×

​Attire​ ​Lounge​ ​ហាង​លក់​ស​ម្លៀ​ក​បំពាក់​បុរស​ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ប្រឹក្សា​យោបល់

NEWS one year ago
 
 

          ​Attire​ ​Lounge​ ​គឺជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​ ​ដែល​ត្រូវ​បាន​ប្រ​សិទិ្ធ​នាម​ឡើងជា​ហាង​លក់​ស​ម្លៀ​ក​បំពាក់​បុរស​បែប​ប្រចាំថ្ងៃ​ ​និង​ផ្លូវការ​ ​ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ប្រឹក្សា​យោបល់​ជូន​ដល់​អតិថិជន​ដោយ​ឥត​គិតថ្លៃ​ ​ដោយ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​បែប​សុ​ភាពបុរស​ឱ្យ​ស័ក្តិសម​ទៅតាម​តម្រូវ​ការ​ ​ចំណង់ចំណូលចិត្ត​ ​ស្រប​ជាមួយ​បរិ​បទ​នៃ​ការរស់នៅ​ ​ក៏ដូចជា​កាលៈទេសៈ​ ​ការចូលរួម​កម្មវិធី​ ​ជាពិសេស​ឱ្យ​សមនឹង​រូបរាង​ ​ពណ៌​សម្បុរស្បែក​របស់​អតិថិជន​ផ្ទាល់​តែម្តង​។​ ​Attire​ ​Lounge​ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​សហ​ស្ថាបនិក​ដែល​ជា​កូនខ្មែរ​៤​រូប​ ​ដែល​មាន​គោលបំណង​ចង់​លើក​ក​ម្ពស់​ទៅដល់​ការ​ស្លៀកពាក់​របស់​សុ​ភាពបុរស​គ្រប់រូប​ឱ្យ​កាន់តែ​មានទំនុក​ចិត្ត​ ​បង្ហាញ​អ្វី​ដែល​ជា​ខ្លួនឯង​ ​ស្លៀកពាក់​អ្វី​ទៅ​តាមចំណូលចិត្ត​ ​និង​ចង់​ឱ្យ​ហ្វេ​ហ្សិ​ន​របស់​បុរស​រីក​ចម្រើន​ដូច​ទៅ​នឹង​ហ្វេ​ហ្សិ​ន​របស់​នារី​ផង​ដែរ​។​

សហស្ថាបនិកទាំង៤រូប

          តាម​ការ​ជំនួប​ជាមួយ​លោក​ ​ប៉េង​​អាន​ ​និង​លោក​ ​តុង​ហួរ​ ​ឬ​ត្រូវ​បាន​គេ​ស្គាល់​លោក​ថា​ ​Key​ ​ដែល​ជាស​ហ​ស្ថានិ​ក​២​រូប​ក្នុងចំណោម​៤​រូប​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​ ​Attire​ ​Lounge​ ​នោះ​គឺ​ ​ការ​ផ្តោត​ទៅលើ​ការ​ប្រឹក្សា​យោបល់​ជូន​ដល់​អតិថិជន​។​ “​គ្រប់​អតិថិជន​ដែល​មកកាន់​ ​Attire​ ​Lounge​ ​ពួកគាត់​នឹង​មាន​អារម្មណ៍​ថា​ ​ពួកយើង​គឺជា​មិត្តភ័ក្តិ​បុរស​ ​ឬ​ជា​បងប្អូន​ដែល​អាច​ជជែក​អំពី​ការ​ស្លៀកពាក់​ជាមួយ​ពួកគាត់​ ​ដែល​មិនមែន​ត្រឹមតែ​ជា​អ្នក​លក់​ ​និង​អ្នកទិញ​ប៉ុណ្ណោះ​ទេ​។​ ​ជាពិសេស​គឺ​ ​ប្រៀប​បីដូច​ពួកគាត់​មាន​អ្នក​រៀបចំ​ស្ទា​យ៍​ផ្ទាល់ខ្លួន​សម្រាប់​ពួកគាត់​ផង​ដែរ​។​” ​សហ​ស្ថាបនិក​ទាំង​២​បាន​លើកឡើង​ ​និង​បន្ត​ទៀត​ថា​ ​លោក​មិន​ចង់​ឱ្យ​គ្រប់​អតិថិជន​ដែល​មកកាន់​ទីនេះ​ហើយ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ណាមួយ​ដែល​មិន​សមនឹង​គាត់​នោះ​ទេ​ ​ដូច្នេះ​ពួកគាត់​មកកាន់​ទីនេះ​ ​គឺ​នឹង​ត្រឡប់ទៅវិញ​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ដែល​ស័ក្តិសម​នឹង​រូប​គាត់​។​

          ​ទន្ទឹម​នឹង​ការ​ផ្តោត​សំខាន់​លើ​ការ​ប្រឹក្សា​យោបល់​ជូន​អតិថិជន​ ​Attire​ ​Lounge​ ​ក៏បាន​ព្យាយាម​ស្វែងយល់​យ៉ាង​ស៊ី​ជម្រៅ​បន្ថែម​ទៅលើ​ការ​ស្លៀក​របស់​បុរស​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គិតគូរ​ទៅលើ​គុណភាព​ ​ស្រប​ជាមួយនឹង​តម្លៃ​សមរម្យ​ផង​ដែរ​។​ ​ចំពោះ​ស​ម្លៀ​ក​បំពាក់​របស់​ម៉ាក​យីហោ​នេះ​ ​ត្រូវ​បាន​នាំចូល​ពី​បរទេស​ ​តួយ៉ាង​ ​ប្រទេស​ថៃ​ ​វៀតណាម​ តៃ​វ៉ាន់​ ​និង​ប៉ែក​ខាង​អ៊ឺរ៉ុ​ប​ ​ក៏ដូចជា​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូត​នៅ​ក្នុងស្រុក​ផង​ដែរ​។​

          ​ងាក​មក​ជ្រាប​អំពី​ជម្រើស​ប្រភេទ​ស​ម្លៀ​ក​បំពាក់​ដែល​មាននៅ​ ​Attire​ ​Lounge​ ​វិញ​ ​ទីនេះ​បាន​សម្រិតសម្រាំង​ទៅលើ​៣​ប្រភេទ​គឺ​ ​ស​ម្លៀ​ក​បំពាក់​បែប​កូន​ក​ម្លោះ ​ស​ម្លៀ​ក​បំពាក់​បែប​អ្នកធ្វើការនៅការិយាល័យ​ ​និង​ស​ម្លៀ​ក​បំពាក់​បែប​សុ​ភាពបុរស​ប្រចាំថ្ងៃ​ ​និង​ផ្លូវការ​។​ ​ហើយ​ទីនេះ​ទៀតសោត​ ​មិន​ត្រឹមតែ​មាន​លក់​ជា​ប្រភេទ​អាវធំ​ ​អាវ​សាមី​ ​ខោ​ចង្កេះ​ខ្ពស់​នោះ​ទេ​ ​តែ​ក៏មាន​ស្បែកជើង​ ​កាបូប​ដែល​បាន​ឌី​ហ្សា​ញ​ ​និង​ផលិត​ក្នុងស្រុក​ ​រួម​ជាមួយ​ប្រភេទ​គ្រឿង​តុបតែង​លម្អ​បន្ថែម​របស់​បុរស​ជាច្រើន​ផង​ដែរ​ ​ដែល​យើង​អាច​ជ្រើសរើស​សម្រាប់​លេង​ស្ទា​យ៍​ជាមួយនឹង​ការ​ស្លៀក​បំពាក់​ឱ្យ​កាន់តែ​ស័ក្តិសម​ ​និង​មាន​ភាព​ស៊ីវិល័យ​។​
​សហ​ស្ថាបនិក​ទាំង​២​រូប​ក៏បាន​លើកឡើង​ដែរ​ថា​ “​យើង​មិន​ត្រូវ​សម្រប​ខ្លួន​តាម​ស​ម្លៀ​ក​បំពាក់​នោះ​ទេ​ ​តែ​យើង​ត្រូវ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ដែល​សមស្រប​នឹង​ខ្លួន​យើង​។​ ​យើង​ត្រូវ​ហ៊ាន​ផ្លាស់ប្តូរ​អ្វី​ដែល​ថ្មី​ ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ​ហើយ​វាក៏អាច​ចាប់ផ្តើម​ពី​ការផ្លាស់ប្តូរ​ការ​ស្លៀកពាក់​ ​ព្រោះ​ការ​ស្លៀកពាក់​មិន​ត្រឹមតែ​បង្ហាញ​ថា​យើង​ជា​នរណា​នោះ​ទេ​ ​តែ​វាក៏ជា​ការ​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ ​និង​អ្នក​ជុំវិញ​ខ្លួន​ផង​ដែរ​។​”

          ​គួរ​ជម្រាប​ដែរ​ថា​ ​Attire​ ​Lounge​ ​បើក​ស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​១​០​ព្រឹក​ ​ដល់ម៉ោង​៧​យប់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS