×

ពិព័រណ៍​ស្នាដៃ​សិល្បៈ ​«​លំ​ហូរ​»​ (​Flow​) ​ថ្មី​នៅ​អគារ​ ​«​ផ្ទះ​ចាស់​»​

NEWS one year ago
 
 

           ស្ថិតនៅ​ក្នុង​វិចិត្រសាល​ជាន់​លើ​ឈ្មោះ​ ​«​Shop​house​ ​Studio​»​ ​នៅ​ក្នុង​អគារ​«​ផ្ទះ​ចាស់​»​ ​ផ្លូវ​លេខ​ ​១​១​០​សង្កាត់​ផ្សារ​ចាស់​ ​ខណ្ឌ​ដូនពេញ​ (​ខាងលិច​ផ្សារ​ចាស់​ប្រមាណ​ ​១​០​០​ម៉ែត្រ​ ​ចូល​តាម​ហាង​លក់​រុក្ខជាតិ​លម្អ​យីហោ​ ​Jungle​ à ​Domicile​- ​ព្រៃ​) ​ពិព័រណ៍​គំនូរ​ជា​ក្រុម​ថ្មីសន្លាង​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ចំណងជើង​ថា​ ​«​លំ​ហូរ​»​ ​ឬ​ ​Flow​ ​ជា​ភាសា​អង់គ្លេស​ ​ដែល​មាន​ការចូលរួម​ពីសំណាក់​វិចិត្រករ​ចំនួន​៩​នាក់​ ​រួម​មាន​ ​ឈុំ​ ​ចាន់ណា​, ​ហម​ ​រិទ្ធ​, ​អ៊ឹម​ ​ពិសី​, ​អ៊ឹម​ ​សី​លា​, ​ម៉ន​ ​ភី​រ៉ា​, ​ព្រហ្ម​ ​ពន្លឺ​, ​សេង​ ​វិសាល​, ​សួ​ ​គឹម​សាន​ ​និង​ ​Art​ ​F​oo​។

សិល្បករ: អ៊ឹម​ ​ពិសីសិល្បករ: ហម​ ​រិទ្ធសិល្បករ: អ៊ឹម​ ​សី​លាសិល្បករ: ព្រហ្ម​ ​ពន្លឺសិល្បករ: សួ​ ​គឹម​សាន

          ​យោង​តាម​ការ​ចេញផ្សាយ​ជា​ផ្លូវការ​របស់​ក្រុម​រៀបចំ​ពិព័រណ៍​នេះ​ផ្ទាល់​ ​អត្ថន័យ​នៃ​ពិព័រណ៍​ ​«​លំ​ហូរ​»​ ​សំដៅ​ដល់​ ​ការ​គូរ​គំនូរ​ពណ៌​ទឹក​ ​ដែល​ជួនកាល​ហាក់ដូចជា​មិន​ត្រូវការ​ការ​ប្រឹងប្រែង​ពី​វិចិត្រករ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​វា​ហាក់បីដូចជា​ទឹក​ដែល​ស្រក់​ហូរ​ជាបន្តបន្ទាប់​តាម​បំណង​ប្រាថ្នា​របស់​វិចិត្រករ​ម្នាក់ៗ​។​«​លំ​ហូរ​»​ ​ក៏​ ​រំ​ព្ញ​ក​អំពី​បុព្វបុរស​សម័យ​អង្គរ​ដែល​បាន​កសាង​ប្រព័ន្ធ​ធារា​សា​ស្រ្ត​ខ្វាត់ខ្វែង​ ​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​អនេកប្បការ​សម្រាប់​បម្រើ​វិ​ស​័​យ​កសិកម្ម​ក្នុង​ផ្ទៃ​ប្រទេស​ ​តួយ៉ាង​ ​បារាយណ៍​ខាងលិច​ ​ឬ​ ​បារាយណ៍ទឹកថ្លា​ ​ជា​ទឡ្ហីករ​ណ៍​ស្រាប់​។​

          ​ក្រុម​វិចិត្រករ​ដែល​ចូលរួម​បង្កើត​ពិព័រណ៍​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​នឹងបាន​រៀនសូត្រ​គ្រប់គ្រង​លំ​ហូរ​នៃ​ពណ៌​ទឹក​ ​ក៏ដូចជា​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​ភាព​ស្រស់បំព្រង​របស់​វា​ទៅកាន់​ទស្សនិកជន​តាមរយៈ​ស្នាដៃ​គំនូរ​របស់​ពួកគេ​ទាំងអស់គ្នា​។​ ​ពិព័រណ៍​ខាងលើ​នឹង​បន្ត​បើកទ្វារ​ស្វាគមន៍​មហាជន​រហូតដល់​ថ្ងៃសៅរ៍​ ​ទី​០​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​រៀងរាល់​ម៉ោង​ ​១​០​ព្រឹក​ ​ដល់​ ​ម៉ោង​ ​៦​ល្ងាច​។​ ​វត្តមាន​ចូលរួម​របស់​អ្នក​ទាំងអស់គ្នា​គឺជា​ការ​លើកទឹកចិត្ត​ ​និង​ផ្តល់​កិត្តិយស​ចំពោះ​សិល្បករ​គ្រប់រូប​៕​

Article by SRINSOKMEAN


SUGGESTIONS