×

យុវជន សួនម៉ៃ សុផានិត បានប​ង្កើត​ជា​ពុម្ពអក្សរខ្មែរ​ដាក់​ឱ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដើម្បី​លើក​​កម្ពស់អក្សរខ្មែរ

NEWS 6 months ago
 
 

          យុវជន​វ័យក្មេង​ ​ដែល​មាន​កេរិ៍្ត​ឈ្មោះ​ក្នុង​វិ​ស័យ​នៃ​ការរចនា​ម៉ាក​សញ្ញា​ ​និង​ការរចនា​ពុម្ពអក្សរ​ខ្មែរ​ ​បាន​ផលិត​ពុម្ពអក្សរ​ថ្មីៗ​ជាច្រើន​សម្រាប់​ឱ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ ​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ​កុំព្យូទ័រ​ ​និង​ទូរសព្ទ​ ​បន្ទាប់ពី​លោក​យល់ឃើញ​ថា​ ​ចំនួន​ពុម្ពអក្សរ​ខ្មែរ​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​ដែល​ទាមទារ​ឱ្យ​មានការ​ផលិត​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ជា​ជម្រើស​ដល់​អ្នកប្រើប្រាស់​ ​និង​បំពេញ​នូវ​តំ​លូ​វ​ការ​របស់​យុគ​សម័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​ពុម្ពអក្សរ​ចំនួន​១​៦​ ​ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យកជា​ផ្លូវការ​ហើយ​កាលពី​ពេលថ្មីៗនេះ​ ​ក្រោម​ការ​ផលិត​របស់​យុវជន​ជំនាញ​រចនា​ម៉ាក​សញ្ញា​ ​លោក​សួន​ម៉ៃ​ ​សុផា​និ​ត​។​ ​គោលបំណង​នៃ​ការ​ផលិត​ពុម្ពអក្សរ​ទាំងនេះ​ឡើង​ ​គឺជា​ចលនា​មួយ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផលិត​ពុម្ពអក្សរ​ខ្មែរ​ឱ្យ​កាន់តែ​មាន​ភាព​រស់រវើក​ ​និង​សំបូរ​បែបជា​ង​មុន​ ​ហើយ​ដើម្បី​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ងា​ក់​មក​រចនា​ពុម្ពអក្សរ​ខ្មែរ​ថ្មី​ផង​ដែរ​។​

         អ្នក​ច្នៃ​ប្រតិដ្ឋ​នៃ​គម្រោង​រចនា​ពុម្ពអក្សរ​រូប​នេះ​បាន​យល់ឃើញ​ថា​ ​ការ​ផលិត​ពុម្ពអក្សរ​នេះ​ក៏​ជា​ស្មារតី​គាំទ្រ​សមត្ថភាព​អ្នក​រចនា​ពុម្ពអក្សរ​របស់​ខ្មែរ​ ​ក៏ដូចជា​ការ​ក្រើន​រំឮក​អំពី​កម្ម​សិទ្ធ​បញ្ញា​ ​ខណៈ​ដែល​ស្ថាប័ន​មួយ​ចំនួន​តែង​រំលោភ​យក​ស្នាដៃ​ពុម្ពអក្សរ​ខ្មែរ​ ​ដោយ​មិន​ផ្ដល់​ដំណឹង​ជូន​ដល់​ម្ចាស់​ស្នាដៃ​។​ ​បន្ថែម​ពី​នេះ​លោក​បាន​លើកឡើង​ថា​ “​ខ្ញុំ​គិតថា​ចង់​បង្កើត​ពុម្ព​នេះ​ ​ដើម្បី​បំ​ផុសគំនិត​ឱ្យ​អ្នកប្រើប្រាស់​ផ្ដល់​តម្លៃ​លើ​ពុម្ពអក្សរ​ខ្មែរ​ជាង​មុន​ ​និង​បំ​ផុសគំនិត​ដល់​អ្នក​រចនា​ដទៃទៀត​ឱ្យ​ងាក​មក​ច្នៃ​ពុម្ពអក្សរ​ដោយខ្លួនឯង។​ ​ជាក់ស្ដែង​ ​ពុម្ពអក្សរ​ខ្មែរ​បច្ចុប្បន្ន​មាន​ជម្រើស​តិចណាស់​ក្នុង​ការ​ជ្រើសរើស​បើ​ធៀប​និង​ពុម្ពអក្សរ​បរទេស​”​។​ ​លោកសេរី​ ​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ ​សម្រាប់​ការស្រាវជ្រាវ​ ​ស្វែងរក​គំនិត​ដើម្បី​ផលិត​ពុម្ពអក្សរ​ថ្មី​ ​និង​ការ​គូរ​ពុម្ពអក្សរ​។​ “​ការរចនា​ពុម្ពអក្សរ​វា​មាន​ការលំបាក​ ​ព្រោះ​ត្រូវ​រចនា​អក្សរ​នីមួយៗ​នៅ​លើ​កម្មវិធី​ឌី​ស្សា​ញ​ឱ្យ​មាន​ភាព​ទាក់ទាញ​ ​បន្ទាប់មក​ទើប​ទាញ​ពុម្ពអក្សរ​ទាំងនោះ​ចូល​ទៅ​ក្នុង​កម្មវិធី​ ​Font​s ​Creator​ ​ដើម្បី​បង្កើត​ជា​អក្សរ​។​ ​ចំណុច​ដែល​សំខាន់​ជាងគេ​នោះ​គឺ​ចុងក្រោយ​យើង​ត្រូវ​ត្រួតពិនិត្យ​ ​និង​សាកល្បង​ប្រើ​អក្សរ​នី​មួយ​ៗឡើងវិញ​ ​ដើម្បី​ប្រាកដ​ថា​ពុម្ពអក្សរ​ទាំងអស់​មានដំណើរ​ការបាន​ល្អ​។​” ​លោក​បាន​លើកឡើង​។

         អ្នកជំនាញ​ច្នៃ​ពុម្ពអក្សរ​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​ដែល​បាន​បញ្ចា​ក់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មាន​វិទ្យា​នៅ​ឆ្នាំ​២​០​២​១​ ​ដែល​សព្វថ្ងៃ​លោក​បម្រើ​ការងារ​នៅ​ស្ថាប័ន​ឯកជន​មួយ​កន្លែង​ផ្នែក​ ​Graphic​ ​Design​។​ ​យោង​តាម​បទ​ពិ​សោ​ធ៍​ជាច្រើន​ឆ្នាំ​ ​និង​នៅ​ក្នុង​វិ​ស័យ​នេះ​ផ្ទាល់​លោក​បាន​យល់ឃើញ​ថា​ ​អ្នក​ដែល​ចាប់​យក​អា​ជីប​នេះ​បច្ចុប្បន្ន​គឺ​មាន​តិចណាស់​ ​ដែល​ធ្វើ​ឱ្យ​លោក​​​មាន​ភាព​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការរចនា​ពុម្ពអក្សរ​ខ្មែរ​ ​ដោយ​មិនសូវ​ទាក់ទាញ​សិស្ស​និស្សិត​ភាគច្រើន​ឱ្យ​រើស​យកជា​អាជីព​ ​ឬ​យកគំនិត​ដែល​ខ្លួន​មាន​មក​ច្នៃ​ឱ្យ​ក្លាយ​ជា​ពុម្ពអក្សរ​ជា​ផ្លូវការ​ឡើយ​ ​ដែល​នេះ​ជា​ចន្លោះ​ប្រហោង​ទាំង​ការ​អភិវឌ្ឍ​អាជីព​ ​និង​ការ​អភិវឌ្ឍ​សង្គម​។​ ​បច្ចុប្បន្ននេះ​ ​ពុម្ពអក្សរ​ទាំង​១​៦​ ​ដែល​មានឈ្មោះ​ថា​ ​«​Kon​Khmer​ ​A​k​so​rK​h​n​h​o​m​, Kon​khmer​_RorBon​g​P​h​t​a​e​s, Kon​Khmer​_​Be​s​don​g​, Kon​khmer​ S​l​e​okC​h​her​, K​h​ ​P​h​an​it​h​ ​Bob​b​l​e​, Kon​khmer​_​Song​h​a​, Kon​Khmer​_N​a​kC​h​o​m​Bang​, Kon​khmer​_C​h​okC​h​e​y​, Kon​Khmer​ ​AS​ ​ME​, Kon​Khmer​_​A​e​k​Reach​An​g​Kor, Kon​Khmer​ ​P​h​e​as​a​Ko​m​n​it​h​, Kon​Khmer​ ​Stress​,, Kon​Khmer​ ​M​ou​l​, Kon​khmer​ ​D​u​y​Me​c​h​, Kon​khmer​ ​Ar​o​m​ ​និង​ Kon​Khmer​ J​i​v​it​ N​i​s​»​ ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​រួច​កំពុង​មានការ​គាំទ្រ​ពីសំណាក់​អ្នកប្រើប្រាស់​ជាបន្តបន្ទាប់​។​

         លោក​ ​សួន​ម៉ៃ​ ​សុផា​និ​ត​ ​សង្ឃឹម​ថា​ ​ក្រៅពី​ការ​គាំទ្រ​ពុម្ពអក្សរ​ខ្មែរ​ទាំង​១​៦​ ​ក៏​នឹងបាន​ទទួល​មតិ​ត្រលប់​មកវិញ​ពីសំណាក់​អ្នកប្រើប្រាស់​ ​ដើម្បី​ជា​គំនិត​ច្នៃ​ពុម្ពអក្សរ​បន្ថែម​ទៀត​ ​ដែល​គ្រោង​នឹង​ចេញ​ឱ្យ​ប្រើ​នា​ខែ​បន្តបន្ទាប់​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​ងាយស្រួលប្រើ​ប្រាស់​ជាង​មុន​។​ ​លោក​ ​ក៏​អំពាវ​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យ​ចូលរួម​គាំទ្រ​ពុម្ពអក្សរ​ខ្មែរ​ ​ដើម្បី​លើក​ក​ម្ពស់​ស្មារតី​រចនា​អក្សរខ្មែរ​ ​ក៏ដូចជា​ចូលរួម​គោរព​សិទ្ធ​អ្នក​ផលិត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ដើម្បី​លើកទឹកចិត្ត​អ្នក​ផលិត​ឱ្យ​បន្ត​ការរចនា​របស់​ខ្លួន​បន្ត​ទៀត​។​ “​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​សង្ឃឹម​ថា​ ​ខ្ញុំ​នឹង​អាច​បង្កើត​​ក្រុម​ចែករំលែក​ចំណេះ​ដឹង​ពាក់ព័ន្ធ​អំពី​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​ ​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ងាក​មក​គាំទ្រ​វិ​ស័​យ​នេះ​ឱ្យ​កាន់​តែទូលំទូលាយ​។​” ​លោក​បាន​លើកឡើង​។​ ​គួរ​បញ្ជាក់​ថា​ ​ពុម្ពអក្សរ​របស់​លោក​អាច​ទាញ​យក​ដោយ​ឥត​គិតថ្លៃ​និង​អាច​ប្រើប្រាស់​បាន​ដោយសេរី​ទាំង​ការប្រើប្រាស់​ឯកជន​ ​និង​ការប្រើប្រាស់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។​ ​ដើម្បី​ទាញ​យក​ពុម្ពអក្សរ​ទាំង​១​៦​សូម​ចូល​ទៅកាន់​តំណ​ភា្ជប់​ដូច​ខាងក្រោម​៖​ Suon ​May​ ​Sop​h​an​it​h​

Article by NI CHANNIKA


SUGGESTIONS