×

Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​តែង​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​លោកអ្នក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

NEWS 2 years ago
 
 

           ​មិនថា​រយៈពេល​យូរ​យ៉ាងណា​នោះ​ទេ​ ​Royal​ ​E​n​field​ ​បាន​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​វត្តមាន​ ​និង​គោលជំហរ​យ៉ាង​មុតមាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រ​វត្ត​សាស្ត្រ​នៃ​ម៉ូតូ​ធំ​ ​ជាមួយនឹង​ម៉ូតូ​ម៉ាក​យីហោ​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ​Royal​ ​E​n​field​ ​ត្រូវ​បាន​គេ​ស្គាល់​អស់​រយៈពេល​ ​១​២​១​ ​ឆ្នាំ​មក​ហើយ​ទាក់ទង​នឹង​គុណភាព​ ​ការរចនា​ ​និង​តម្លៃ​សមរម្យ​។​ ​ដោយ​ផ្តោត​លើ​ការ​នាំ​យក​ម៉ូតូ​ដែល​មាន​លក្ខណៈ​សាមញ្ញ​ប៉ុន្តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​និង​ដំណើរការ​បាន​យ៉ាងល្អ​ ​Royal​ ​E​n​field​ ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ជាង​ ​៦​០​ ​ប្រទេស​ជុំវិញ​ពិភពលោក​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

           ​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​ដែល​ទទួល​បាន​កាន់តែ​ច្រើន​ជា​រៀងរាល់ថ្ងៃ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​Royal​ ​E​n​field​ ​មាន​ស​ម្ទុះ​នៃ​កា​រលក់​ចេញ​ក៏ដូចជា​បង្អួត​មុខមាត់​នៃ​ម៉ូតូ​របស់​ខ្លួន​ជារឿយៗ​នៅ​លើ​ដង​ផ្លូវ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​នេះ​នោះ​គឺ​ការ​រង់ចាំ​ស្តុក​មកដល់​របស់​ម៉ូឌែ​ល​នីមួយៗ​នៃ​ ​Royal​ ​E​n​field​ ​ព្រោះ​អតិថិជន​ភាគច្រើន​នៅតែ​មានការ​រង់ចាំ​ដើម្បី​ជា​ម្ចាស់​នៃ​ម៉ាក​យីហោ​មួយ​នេះ​។​ ​តួយ៉ាង​ ​ដូចជា​ម៉ូឌែ​ល​ ​Meteor​ 350 ​នេះ​ដូច្នេះ​ស​ម្ទុះ​នៃ​ការ​កក់​ទិញ​មិនដែលដាច់​នោះ​ទេពី​មួយ​ខែ​ទៅ​មួយ​ខែ​។​ ​អ្វី​ដែល​ជា​ចំណុច​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ​អ្នក​ដែល​ជា​ម្ចាស់​របស់​ម៉ូតូ​ ​Royal​ ​E​n​field​ ​និង​ជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​ជាមួយ​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ​មួយ​នេះ​។​ ​អ្នក​មិនមែន​ទិញ​តែ​ផលិតផល​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ដែល​ក្រុមហ៊ុន​ ​Royal​ ​E​n​field​ ​និង​ផ្តល់​ជូន​។​ ​រីករាយ​ជាមួយ​ដំណើរ​ក​ម្សាន្ត​ជា​ក្រុម​ប្រចាំខែ​ទៅតាម​រមណីយដ្ឋាន​តាម​ទីរួមខេត្ត​នានា​ក៏ដូចជា​ការចូលរួម​ចំណែក​នូវ​ការងារ​សង្គម​ ​និង​ការងារ​មនុស្សធម៌​ផ្សេងៗ​សម្រាប់​ដំណើរ​ក​ម្សាន្ត​នីមួយៗ​។​ ​មួយវិញទៀត​សម្រាប់​ម៉ូតូ​ ​Royal​ ​E​n​field​ ​អ្នក​អាច​​​រក្សា​វា​ទុក​សម្រាប់​ក្រុម​គ្រួសារ​ ​កូនចៅ​មិនថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ​ ​ព្រោះ​រូបរាង​ម៉ូតូ​បែប​ក្លា​សិ​ក​នេះ​នឹង​នៅតែ​រក្សា​បាន​នូវ​រស​និយម​ ​និង​ស្ទី​ល​របស់​វា​ដូចដើម​ ​។​

           ​​ក្រុម​ម៉ូតូ​ធំ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​ ​និង​មាន​ភាព​ល្បី​រន្ទឺ​ឥតឈប់ឈរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ពួកយើង​បានឃើញ​វត្តមាន​នៃ​ម៉ាក​យី​ហ៊ោ​ម៉ូតូ​ធំ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ដូចជា​ ​H​ar​l​e​y​ ​D​avid​son​, B​M​W​, ​Yam​a​h​a​, ​D​u​cat​i​, K​a​w​as​a​k​i​, ​G​P​X, K​T​M​, ​H​on​d​a​ & ​Royal​ ​E​n​field​ ​ដែល​តែងតែ​បង្អួត​ភាព​ស្រស់​សង្ហា​ ​និង​ភាព​ស៊ីវិល័យ​របស់​ខ្លួន​នៅ​លើ​ដង​វិថី​ឥត​ស្រាកស្រាន្ត​។​ ​ជា​ការពិត​ណាស់​ ​ក្នុងចំណោម​ម៉ាក​យីហោ​ទាំងអស់​នេះ​យើង​សង្កេតឃើញ​ថា​មាន​ម៉ាក​យីហោ​ខ្លះ​បាន​បិទទ្វារ​ ​និង​ក្ស័យធន​នៅ​ក្នុង​ខណៈ​ពេល​ដែល​ ​Royal​ ​E​n​field​ ​នៅតែ​រក្សា​គោលជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ដោយ​ឥតងាករេ​តាំងពី​ឆ្នាំ​ ​២​០​២​០​ ​មក​ម្ល៉េះ​ជាមួយនឹង​ចំនួន​អតិថិជន​ជិត​ ​៤​០​០​នាក់​ហើយ​។​ ​Royal​ ​E​n​field​ ​ជា​ម៉ាក​ម៉ាក​យីហោ​ដែល​រីក​ដុះដាល​លឿន​បំផុត​ជាមួយនឹង​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​សម្រាប់​ភាព​ល្បី​រន្ទឺ​របស់​គេ​។​

           ​​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​Royal​ ​E​n​field​ ​នៅតែ​អាចប​ន្ត​កា​រលក់​ ​និង​បញ្ចេញ​ម៉ូតូ​របស់​ខ្លួន​យ៉ាង​ច្រើន​គ្រឿង​ជាមួយនឹង​ចំនួន​តួ​លេខគុណ​នឹង​ពីរ​ ​ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់​។​ ​វត្តមាន​នៃ​ម៉ូឌែ​ល​ពហុ​ជំនាញ​ S​cram​ 411cc ​និង​ម៉ូឌែ​ល​ដែល​មាន​ភាព​ពេញ​និយម​គ្រប់​សម័យកាល​នៃ​ ​Classic​ 350cc ​បាន​ទាញ​យក​ចំណាប់អារម្មណ៍​អតិថិជន​ជាច្រើន​សម្រាប់​ចុង​ឆ្នាំ​ ​២​០​២​២​នេះ​ផង​ដែរ​។​ ​កាន់តែ​ពិសេស​មិន​អាច​ខកខាន​បាន​នោះ​គឺ​ម៉ូឌែ​ល​ ​Cruise​r ​Meteor​ 350 ​ដែល​ជាទី​ចាប់អារម្មណ៍​ ​និង​ជាទីនិយម​របស់​អតិថិជន​ដែល​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើដំណើរ​រាល់ថ្ងៃ​សម្រាប់​ការ​ប្រកបការងារ​ ​និង​អាជីវកម្ម​ផ្សេងៗ​។​ ម៉ូឌែ​ល​ ​Meteor​ ​នេះ​ផង​ដែរ​មាន​៣​ប្រភេទ​ (​Fire​b​all​, S​tell​a​, ​Super​no​v​a​) ​សម្រាប់​ជម្រើស​រើស​ជាមួយ​ ​និង​ពណ៌​ខុសៗគ្នា​ចំនួន​៧​។​ ​ម៉ូតូ​ ​Royal​ ​E​n​field​ ​ទទួល​បាន​កម្លាំង​ជំរុញចិត្ត​ពី​ម៉ូតូ​បុរាណ​មួយ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​នៃ​ការ​ជិះ​ម៉ូតូ​ ​ទាំង​ទម្រង់​ ​និង​ក្នុង​ភាព​សាមញ្ញ​។​ ​ហើយ​ពួកគេ​ចាប់​យក​អារម្មណ៍​នៃ​សេរីភាព​ ​ភាព​សប្បាយរីករាយ​ ​និង​ការ​ឆ្លើយតប​ដែល​អ្នក​ជិះ​ម៉ូតូ​កំពុង​ព្យាយាម​សម្រេច​បាន​នៅ​ពេល​នោះ​ ​ហើយ​នាំ​វា​ចូល​ទៅ​ក្នុង​បរិ​បទ​ទំនើប​។​ ​លើស​ពី​នេះ​ ​Royal​ ​E​n​field​ ​តែងតែ​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​រោងជាង​ (​Service Center​) ​ដែល​ពិតជា​បង្កើត​ទំនុក​ចិត្ត​ ​និង​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាងល្អ​ជាមួយនឹង​អតិថិជន​! ​អតិថិជន​របស់​ ​Royal​ ​E​n​field​ ​តែងតែ​ទទួល​បាន​នៅ​អារម្មណ៍ល្អ​ជាមួយនឹង​សេវាកម្ម​របស់​ ​Royal​ ​E​n​field​ ​ដែលគេ​ហៅថា​ ​One​-​stop​-​service​ ​ព្រោះ​វា​ជា​ហាង​ដែល​ពួកគេ​អាច​ទិញ​ម៉ូតូ​ ​សំលៀកបំពាក់​ ​គ្រឿងបន្លាស់​ ​គ្រឿង​លេង​ម៉ូតូ​ ​និង​វត្ថុ​អនុស្សារ​វី​យ៍​ជាច្រើន​ទៀត​របស់​ម៉ាក​យីហោ​មួយ​នេះ​។​ ​ដោយ​ចាប់ផ្តើម​ពី​ ​៣​៩​៩​០​ ​ដុល្លារ​សម្រាប់​ម៉ូតូ​ធំ​មួយ​នេះ​ ​ជាមួយ​សេវាកម្ម​បង់​រំលស់​ឆាប់រហ័ស​ពី​ធនាគារ​ដៃគូ​ជាច្រើន​ ​និង​អគារ​តាំង​បង្ហាញ​ដ៏​ប្រណីត​ជាមួយនឹង​ទីធ្លា​ធំ​ទូលាយ​សម្រាប់​កា​របើក​ ​សាកល្បង​, ​Royal​ ​E​n​field​ ​សមជា​ជម្រើស​ដំបូង​គេ​ក្នុងចំណោម​ម៉ូតូ​ផ្សេងទៀត​ ​ប្រសិនបើ​អ្នក​កំពុង​មានបំណង​ទិញ​ម៉ូតូ​ថ្មី​ក៏ដូចជា​សាកល្បង​ជិះ​ម៉ូតូ​ធំ​ជាលើកដំបូង​។​

​Advertising​ ​Article


SUGGESTIONS