×

​យឹម​ ​ច័ន្ទ​វេហា​ ​កូនខ្មែរ​ទីមួយ​ដែល​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​គ​ណិ​ត​វិទ្យា​អន្តរជាតិ​ពិភពលោក​ (​W​I​M​O)

NEWS 2 months ago
 
 

           ​ការ​ប្រឡងជាប់​ជា​សិស្ស​ពូកែ​មួយ​រូប​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ហើយ​បើ​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​លំដាប់​អន្តរជាតិ​ទៀត​នោះ​កាន់តែ​ជា​រឿង​មួយ​ដ៏​លំបាក​ ​ក៏​ព្រោះ​វា​ទាមទារ​ទាំង​សមត្ថភាព​ ​ក៏ដូចជា​ចំណេះ​ដឹង​ក​ម្រិ​ត​ខ្ពស់​។​ ​យ៉ាងណាមិញ​ ​កូនខ្មែរ​ជា​សិស្ស​ពូកែ​គ​ណិ​ត​វិទ្យា​មួយ​រូប​មាន​ស្រុកកំណើត​មកពី​ខេត្ត​តាកែវ​ពិតជា​អាច​ធ្វើ​បាន​ ​ដោយ​ប្រកួតប្រជែង​ជាមួយនឹង​សិស្ស​ដទៃ​មកពី​ជុំវិញ​ពិភពលោក​រហូត​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដែល​នេះ​គឺជា​មោទកភាព​មួយ​សម្រាប់​កម្ពុជា​យើង​។​

          ​យុវជន​ ​យឹម​ ​ច័ន្ទ​វេហា​ ​មាន​អាយុ​ ​១​៨​ឆ្នាំ​ ​ជា​សិស្ស​ថ្នាក់ទី១​២​នៃ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ ​ខេត្ត​តាកែវ​ ​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ   ​(​បាក់ឌុប​) ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​ ​សិក្សា​វិទ្យាល័យ​នៅឡើយ​ ​វេហា​ ​បាន​ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រឡង​គ​ណិ​ត​វិទ្យា​ ​W​I​M​O ​ដែល​មាន​សិស្ស​មកពី​១​៨​ប្រទេស​ចូលរួម​ ​ក្នុង​នោះ​ ​វេហា​ ​បាន​ប្រឡង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងចំណោម​សិស្ស​ប្រមាណ​៦​២​នាក់​សុទ្ធ​សឹង​មាន​សមត្ថភាព​ខ្ពស់​។​ ​តាមរយៈ​ការ​ប្រឡង​នេះ​ ​វេហា​ ​បាន​លើកឡើង​ថា​ “​ខ្ញុំ​មិន​រំពឹង​ឡើយ​ថា​ខ្ញុំ​អាច​ឈ្នះ​ការ​ប្រកួត​នេះ​ ​តែ​វាក​៏​មិនមែន​ជា​រឿង​ចៃដន្យ​ដែរ​ ​ព្រោះ​ទម្រាំ​ឈាន​មកដល់​ចំណុច​នេះ​ខ្ញុំ​បាន​ព្យាយាម​រៀន​បន្ថែម​ជាច្រើន​មិនថា​រៀន​នៅ​សាលា​ឬ​រៀន​បន្ថែម​ខ្លួនឯង​នៅផ្ទះ​នោះ​ទេ​។​”

          ​បើ​និយាយ​ពី​ការ​ប្រឡង​គ​ណិ​ត​វិទ្យា​លំដាប់​អន្តរជាតិ​ ​W​I​M​O​ដែល​ទើប​ទទួល​បាន​ជោគជ័យ​នេះ​វិញ​ ​វេហា​ ​បាន​រៀបរាប់​ថា​ ​W​I​M​O ​មានឈ្មោះ​ពេញជា​ភាសា​អង់គ្លេស​ ​World​ ​International​ ​Mathematical​ O​l​y​m​p​i​a​d​ ​មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដំបូង​យុ​វ​សិស្ស​រូប​នេះ​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ពីរ​ដំណាក់កាល​ជាមុន​សិន​ ​ទើប​អាច​មកដល់​វគ្គ​ ​W​I​M​O ​នេះ​បាន​។​ ​សម្រាប់​វគ្គ​ជម្រុះ​ដំបូង​ (​Heat​ ​Round​) ​គឺ​ត្រូវ​ប្រឡង​ជម្រុះ​បេក្ខជន​នៅ​តាម​ប្រទេស​រៀងៗខ្លួន​ ​ក្រោយមក​ទើប​បេក្ខជន​ដែល​ជាប់​តាម​បណ្តា​ប្រទេស​ត្រូវ​ប្រឡង​ជាមួយគ្នា​បន្ត​ទៀត​នៅ​វគ្គ​ ​H​K​I​M​O (​H​on​g​ Kon​g​ ​International​ ​Mathematical​ O​l​y​m​p​i​a​d​)​។​ ​ក្នុង​ការ​ប្រឡង​វគ្គ​ ​H​K​I​M​O ​គឺ​តម្រូវ​ជ្រើស​យក​តែ​បេក្ខជន​ដែល​ប្រឡងជាប់​បាន​មេដាយ​មាស​ប៉ុណ្ណោះ​សម្រាប់​ទៅ​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​មួយទៀត​ហៅថា​ ​W​I​M​O ​ដែល​ជា​វគ្គ​ចុងក្រោយ​។​ ​ជាក់ស្តែង​ ​ជា​លទ្ធផល​យុ​វ​សិស្ស​ខ្មែរ​ ​យឹម​ ​ច​័ន្ទ​វេហា​ ​អាច​​​យកឈ្នះ​ឈាន​មកដល់​វគ្គ​នេះ​។​

          ​សម្រាប់​ការ​ចូល​ប្រកួត​ ​វេហា​ ​ថា​មិនមែន​ត្រៀម​ខ្លួន​ត្រឹម​រយៈពេល​ខ្លី​អាច​គ្រប់គ្រាន់​នោះ​ទេ​ ​ពោល​ការ​ប្រឡង​នេះ​ទាមទារ​ឲ្យ​ចេះស្ទាត់​ទាំង​មុខវិជ្ជា​គ​ណិ​ត​វិទ្យា​ ​និង​ភាសា​ផង​ដែរ​ ​ដោយសារ​វិញ្ញាសា​សុទ្ធ​សឹង​ជា​ភាសា​អង់គ្លេស​។​ ​វេហា​បាន​រំឭក​ដូច្នេះ​ “​ពីមុន​ខ្ញុំ​ធ្លាប់​ចូលរួម​ការ​ប្រឡង​នេះ​ដែរ​ ​តែ​មិនបានជា​ប់​ដល់​វគ្គ​ ​H​K​I​M​O ​ទេ​ ​ព្រោះ​កាលនោះ​ខ្ញុំ​នៅ​ខ្សោយ​ភាសា​អង់គ្លេស​ ​ដូច្នេះ​បើ​ចេះតែ​ដោះស្រាយ​លំហាត់​តែមួយមុខ​ហើយ​ខ្សោយ​ភាសា​ក៏​ពិបាក​ដែរ​។​ ​ក្រោយមក​ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេស​បន្ថែម​ ​ទាំង​ការ​ស្តាប់​ ​ការ​សរសេរ​ ​និង​ការ​និយាយ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រឡង​ម្តងទៀត​។​ ​ទីបំផុត​លើក​នេះ​ខ្ញុំ​ក៏​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​កន្លងមក​។​” ​វេហា​ ​ឆ្លៀត​បន្ថែម​ទៀត​ថា​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ ​១​ខែមុន​ប្រឡង​គេ​តែង​យក​វិញ្ញាសា​ប្រឡង​ឆ្នាំមុន​ៗ​មក​អនុវត្ត​ឡើងវិញ​ម្តង​ហើយ​ម្តងទៀត​ ​និង​សុំ​ការណែនាំ​ពី​លោកគ្រូ​អ្នក​គ្រូ​ ​និង​សិស្ស​ដែល​ធ្លាប់​ប្រឡង​ពីមុន​។​ ​រួចហើយ​សល់​១​ស​ប្តាហ៍​ចុងក្រោយ​គឺ​ទន្ទេញ​រូបមន្ត​ណា​ដែល​សំខាន់​ៗ​ឲ្យ​ចាំ​ច្បាស់​។​

          ​មែនទែន​ទៅ​នេះ​មិនមែន​ជា​ការ​ប្រឡង​លើកទីមួយ​សម្រាប់​វេហា​ឡើយ​ ​តួយ៉ាង​កន្លងមក​យុ​វ​សិស្ស​ដែល​មាន​ឪពុក​ជា​គ្រូបង្រៀន​គីមី​វិទ្យា​រូប​នេះ​បាន​ប្រឡូក​កម្មវិធី​ប្រកួត​សិស្ស​ពូកែ​ជាច្រើន​ដល់ទៅ​១​២​ការ​ប្រកួត​។​ ​ក្នុង​នោះ​វេហា​ទទួល​បាន​មេដាយ​ប្រាក់​ចំនួន​២​ ​មេដាយ​សំ​រិទ្ធ​ចំនួន​៧​ ​មេដាយ​មាស​ចំនួន​២​ ​ព្រមទាំង​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រឡង​គ​ណិ​ត​វិទ្យា​ ​M​OSC(​Mathematics​ ​Outstanding​ ​Student​s ​Cam​bo​d​i​a​) ​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ខេត្ត​(​តាកែវ​)​លេខ​៤​ ​និង​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ចំណាត់ថ្នាក់​លេខ​៣​។​ ​អាច​និយាយ​បាន​ថា​ ​វេហា​ ​គឺជា​សិស្ស​ឆ្នើម​វ័យក្មេង​មួយ​រូប​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុងចំណោម​សិស្ស​ពូកែ​វ័យក្មេង​នៅ​កម្ពុជា​។​

          ​ជាមួយ​បទពិសោធន៍​ប្រកួត​កន្លងមក​ ​វេហា​ ​បាន​ចែករំលែក​ថា​ “​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ដំបូង​គឺ​ផ្តើម​ចេញពី​ខ្លួន​យើង​ផ្ទាល់​ ​ត្រូវ​កំណត់​វិ​ន័យ​ខ្លួនឯង​ ​និង​លើកទឹកចិត្ត​ខ្លួនឯង​ជាមុន​សិន​ ​បន្ទាប់មក​គឺ​រៀន​ពី​គ្រូ​ ​រៀន​បន្ថែម​នៅផ្ទះ​ ​និង​ពិភាក្សា​ជាមួយ​មិត្តភក្តិ​ ​ព្រោះ​យើង​មិន​អាច​ចេះ​ទាំងអស់​នោះ​ទេ​។​ ​មួយវិញទៀត​ ​មិន​ចាំបាច់​រៀន​គ្រប់ពេល​ទេ​ ​តែ​ត្រូវ​រៀបចំ​ពេលរៀន​ជាប្រចាំ​ទើប​ល្អ​ ​ដើម្បី​ងាយស្រួល​ទាំង​ក្នុង​ការ​រៀន​ ​ទាំង​មានគំនិត​ថ្មីៗ​ ​ថែមទាំង​ជួយការ​គិត​ឲ្យបាន​លឿន​ ​និង​ចងចាំ​ល្អ​​​ជាង​មុន​ផង​ដែរ​។​ ​គួរ​ចូលរួម​ការប្រកួតប្រជែង​នានា​ ​មិនថា​ការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ ​ថ្នាក់​ជាតិ​ឬ​អន្តរជាតិ​នោះ​ទេ​ ​ដែល​វា​នឹង​ធ្វើឲ្យ​យើង​មាន​ភាព​ក្លាហាន​ ​និង​ទទួល​បាន​បទពិសោធន៍​ច្រើន​ ​ជា​ប្រយោជន៍​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត​។​ ​អ្វី​ដែល​មិន​អាច​ចោល​បាន​នោះ​គឺ​ការសិក្សា​ភាសាបរទេស​បន្ថែម​ ​ព្រោះ​វា​មិន​ត្រឹមតែ​ប្រើ​ក្នុង​ការ​ប្រឡង​អន្តរជាតិ​ទេ​ ​តែ​ក៏​ចាំបាច់​ប្រើ​ជា​ផ្លូវការ​ផ្សេងៗ​ផង​ដែរ​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS