«Retrospection» ព្រឹត្តិការណ៍ជួបជុំសាទររំឮកខួបអនុស្សាវរីយ៍របស់ម៉ាក ARMADA
NEWS 12 months agoនៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះម៉ាកសម្លៀកបំពាក់ហ្វេហ្សិន ARMADA by ABELLO បានសហការជាមួយនឹង ស្រាបៀរ Blanc 1994 សណ្ឋាគារ Tribe Phnom Penh Post Office, AB studio និង FT Gallery បានប្រារព្ធព្រឹត្តិការណ៍មួយក្រោមប្រធានបទ «Retrospection» ដ៏ឱឡារិក ដើម្បីអបអរសាទរនៃការរំលឹកខួបរបស់ខ្លួនរយៈពេល៨ឆ្នាំក្នុងនាមជាអ្នកច្នៃម៉ូដហ្វេហ្សិនបរទេសមួយរូបរស់នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ និងរូបថតសម្លៀកបំពាក់ហ្វេហ្សិនជាច្រើនថែមទៀតដែលជាអនុស្សាវរីយ៍បានរំឭកពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក Reynier Abello ថែមទៀត។ យ៉ាងណាមិញ ខណៈពេលដែលព្រឹត្តិការណ៍កំពុងតែដំណើរការនោះ វត្តមានរបស់តារាបង្ហាញម៉ូដជាច្រើនរូបមកពីមជ្ឈដ្ឋាននានាបានស្លៀកសម្លៀកបំពាក់ហ្វេហ្សិនដ៏ប្រណីត និងស៊ីវិល័យជាទំនោរនិយមថ្មីក្រោមស្នាដៃរបស់លោកផងដែរ។
ជាចុងក្រោយ អ្នកច្នៃម៉ូដបរទេសជនជាតិហ្វីលីពីនរូបនេះក៏បានបង្ហើបឲ្យដឹងផងថា លោកនឹងត្រៀមរៀបចំកម្មវិធីការដើរបង្ហាញម៉ូដនាពេលខាងមុខនេះ៕
Article by PAN SIVLY