ថា​ ​គង់​ ​សុធា​ ​គឺជា​គ្រូបង្រៀន​ច្នៃ​ម៉ូដ​ផ្នែក​ ​Technical​ ​នៅ​សាលា​ច្នៃ​ម៉ូដ​ ​MaP​a​ ​Fashion​ ​និង​សាកល​វិទ្យា​ល​ល័​យ​លី​ម​កុក​វី​ង​។​


Image Courtesy: Da Mo

​លោក​​​មាន​យីហោ​ផ្ទាល់ខ្លួន​ ​«​KON​G​ ​LABEL​»​ ​ដែល​ផ្តោត​លើ​ការ​ធ្វើ​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ ​Ready​ ​to​ ​wear​ ​និង​ចង់​បង្កើត​យីហោ​មួយទៀត​ផ្តោត​លើ​ម៉ូដ​កុម្មង់ ​ដែល​គម្រោង​ទាំងពីរ​នេះ​អាច​នឹង​លេច​រូបរាង​នៅ​ក្នុង​ឆ្នាំ​២​០​២​១​តែម្តង​។​ ​«​អេ​ឡេ​ហ្គិ​ន​តែ​ ​High Fashion​»​ ​គឺជា​ស្ទី​ល​ផ្ទាល់ខ្លួន​របស់​អ្នក​ច្នៃ​ម៉ូដ​វ័យ​២​៤​ឆ្នាំ​រូប​នេះ​ ​ដែល​រាល់​ការ​ធ្វើ​ឈុត​នីមួយៗ​លោក​ចង់ឲ្យ​អ្នក​ស្លៀក​ ​មើលទៅ​មាន​ថាមពល​ ​មាន​ភាព​អង់អាច​ ​ហ៊ាន​ក្នុង​ការ​ធ្វើខ្លួន​ ​មាន​ស្ទី​ល​ផ្ទាល់ខ្លួន​ ​និង​ជា​ហ្វេ​ហ្សិ​ន​ទាន់សម័យ​បំផុត​។​ ​ក្នុងនាម​ជា​អ្នក​ច្នៃ​ម៉ូដ​ជាន់​ថ្មី​មួយ​រូបលោក​លើកឡើង​ពី​ឆន្ទៈ​ដូច្នេះ​ “ ​ខ្ញុំ​នឹង​នៅតែ​នាំ​យក​នូវ​អ្វី​ដែល​ថ្មីៗ​ដោយ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ជា​Story​ ​ដើម្បី​ជា​ផ្នែក​មួយ​លើកស្ទួយ​វិ​ស័​យ​ម៉ូដ​ ​និង​ធ្វើឲ្យ​វិ​ស័​យ​ម៉ូដ​ក្នុងស្រុក​បាន​ចែកចាយ​ទូលំទូលាយ​ទៅដល់​អ្នកមើល​ ​ហើយក៏​ដើម្បីឲ្យ​អ្នក​ជំនាន់​ក្រោយដែល​គាត់​ស្រឡាញ់​ផ្នែក​នេះ​យល់​កាន់តែ​ច្បាស់​ថា​ក្នុង​វិ​ស័​យ​នឹង​វា​ទាមទារ​ការទាក់ទង​ជាមួយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ច្រើន​ ​ការស្រាវជ្រាវ​ច្រើន​ទម្រាំ​បណ្តុះ​ចេញ​ខូឡិ​ក​ហ្សិ​ន​មួយៗ​”​។​

 

So​cheat​a​

            Socheata៖ ដោយឡែក​ពី​អ្នក​ច្នៃ​ម៉ូដ​ដទៃ​ ​កញ្ញា​ ​ហ៊ា​ង​ ​សុជាតា​ ​បាន​ប្រើប្រាស់​ចំណេះ​ជំនាញ​ក៏ដូចជា​បទពិសោធន៍​មក​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែល​ជា​ផ្នែក​មួយ​ជួយ​ទៅលើ​អ្នក​ច្នៃ​ម៉ូដ​វិញ​។​ ​កញ្ញា​បាន​បើក​ ​Workshop​ ​ឬ​យើង​ហៅថា​រោងចក្រ​ខា្ន​ត​តូច​មួយ​ក្រោម​ស្លាកយីហោ​ ​Series​ ​Workshop​ ​ដែល​មាន​គ្នា​ប្រមាណ​១​០​នាក់​សុទ្ធ​សឹង​អ្នក​ច្នៃ​ម៉ូដ​ដែល​ទទួល​សេវា​ផលិត​តាម​ការ​កុម្មង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខាងក្រៅ​។​ ​គំនិត​អាជីវកម្ម​នេះ​ ​ត្រូវ​បាន​ស្ថាបនិកា​ ​សុជាតា​ ​ផ្តួចផ្តើម​ឡើង​បន្ទាប់ពី​ខ្លួន​បាន​ធ្វើការ​ស្ម័គ្រចិត្ត​ផ្នែក​ ​Technical​ ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ស​ម្លៀ​ក​បំពាក់​នាំចេញ​ទៅក្រៅ​ប្រទេស​មួយ​កំឡុង​ពេល​ខ្លួន​កំពុង​សិក្សា​ឆ្នាំ​ទី​៣​ផ្នែក​ ​Fashion​ ​Design​ ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​។​ ​បើ​គិត​មកទល់​ពេល​បច្ចុប្បន្ន​ ​Workshop​ ​នេះ​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​ហើយ​។​ ​សុជាតា​ថា​ ​ការ​បង្កើត​ក្រុម​ផលិត​ឡើង​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​អ្នក​ច្នៃ​ម៉ូដ​ដែល​ពួកគាត់​ចង់​ចេញ​ឌី​ហ្សា​ញ​មាន​ម៉ាក​ផ្ទាល់ខ្លួន​នៅ​លើ​ទី​ផ្សារ​។​ ​Workshop​ ​នេះ​ផ្តោត​ទៅលើ​គុណភាព​ ​និង​ការ​ច្នៃ​ម៉ូដ​ជា​ចម្បង​ ​ដូច្នេះ​អ្នក​ច្នៃ​ម៉ូដ​អាច​កុម្មង់​ម៉ូដ​ក៏បាន​ឬ​គ្រាន់តែ​មាន​​​រូប​គំរូ​ក៏​អាច​ធ្វើ​បាន​ដែរ​។​


Image Courtesy: SOVRIN

​ក្រៅពី​ ​Workshop​ ​ស្ថាបនិក​វ័យ​២​៤​ឆ្នាំ​ដែល​ជា​គ្រូបង្រៀន​ច្នៃ​ម៉ូដ​នៅ​សាលា​លី​ម​កុក​វី​ង​រូប​នេះ​ ​មានបើ​ក​ជា​កន្លែង​លក់​គ្រឿង​សម្ភារ​ច្នៃ​ម៉ូដ​ ​និង​ហាង​លក់​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ឈុត​អាវធំ​ផង​ដែរ​។​ ​ថ្វី​ដ្បិត​កន្លងមក​សុជាតា​មិនសូវ​បាន​ផ្តោត​លើ​អាជីព​ច្នៃ​ម៉ូដ​ឯករាជ្យ​ ​ប៉ុន្តែ​កញ្ញា​ធ្លាប់​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​លេចធ្លោ​មួយ​ចំនួន​ដូចជា​ឈុត​ក្រដាសប្រាក់​២​ម៉ឺន​រៀល​ ​និង​ឈុត​ផ្សិត​ជាដើម​។​ ​ជា​ផ្នែក​មួយ​អភិវឌ្ឍ​វិ​ស័​យ​ច្នៃ​ម៉ូដ​តាមរយៈ​ការ​សម្រួល​សង្វាក់​ផលិត​ដល់​អ្នក​ច្នៃ​ម៉ូដ​ ​កញ្ញា​សង្ឃឹម​ថា​នា​ពេល​ខាងមុខ​នៅ​ឯ​ប្រទេស​ដទៃ​ក៏មាន​អ្នក​ស្លៀក​ស​ម្លៀ​ក​បំពាក់​ដែល​ជា​យីហោ​របស់​ខ្មែរយើង​។​ “​ឥឡូវ​យើង​ទិញ​ប្រ៊េ​ន​ដទៃពី​គេ​ក្នុង​តម្លៃ​ខ្ពស់​ប៉ុណ្ណា​ ​តែ​ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃណាមួយ​ខ្មែរ​នឹង​មាន​ប្រ៊េ​ន​បែប​ហ្នឹងហើយ​លក់​ក្នុង​តម្លៃ​ដូចដែល​គេ​លក់​ឲ្យ​យើង​ដែរ​”​។​

 

D​E​ S​I

            DE SI៖ មាន​វ័យ​ទើប​តែ​២​០​ឆ្នាំ​ ​D​E​ S​I​ ​ឬ​មានឈ្មោះ​ពិត​ថា​ ​សេង​ ​សុវណ្ណ​រចនា​ ​សព្វថ្ងៃ​គឺជា​អ្នកគ្រប់គ្រង​ទូទៅ​ ​និង​ជានា​យក​ផ្នែក​ច្នៃ​ម៉ូដ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ស​ម្លៀ​ក​បំពាក់​យីហោ​ក្នុងស្រុក​មួយ​ដែល​ទើប​បង្កើត​ថ្មី​។​ ​មែនទែន​ទៅ​ ​D​E​ S​I​ ​មាន​និស្ស័យ​​លើ​ផ្នែក​ច្នៃ​ម៉ូដ​តាំងតែ​កំឡុង​ពេល​សិក្សា​ថ្នាក់​ទី​៤​ ​ដោយ​ផ្តើម​ពី​ចំណូលចិត្ត​លើ​ការ​គូ​រូប​មនុស្ស​ស្រី​ស្លៀកពាក់​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​។​ ​ក្រោយ​បញ្ចប់​ថ្នាក់​បាក់ឌុប​នៅ​ឆ្នាំ​ ​២​០​១​៧​ ​យុវតី​មាន​ស្រុកកំណើត​មកពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បានជា​ប់​អាហារ​រូប​ករ​ណ៍​សិក្សា​ផ្នែក​ច្នៃ​ម៉ូដ​នៅ​សាលា​ ​MaP​a​ ​Fashion​ ​និង​បន្ទាប់មក​បានជា​ប់​អាហារូបករណ៍​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​ME​D​C ​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៩​នេះ​ដែរ​ ​D​E​ S​I​ ​បាន​ឈ្នះ​ជ័យ​លា​ភី​លេខ​១​ក្នុង​ការ​ប្រកួត​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ពី​សំរាម​នៅ​ក្នុង​កម្មវិធី​ស​ង្ក្រា​ន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុងភ្នំពេញ​ ​ព្រមទាំង​បានជា​ប់​ក្នុង​ការ​ប្រកួតជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​៥​នាក់​ដើម្បី​យក​ខូឡិ​ក​ហ្សិ​ន​ទៅ​ដាក់​លក់​នៅ​ឯ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អា​ល្លឺម៉ង​។​ ​កញ្ញា​ក៏​ធ្លាប់​បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​A​BC ​Lion​s o​f​ ​Fashion​ ​ផង​ដែរ​ ​ប៉ុន្តែ​បានជា​ប់​នៅ​ត្រឹម​ជុំ​១​០​នាក់​ចុងក្រោយ​។​ ​កន្លងមក​ថ្វីដៃ​ច្នៃ​ម៉ូដ​របស់​ ​D​E​ S​I​ ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ពី​បណ្តា​ក្រុមហ៊ុន​ម៉ាក​ស​ម្លៀ​ក​បំពាក់​ក្នុងស្រុក​ ​ពិសេស​ពីសំណាក់​នារី​ចូលចិត្ត​លេងខ្លួន​បែប​សិចស៊ី​ឡូយ​ឆាយ​និង​គួរឲ្យ​ស្រឡាញ់​ ​ក៏​ព្រោះ​ការ​ច្នៃ​ម៉ូដ​របស់​យុវតី​រូប​នេះ​មាន​ទំនោរ​ទៅលើ​៣​ចំណុច​គឺ​ អេ​ឡេ​ហ្គិ​ន​ ​Cut​e​ ​លាយឡំ​ភាព​សិចស៊ី​។​ ​


Image Courtesy: SOVRIN

កញ្ញា​ចូលចិត្ត​ប្រើ​ពណ៌​ស​ ​ខ្មៅ​ ​និង​មាស​ ​ហើយ​គំនិត​ច្នៃ​ម៉ូដ​ភាគច្រើន​តែង​ដកស្រង់​ពី​អ្វីៗ​ជុំវិញ​ខ្លួន​ដូចជា​ផ្កា​ ​រុក្ខជាតិ​ ​រួម​ទាំង​ក្បាច់​ខ្មែរ​មក​បង្កើត​ជា​ឈុត​បែបថ្មី​មើលទៅ​ម៉ូដ​ស៊ីវិល័យ​ប្លែកភ្នែក​។​ ​D​E​ S​I​ ​ឲ្យដឹង​ដែរ​ថា​ ​ការ​ធ្វើការ​រាល់ថ្ងៃ​គោលដៅ​ចម្បង​គឺ​ចង់​បង្កើត​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​ឲ្យ​ប្រជាជន​ទទួលស្គាល់​ដោយមាន​ម៉ូដ​ស្អាត​ ​និង​គុណភាព​ល្អ​ ​ព្រោះ​កន្លងមក​ប្រជាជន​ភាគ​ច្រើន​មិនសូវ​គាំទ្រ​ម៉ាក​ក្នុងស្រុក​ ​ម្យ៉ាង​ម៉ាក​យីហោ​ក្នុងស្រុក​ភាគច្រើន​ធ្វើ​តែ​ម៉ូដ​បែប​សាមញ្ញ​ៗ​។​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​D​E​ S​I​ ​មាន​គម្រោង​យក​ស្នាដៃ​ថ្មី​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​និង​គម្រោង​មួយទៀត​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​ធ្វើ​ទៅលើ​ស​ម្លៀ​ក​បំពាក់​កុមារី​វ័យ​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​។​ ​D​E​ S​I​ ​មានបំណង​ធ្វើការ​សន្សំ​បទពិសោធន៍​រយៈពេល​៥​ទៅ​៦​ឆ្នាំ​សិន​ទើប​ចាប់ផ្តើម​បង្កើត​ម៉ាក​ផ្ទាល់ខ្លួន​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​មាន​កម្មវិធី​ប្រកួត​ច្នៃ​ម៉ូដ​ផ្សេងៗ​កញ្ញា​នឹង​ចូលរួម​ជាបន្តបន្ទាប់​មិនថា​ទាំង​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​។​

 

D​ar​y​a​

​            Darya៖ «​Y​a​k​a​»​ ​គឺជា​យីហោ​ក្នុងស្រុក​មួយ​ដែល​ទើប​បង្កើត​ថ្មី​ដោយ​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ ​ឈុំ​ ​ដា​រី​យ៉ា​ ​ដែល​ផ្តោត​លើស​ម្លៀ​ក​បំពាក់​និង​កាបូប​។​ ​ដា​រី​យ៉ា​ ​មាន​វ័យ​ ​២​០​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ​ ​ចាប់កំណើត​នៅ​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​ជា​គ្រូ​តម្បាញ​និង​ជា​អ្នក​ច្នៃ​ម៉ូដ​គោម​ហូល​ ​និង​ម្តាយ​ក៏​ជា​គ្រូ​តម្បាញ​ដែល​ជំនាញ​ផ្នែក​ជ្រលក់​ពណ៌​ផង​ដែរ​។​ ​ជា​ក្មេង​សម័យថ្មី​ធំធាត់​ក្នុង​គ្រួសារ​តម្បាញ​ ​ដា​រី​យ៉ា​ ​ស្រឡាញ់​ទាំង​វិ​ស័​យ​តម្បាញ​ ​និង​វិ​ស័​យ​ច្នៃ​ម៉ូដ​ដោយចង់​បញ្ចូល​ការ​ឌី​ហ្សា​ញ​បែបថ្មី​ជាមួយ​អំបោះ​និង​សូត្រ​របស់​ខ្មែរ​។​ ​ដំបូង​ឡើយ​ដា​រី​យ៉ា​បាន​ចូលរៀន​ផ្នែក​តម្បាញ​នៅ​សហគ្រាស​ ​Color​ ​Silk​ ​បន្ទាប់មក​ចូល​ធ្វើការ​យក​បទពិសោធន៍​រយៈពេល​ខ្លី​នៅកន្លែង​មួយ​ ​ទើប​ក្រោយមក​ចូល​សិក្សា​ផ្នែក​ ​Fashion​ ​Design​ ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​ME​D​C ​ដោយ​ចាប់​ជំនាញ​ខាង​ធ្វើ​កាបូប​។​ ​កញ្ញា​បាន​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២​០​២​០​ ​ក្នុង​នោះ​ខូឡិ​ក​ហ្សិ​ន​កាបូប​ ​«​L​A​VENDER​ ​FEEL​S​»​ ​ដែល​ដកស្រង់​ពី​ផ្កា​ឡាវែ​ន​ឌឺ​របា​ន​ធ្វើឲ្យ​កញ្ញា​ជាប់​ក្នុង​ការ​ប្រកួតជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​៥​នាក់​ដើម្បី​យក​ខូឡិ​ក​ហ្សិ​ន​ទៅ​ដាក់​លក់​នៅ​ឯ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អា​ល្លឺម៉ង​។​ ​ជាមួយ​ការ​បង្កើត​យីហោ​«​Y​a​K​a​»​ ​ដា​រី​យា​ថា​នឹង​ផ្តោត​ទៅលើ​កា​រលក់​ស​ម្លៀ​ក​បំពាក់​និង​កាបូប​ ​ធ្វើអំពី​ហូល​ ​សូត្រ​ ​អំបោះ​ ​ក្រណាត់​ ​ដែល​មាន​ការរចនា​ម៉ូដ​បែប​សម័យ​និង​បុរាណ​។​ ​ទើប​បើក​បាន​កន្លះ​ឆ្នាំ​កញ្ញា​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ទាំង​ភ្ញៀវ​ខ្មែរ​និង​បរទេស​។​


Image Courtesy: Darya

​ពាក្យ​៣​ម៉ាត់​ដែល​បរិយាយ​អំពី​ស្ទា​យ៌​ច្នៃ​ម៉ូដ​ផ្ទាល់ខ្លួន​គឺ​ ​«​ខ្លាំង​ ​ព្យាយាម​ ​សុភាព​»​។​ ​កញ្ញា​និយាយ​ដែរ​ថា​ “​គោលការណ៍​របស់​ខ្ញុំ​ចង់ឲ្យ​ផលិតផល​ក្នុងស្រុក​បាន​បង្ហាញ​ទៅដល់​ជនបរទេស​ ​ខ្ញុំ​នឹង​ព្យាយាម​សិក្សា​ស្វែងយល់​អំពី​ប្រភេទ​ក្រណាត់​ផលិត​អំពី​អំបោះ​និង​សរសៃ​សូត្រ​ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​ប្លែក​ឲ្យ​វា​ថ្មី​បែប​ហ្វេ​ហ្សិ​ន​ដើម្បី​យក​ក្រណាត់​ទាំងអស់​នោះ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ​ហើយ​នេះ​ក៏​ជា​ការ​រួមចំណែក​មួយ​ក្នុង​ការស្វែងរក​ការងារ​ឲ្យ​ស្ត្រី​នៅ​ក្នុង​សង្គម​ផង​ដែរ​”​។​ ​កញ្ញា​បន្ថែម​ទៀត​ថា​ “​ខ្ញុំ​ចង់​សំណូមពរ​ដល់​អ្នក​ច្នៃ​ម៉ូដ​ទាំងអស់​ ​ពេល​ដែល​ឌី​ហ្សា​ញ​គប្បី​គិតគូរ​ដល់​បរិស្ថាន​ជា​ចម្បង​ ​ព្រមទាំង​ជួយ​លើកស្ទួយ​ប្រទេស​យើង​ដូចជា​ការ​យក​ផលិតផល​ទាក់ទង​នឹង​វប្បធម៌​ចូល​ទៅ​ប្រទេសក្រៅ​ដើម្បីឲ្យ​គេ​បានឃើញ​ពី​ស្នាដៃ​កូនខ្មែរ​ផង​ ​និង​ផលិតផល​របស់​ខ្មែរ​ផង​”​។​ ​គួរឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ ​ដា​រី​យ៉ា​ ​គឺជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​គ្រប់គ្រង​ ​និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ច្នៃ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព​ ​«​សម័យ​និម្មិត​»​។​

 

Men​g​p​o

            Mengpo៖ ​ជា​អតីត​និស្សិត​ផ្នែក​ធនាគារ​និង​ហិ​រញ្ញា​វត្ថុ​ ​បច្ចុប្បន្ន​ ​ទា​វ​ ​មេ​ង​ប៉ូ ​ជា​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ដែល​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ទៅលើ​ឈុត​ហ្វេ​ហ្សិ​ន​ប្លែកៗ​។​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត​ ​ដំបូង​ឡើយ​ ​មេ​ង​ប៉ូ ​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​ប៉ុន្តែ​ក្រោយ​សិក្សា​បាន​ពីរ​ឆ្នាំ​លោក​ក៏​បោះបង់​ចោល​ដោយ​ងាក​មក​ស្រា​វា​រៀន​ផ្នែក​ច្នៃ​ម៉ូដ​ដែល​ខ្លួន​ស្រឡាញ់​វិញ​។​ ​មេ​ង​ប៉ូ​បាន​ចូលរៀន​នៅ​សាលា​ច្នៃ​ម៉ូដ​ ​MaP​a​ ​Fashion​ ​បន្ទាប់មក​ចូលរៀន​បន្ត​នៅ​សាលា​ ​ME​D​C ​ជំនាញ​ផ្នែក​ច្នៃ​ម៉ូដ​កាបូប​។​ ​កំឡុង​ពេល​នៅ​រៀន​គំនិត​ច្នៃ​ម៉ូដ​របស់​មេ​ង​ប៉ូ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដូចជា​ខូឡិ​ក​ហ្សិ​ន​ធ្វើ​ពី​ថង់​ផ្លា​ស្ទីក​ដែល​ដកស្រង់​ពី​ភ្លើង​និង​តំណក់​ទឹក​ ​និង​ខូឡិ​ក​ហ្សិ​ន​«​T​H​E​ ​LAVA​»​ ​ដក​ស្រង់​ពី​ក​ម្អែ​ល​ភ្នំភ្លើង​ជាដើម​។​ ​មេ​ង​ប៉ូ ​ធ្លាប់​ប្រកួត​ជាប់​ក្នុង​ការ​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​៥​នាក់​ដើម្បី​យក​ខូឡិ​ក​ហ្សិ​ន​ទៅ​ដាក់​លក់​នៅ​ឯ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អា​ល្លឺម៉ង ​និង​ធ្លាប់​ចូលរួម​ការ​ប្រកួត​ច្នៃ​ម៉ូដ​នៅ​ ​Future​ ​Factory​ ​ដោយ​ជាប់​តំណែង​រង​លេខ​១​។​


Image Courtesy: Mengpo

មេ​ង​ប៉ូ​មាន​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ ​«​M​.​P​O​»​ ​ស្ទា​យ៌​ច្នៃ​ម៉ូដ​ដោយឡែក​របស់​លោក​គឺ​បែប​ ​«​A​van​t​ ​G​ar​d​e​ ​Style​»​ ​មើលទៅ​ហ្វេ​ហ្សិ​ន​ប្លែកភ្នែក​គួរ​ជាទី​ចាប់អារម្មណ៍​ ​គំនិត​ច្នៃ​ម៉ូដ​ភាគច្រើន​លោក​ថា​ពេលខ្លះ​ធ្វើតាម​អារម្មណ៍​ខ្លួនឯង​ ​ពេលខ្លះ​ដកស្រង់​ពី​ ​វត្ថុ​ ​សត្វ​ ​ឬ​រុក្ខជាតិ​ ​ដែល​មើលទៅ​ប្លែក​ខុស​ពី​គេ​។​ ​មេ​ង​ប៉ូ​ថា​ឈុត​របស់​លោក​ស្លៀកពាក់​ទៅ​មិនមែន​ស្អាត​ជា​បែប​ ​Queen​ ​ប៉ុន្តែ​ស្អាត​បែប​ខ្លាំង​អង់អាច​ដូចជា​មេទ័ព​ជាដើម​។​ ​ភាគច្រើន​គេ​តែង​ឃើញ​ស្នាដៃ​របស់​លោក​បង្ហាញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ​ការ​ថត​ម៉ូដ​ ​ពិសេស​ទស្សនាវដ្តី​ហ្វេ​ហ្សិ​ន​។​ ​សព្វថ្ងៃ​មេ​ង​ប៉ូ​កំពុង​មមាញឹក​ជាមួយ​ការងារ​ច្នៃ​ម៉ូដ​សម្រាប់​ភ្ញៀវ​ជា​លក្ខណៈ​ឈុត​ ​Solo​ ​និង​ការ​ធ្វើ​ឈុត​សម្រាប់​ការ​ថតរូប​ឲ្យ​អ្នក​សិល្បៈ​ផាត់​មុខ​ ​ជាង​ថត​ ​និង​ក្រុមហ៊ុន​ផ្សេងៗ​។​ ​ដើម​ឆ្នាំនេះ​មេ​ង​ប៉ូ​បាន​រួមដៃ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ពីរ​នាក់​ទៀត​ត្រៀម​ចេញ​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ ​Ready​ ​to​ ​wear​ ​និង​ខូឡិ​ក​ហ្សិ​ន​ ​Mini​ ​សម្រាប់​ការ​ថត​ម៉ូដ​។​ ​យ៉ាងណាមិញ​ ​នា​ពេល​ខាងមុខ​អ្នក​ច្នៃ​ម៉ូដ​វ័យ​២​១​ឆ្នាំ​រូប​នេះ​នឹង​មាន​គម្រោង​ចេញទៅ​សិក្សា​បន្ថែម​នៅ​ឯក្រៅ​ប្រទេស​ផង​ដែរ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS