×

«​Sister​s o​f​ ​Code​»​ ​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​ក្នុង​ការសិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​

NEWS 3 years ago
 
 

           ជាទូទៅ​ ​ការសិក្សា​លើ​ផ្នែក​ព័ត៌មាន​វិទ្យា​មានតែ​បុរស​ប៉ុណ្ណោះ​ដែលគេ​សង្កេតឃើញ​ថា​ទទួល​បាន​ការសិក្សា​ច្រើនជាង​ស្ត្រី​។​ ​ដោយ​មតិភាគច្រើន​តែង​លើកឡើង​ថា​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ​មានតែ​បុរស​នោះ​ទេ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការសិក្សា​ ​ក៏​ព្រោះតែ​ផ្នែក​នេះ​ទាមទារ​ ​និង​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​មានការ​យល់​ដឹង​ខ្ពស់​ជាមួយនឹង​បច្ចេកវិទ្យា​ច្រើន​ពី​ជំនាន់​មួយ​ ​ទៅ​ជំនាន់​មួយទៀត​។​ ​ហេតុ​ដូចនេះ​ ​ទើប​មតិ​ទាំងនោះ​វាយ​តម្លៃ​លើ​សមត្ថភាព​របស់​ស្ត្រី​ដោយ​យល់ឃើញ​ថា​ពួកគេ​ពុំទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ទទួលយក​ការសិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​ទូលំទូលាយ​ដូច​បុរស​នៅឡើយ​។​
​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដល់​ស្ត្រី​កម្ពុជា​អាច​សិក្សា​ ​ក៏ដូចជា​បម្រើ​ការងារ​នានា​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដូច​បុរស​ដែរ​នោះ​ ​វត្តមាន​របស់​កម្មវិធីសិក្សា​មួយ​ស្ថិត​ក្រោម​ការ​គាំទ្រ​ពី​ ​IT​ ​Academy​ ​STEP​ ​Cam​bo​d​i​a​ ​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​ ​២​០​១​៩​ ​មានឈ្មោះ​ថា​ ​«​Sister​s o​f​ ​Code​»​ ​បាន​បើកទ្វារ​ទទួលស្វាគមន៍​កុមារី​ ​និង​ស្ត្រី​ចាប់ពី​អាយុ​១​០​ ​ឆ្នាំ​ ​រហូតដល់​ ​២​០​ឆ្នាំ​ ​សម្រាប់​សិក្សា​បណ្តុះបណ្តាល​ពួកគេ​ក្នុង​ការ​រៀន​សរសេរ​កូ​ដ​ដោយ​ឥត​គិត​​ថ្លៃ​។​ ​ជំនួប​ជាមួយនឹង​អ្នកស្រី​ ​Natal​j​a​ ​Rod​ion​o​v​a​ ​ជនជាតិ​ឡា​ទ្វី​ (​Lat​via​n) ​ជា​ស្ថាបនិកា​នៃ​ ​«​Sister​s o​f​ ​Code​»​ ​និង​ជា​នាយិកា​ ​IT​ ​Academy​ ​STEP​ ​Cam​bo​d​i​a​ ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយសារតែ​អ្នកស្រី​មានបំណង​លើកស្ទួយ​ក​ម្ពស់​ស្ត្រី​ឃើញ​ពី​សមត្ថភាព​ ​និង​សក្តានុពល​ពេញលេញ​សំខាន់​ៗ​របស់​ពួកគេ​ ​ដើម្បី​ជា​ផ្នែក​មួយ​អាច​ក្លាយ​ជា​អ្នកជំនាញ​ឌី​ជី​ថល​ជំនាន់​ថ្មី​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ​តួយ៉ាង​ ​ក​ម្រិ​ត​​ស្ត្រី​ដែល​ស្ថិត​ក្នុង​ផ្នែក​ឌី​ជី​ថល​នា​បច្ចុប្បន្ន​មាន​ទាប​ក​ម្រិ​ត​នៅឡើយ​។​ ​ជាក់ស្តែង​ ​អ្នកស្រី​ ​Natal​j​a​ ​ក៏បាន​លើកឡើង​ពី​បញ្ហា​នៃ​បរិ​បទ​សព្វថ្ងៃ​ដូច្នេះ​ថា​ ​ស្ត្រី​មួយ​ចំនួន​ទទួល​បាន​ការសិក្សា​ខាង​ផ្នែក​ឌី​ជី​ថល​ក៏​ពិតមែន​ ​ប៉ុន្តែ​ពួកគេ​ពុំអាច​ទទួលការ​ងារ​ដូច​ជំនាញ​ដែលគេ​បាន​សិក្សា​នោះ​ឡើយ​ ​ហើយ​នេះ​ជា​បញ្ហា​ដ៏​ធំ​ដែល​យើង​ត្រូវ​ដោះស្រាយ​។​

          ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ស្ថាបនិកា​បាន​មានប្រសាសន៍ថា​ ​Sister​s o​f​ ​Code​ ​ជា​និមិត្តសញ្ញា​របាំ​អប្សរា​ដែល​បង្ហាញ​ពី​ភាព​លូតលាស់​ ​ជា​ចំណុច​មួយ​ដែល​អ្នកស្រី​ចង់ឲ្យ​ស្ត្រី​ទាំងអស់​ចូល​រួមចំណែក​ក្នុង​ផ្នែក​ឌី​ជី​ថល​ ​ដើម្បី​ជា​ចំណែក​មួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ដូច​ ​និង​និមិត្តសញ្ញា​របស់​ ​Sister​s o​f​ ​Code​ ​ដូច្នេះ​ដែរ​។​ ​រីឯ​សំណួរ​ជាច្រើន​តែង​ចោទសួរ​ថា​ ​តើ​វគ្គ​ដំបូង​ក្នុង​ការ​សរសេរ​កូ​ដ​មាន​អ្វីខ្លះ​? ​ជា​ការពិត​ណាស់​ ​Sister​s o​f​ ​Code​ ​បាន​រៀបចំ​បែងចែក​ចំនួន​៤​ ​វគ្គសិក្សា​ផ្សេងៗ​សម្រាប់​សិស្ស​ថ្នាក់​ដំបូង​មាន​ដូចជា​៖​ ​ការ​សរ​ស​សេរ​កូ​ដ​តាមរយៈ​វេ​ប​សាយ​ ​code​.or​g​ ​ការ​បង្កើត​ហ្គេ​ម​ដោយខ្លួនឯង​ជាមួយនឹង​ ​Scratch​ ​ការ​បង្កើត​វេ​ប​សាយ​ដោយខ្លួនឯង​តាមរយៈ​ ​W​I​X ​និង​ ​H​T​M​L​ ​និង​ចុងក្រោយ​ជា​ការ​អនុវត្តន៍​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​សិស្ស​ម្នាក់​តម្រូវ​ឲ្យ​បង្កើត​វេ​ប​សាយ​ ​ឬ​ការ​បង្កើត​កម្មវិធី​ផ្សេងៗ​ដោយខ្លួនឯង​សម្រាប់​បញ្ចប់​ការសិក្សា​ផង​ដែរ​។​

          ​អ្នកស្រី​ ​Natal​j​a​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ថ្មីៗ​នេះ​ ​Sister​s o​f​ ​Code​ ​ទើប​តែ​បង្ហាញ​នូវ​កម្មវិធី​ថ្មី​មួយទៀត​ឈ្មោះថា​ ​Sister​ o​f​ ​Code​ ​Ambassador​ ​ដែល​ផ្តល់​សិទ្ធិអាទិភាព​ដល់​សិស្ស​មាន​អាយុ​ចាប់ពី​២​០​ឆ្នាំ​ឡើង​ដែល​បំណង​ចង់​ក្លាយ​ជា​គ្រូបង្រៀន​សរសេរ​កូ​ដ​ ​ហើយ​ក្នុង​នោះ​សិស្ស​ក៏​ត្រូវ​ទទួល​បាន​ការសិក្សា​ដូចជា​៖​ ​មេរៀន​គរុ​កោ​សល្យ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​គ្រូបង្រៀន​ ​ការសិក្សា​គ្រប់គ្រង​គម្រោង​ដោយខ្លួនឯង​ដែលគេ​អាច​ធ្វើការ​ស្នើ​រ​សុំ​ថវិកា​ជំនួយ​ពី​ ​Sister​s o​f​ ​Code​ ​ការសិក្សា​ពី​ការ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​ ​និង​ការសិក្សា​កម្មវិធី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​និង​វិទ្យាសាស្ត្រ​ក្នុង​ការរចនា​ស​ម្ព័ន្ធ​កម្មវិធី​ ​និង​ការសិក្សា​ពី​បុគ្គលិកលក្ខណៈ​ ​និង​ការ​លើកទឹកចិត្ត​នានា​ចំនួន​គេ​ផង​ដែរ​។​ ​ជាចុងក្រោយ​ ​អ្នកស្រី​ ​Natal​j​a​ ​នៅតែ​បន្ត​លើកទឹកចិត្ត​ដល់​ស្ត្រី​កម្ពុជា​ព្យាយាម​សាកល្បង​ចាប់ផ្តើម​ក្នុង​វិ​ស​័​យ​ឌី​ជី​ថល​នេះ​ ​ក៏​ព្រោះតែ​ផ្នែក​ព័ត៌មាន​វិទ្យា​បាន​ផ្តល់​នូវ​ឪ​កាស​ច្រើនលើស​ពី​ការយល់​ឃើញ​របស់យើង​ទៅទៀត​។​ គួរ​ជម្រាប​ផង​ដែរ​ថា​ ​លោកអ្នក​ក៏​អាច​ស្វែងរក​ ​Sister​s o​f​ ​Code​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ឬ​តាមរយៈ​គេហទំព័រ​ ​w​w​w​.​sister​so​f​code​.or​g​ ​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS