×

CHAR​L​E​S & K​E​IT​H​ ​សម្ពោធ​ខូឡិ​ក​ហ្សិ​ន​ ​Fall​ ​ឆ្នាំ​ 2023 ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​

NEWS one year ago
 
 

           ​ថ្ងៃ​ទី​២​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រកម្ពុជា​ – ​យុទ្ធនាការ​ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023 ​របស់​ម៉ាក​យីហោ​ ​CHAR​L​E​S & K​E​IT​H​ ​គឺជា​ការ​អញ្ជើញ​ឱ្យ​យើង​ទាំងអស់គ្នា​វាយ​តម្លៃ​ដែន​កំណត់​ផ្ទាល់ខ្លួន​សារ​ជាថ្មី​ ​ប្រៀប​ទៅ​ដូចជា​ការស្វែងរក​ជា​បន្ត​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ​ដោយ​យក​ ​Fashion​ ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​។​

          ​CHAR​L​E​S & K​E​IT​H​ ​បាន​ប្រារព្ធ​ការ​ស​ម្ភោ​ធ​ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​នេះ​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​បវរកញ្ញា​ ​Miss​ ​International​ ​Cam​bo​d​i​a​ 2023 ​E​l​in​a​ ​So​m​n​an​g​ ​អ្នកបង្កើត​មាតិកា​ N​i​h​y​unb​l​y​ ​អ្នក​រចនា​ម៉ូត​ S​has​n​e​ Su ​តារា​ម៉ូដែល​ ​F​a​h​n​day​ ​និង​អ្នក​រាំ​របាំ​ប្រពៃណី​ Kon ​Ant​ ​ក្នុង​ការផ្គូផ្គង​ឈុត​ស​ម្លៀ​ក​បំពាក់​បែប​ទាន់សម័យ​ជាមួយនឹង​កាបូប​ ​ស្បែកជើង​របស់​រដូវ​កាល​នេះ​ ​ដែល​មាន​ពណ៌​ដិត​ ​និង​រាង​គូរ​ឲ្យ​ចាប់អារម្មណ៍​ ​។​

​កញ្ញា​ Kon ​Ant​ ​បាន​ចូលរួម​ជាមួយនឹង​កាបូប​ ​P​e​t​r​a​ ​និង​ស្បែកជើង​ ​P​i​x​i​e​ ​Platform​ ​Mar​y​ ​Jane​s​។​
​កញ្ញា​ S​has​n​e​ Su ​បាន​ចូលរួម​ជាមួយនឹង​កាបូប ​P​e​t​r​a​ ​និង​ស្បែកជើង​ ​P​i​x​i​e​ ​Platform​ ​Mar​y​ ​Jane​s​។​
​កញ្ញា​ N​i​h​y​unb​l​y​ ​បាន​ចូលរួម​ជាមួយនឹង​កាបូប ​Ant​h​e​a​ ​Hobo​ ​Bag​ ​និង​ស្បែកជើង​ ​Loafer​ ​Pump​s​។​
​កញ្ញា​ ​E​l​in​a​ ​So​m​n​an​g​ ​បាន​ចូលរួម​ជាមួយនឹង​កាបូប ​P​e​t​r​a​ ​និង​ស្បែកជើង​ ​E​l​v​in​a​ ​Platform​ ​Sandal​s​។​
​កញ្ញា​ ​F​a​h​n​day​ ​បាន​ចូលរួម​ជាមួយនឹង​កាបូប Co​set​t​e​ Ruc​h​e​d​-​Handle​ ​និង​ស្បែកជើង​ ​Loafer​ ​Pump​s​។​

          ​ដោយ​យក​រូប​ចម្លាក់​ ​ដែល​មាន​ក្បាច់​ ​Minimal​ ​និង​ ​Monolithic​ ​របស់​លោក​វិចិត្រករ​ ​Constant​in​ ​Bran​c​us​i​ ​ជា​គំរូ​ ​លក្ខណ​លម្អិត​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​របស់​ស៊េ​រី​ម៉ូត​ ​P​i​x​i​e​ ​រដូវ​កាល​នេះ​ ​គឺជា​ការ​ច្នៃ​ពីលើ​ភាព​សាមញ្ញ​របស់​វា​។​ ​ស្បែកជើង​កែង​បាត​ក្រាស់​ត្រូវ​បាន​នាំមក​នូវ​ក្នុង​រូបរាង​៣​បែប​ ​ដូចជា​ ​ស្បែកជើងឃ្លុប​ត្រឹម​កជើង​ ​ស្បែកជើង​ ​Mule​s ​និង​ស្បែកជើង​កែង​បែប​ ​Mar​y​-​Jane​។​ ​រចនាបថ​ទាំង​៣​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​រូបរាង​ធម្មជាតិ​នៃ​ប្រអប់ជើង​ ​ហើយ​ផ្នែក​បាត​ ​និង​កែង​ជួយ​បន្ថែម​នូវ​ភាព​ជឿជាក់​ ​និង​មាន​ភាព​លេចធ្លោ​។​

          ​កាបូប​ស្ពាយ​ស្មា​ ​P​e​t​r​a​ ​រាងកោង​ត្រូវ​បាន​យកមក​សារ​ជាថ្មី​សម្រាប់​រដូវ​កាល​ ​Fall​ ​ជាមួយនឹង​ក្បាល​គន្លឹះ​ដែល​មាន​រាង​ជ្រុង​ ​ដើម្បី​បន្ថែម​លក្ខណ​ទាន់សម័យ​។​ ​ដោយមាន​ជម្រើស​ពណ៌​ផ្គូផ្គង​ជាមួយនឹង​ស្បែកជើង​ ​P​i​x​i​e​ ​ទំនិញ​ទាំង​២​នេះ​ត្រូវ​បាន​ជ្រើសរើស​ពាក់​ដោយ​តារា​សម្តែង​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ​ ​កញ្ញា​ ​H​an​ ​So​ ​H​e​e​ ​ក្នុង​ការ​ស​ម្ភោ​ធ​យុទ្ធនាការ​ ​និង​ក្លាយ​ជា​គូ​ ​Fashion​ ​ដ៏​សំខាន់​ក្នុង​រដូវ​កាល​នេះ​។​

          ​លោកអ្នក​អាច​ស្វែងរក​ខូឡិ​ក​ហ្សិ​ន​ ​Fall​ 2023 ​ក្នុង​ហាង​ ​CHAR​L​E​S & K​E​IT​H​ ​សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ចាប់ពី​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​៣​ ​នេះ​តទៅ​៕​

Advertisement Article


SUGGESTIONS