កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ស្ថិតនៅ Oakwood Premier Phnom Penh, One Park, និង Asia Pacific Development Bank បានរៀបចំប្រារព្ធកម្មវិធីការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិន យ៉ាងឧឡារិកដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ នៅសាលប្រជុំ Grand Ballroom & The Palm Garden ក្រោមចំណងជើងថា Women in Business: A Soirée and Fashion Show Event។ ខណៈពេលដែលភ្ញៀវកំពុងចំណាយពេលជាមួយមិត្តនារីរបស់ខ្លួននៅ Liquid Fashion Bar ដោយក្រេបជាមួយស្រាក្រឡុក Tomoka និងHoegaarden Rosee ហើយរីករាយជាមួយការបង្ហាញម៉ូដដោយ Drewe Tailor Designs។
កម្មវិធីនេះមានការចាប់អារម្មណ៍ពីអ្នករចនាម៉ូដដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងអ្នកតុបតែងម៉ូដសម្លៀកបំពាក់ ដ៏មានឥទ្ធិពលម្នាក់គឺកញ្ញា Shasne Su។ ដោយសហការជាមួយ Drewe Taylor Designs ដែលពួកគេបានបង្កើតការច្នៃម៉ូដដ៏អស្ចារ្យមួយនេះ ដើម្បីបង្ហាញពីឥទ្ធិពលរបស់ស្ត្រីដែលអាចមានភាពរឹងមាំ និងប្រកួតប្រជែងនៅក្នុងពិភពលោកមួយនេះក្នុងពេលតែមួយ។
Article by NI CHANNIKA