×

«​នភាល័យ​»​ ​ហាង​កាហ្វេ​សាមញ្ញ​ ​តែ​ផ្តល់​នូវ​បរិយាកាស​ ​និង​រសជាតិ​ថ្មី​ដល់​អតិថិជន​

NEWS 9 months ago
 
 

           អាជីវកម្ម​ហាង​កាហ្វេ​នៅតែ​បន្ត​រីក​ដុះដាល​ជាបន្តបន្ទាប់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដែល​ស្ទើរតែ​មាន​គ្រប់​ច្រកល្ហក​ទៅ​ហើយ​នៅ​ទី​ក្រុងភ្នំពេញ​។​ ​រាល់​អាជីវកម្ម​ហាង​កាហ្វេ​បង្កើត​ថ្មី​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​រមែង​មាន​ភាព​ទាក់ទាញ​ ​ភាព​ខុសប្លែក​ពី​គ្នា​ ​មិនថា​រសជាតិ​នៃ​កាហ្វេ​ ​តម្លៃ​ ​ការតុង​តែង​ដេ​គ័រ​ ​ឬ​បរិយាកាស​នៃ​ហាង​នោះ​ទេ​ ​ស្ថាបនិក​នៃ​ហាង​នីមួយៗ​តែង​រក​អ្វី​ថ្មី​សម្រាប់​អតិថិជន​ខ្លួន​ជានិច្ច​។​ ​ជា​ក់ស្តែង​ហាង​កាហ្វេ​ ​«​នភាល័យ​»​ ​គឺជា​ហាង​កាហ្វេ​មួយ​ដែល​ទើបនឹង​បង្កើត​ឡើង​ថ្មី​នៅ​ម្តុំ​ក្រុង​តាខ្មៅ​ ​មានគំនិត​ផ្តួចផ្តើម​ឡើង​ដោយ​ស្ថាបនិក​វ័យក្មេង​មួយ​រូប​ដែល​មាន​វោហារ​មិន​ចេះ​រីងស្ងួត​ ​និង​មានចិត្ត​ស្រលាញ់​លើ​ជំនួញ​តាំង​ពីក្មេង​មក​ម្ល៉េះ​។​

           ជំនួប​ជាមួយ​យុវជន​ ​ឌឿន​ ​សុខ​តង់​ ​ឬ​គេ​ស្គាល់​ថា​លោក​ ​តៅហ៊ូ​ ​មាន​វ័យ​២​១​ឆ្នាំ​ ​ជា​ម្ចាស់​អាជីវកម្ម​ហាងកាហ្វេ «នភាល័យ» ​បាន​បង្ហើប​អំពី​មូលហេតុ​ដែល​បង្កើត​ហាង​នេះ​ឡើង​ថា​ “​ដំបូង​ឡើយ​ខ្ញុំ​គិតថា​នៅ​ទីណា​ក៏​គេ​បើក​លក់​កាហ្វេ​ដែរ​ ​ខ្ញុំ​មិន​ចង់បើ​ក​ទេ​ ​តែ​មាន​ថ្ងៃមួយ​ខ្ញុំ​បាន​ជួប​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាក់ទឹកចិត្ត​ជា​ខ្លាំង​ ​ខ្ញុំ​ក៏បាន​រលឹក​ទៅកាន់​ម៉ាក់​យាយ​របស់​ខ្ញុំ​។​ ​កាលពីក្មេង​តែង​ឃើញ​ម៉ាក់​យាយ​ខ្ញុំ​ឆុងកាហ្វេ​រាល់ថ្ងៃ​ជា​រៀងរាល់​ព្រឹក​ ​ហើយ​ខ្ញុំ​បាន​ចងចាំ​ក្លិន​កាហ្វេ​នេះ​ជានិច្ច​មិន​ភ្លេច​ឡើយ​ ​ក៏​ជំរុញ​ឱ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​មកវិញ​ ​ក៏​ចាប់អារម្មណ៍​បើក​ហាង​កាហ្វេ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ក៏​អាច​បង្កើត​ហាង​ដែល​មានឈ្មោះ​ ​«​នភាល័យ​»​ ​ជាមួយនឹង​ក្តី​ស្រលាញ់​របស់​មក​ជាមួយគ្នា​ផង​ដែរ​។​” ​លោក​បាន​បន្ត​ថា​ ​អ្វី​ដែល​យើង​មិន​ចូលចិត្ត​ ​គិតថា​មិន​ល្អ​ ​វា​អាច​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​យើង​ ​និង​អាច​កែប្រែ​ឱ្យ​សុខភាព​ផ្លូវចិត្ត​យើង​ល្អ​ប្រសើរ​ ​ប្រសិនបើ​យើង​ចាប់ផ្តើម​ធ្វើ​វា​នៅ​ថ្ងៃណាមួយ​។

           សម្រាប់​កាហ្វេ​ដែល​ជា​រសជាតិ​ប្រចាំ​ហាង​នៅ​ទីនេះ​ ​ស្ថាបនិក​បង្កើត​រូបមន្ត​ឡើង​ដោយខ្លួនឯង​ផ្ទាល់​ ​មាន​៤​រសជាតិ​គឺ​ ​កាហ្វេ​អំបិល​ ​កាហ្វេ​ហឹរ​ ​កាហ្វេ​ម្លិះ​ ​និង​កាហ្វេ​ពពក​ ​ដែល​មានឱជារស​ឆ្ងាញ់​ប្លែក​ខុស​ពី​កាហ្វេ​ទឹកដោះគោ​ ​ឬ​កាហ្វេ​អាយ​ឡាតេ​ទូទៅ​។​ ​ក្រឡែ​កម​ក​ការ​តុបតែង​ដេ​គ័​រ​នៃ​ហាង​វិញ​ ​លោក​បន្ត​ប្រាប់​មកកាន់​សូវ​រី​ន​ថា​ ​លោក​មិន​ចង់​តុបតែង​ឱ្យ​មើលទៅ​រៀបរយ​ខ្លាំងពេក​នោះ​ទេ​ ​គឺ​បែប​សាមញ្ញ​និយម​ ​ដោយ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​ដែល​អញ្ជើញ​មកកាន់​ទីនេះ​មាន​អារម្មណ៍​ថា​ដូចជា​តៀម​កាហ្វេ​ចិន​ ​ឬ​បរិយាកាស​ដូច​អង្គុយ​ទទួលទាន​កាហ្វេ​នៅផ្ទះ​ខ្លួនឯង​ ​ដែល​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​និង​មាន​ភាព​ងាយស្រួល។

           មិនតែប៉ុណ្ណោះ​ ​ស្ថាបនិក​វ័យក្មេង​រូប​នេះ​ ​ចង់​ផ្តល់​ឱ្យ​អតិថិជន​ដែល​មក​ទទួល​បាន​រសជាតិ​កាហ្វេ​ដែល​ប្លែក​ឆ្ងាញ់​ ​និង​អាច​ទទួលទាន​បានជា​រៀងរាល់ថ្ងៃ​ ​ហើយ​ចំពោះ​តម្លៃ​វិញ​ក៏​សមរម្យ​ ​ដែល​១​កែវ​មាន​តម្លៃ​ចាប់ពី​៤​០​០​០​៛ ​តែប៉ុណ្ណោះ​។​ ​អ្វី​ដែល​សំខាន់​ ​ហាង​កាហ្វេ​ ​«​នភាល័យ​»​ ​ក៏​ត្រៀម​នឹង​បើក​បន្ថែម​សាខា​ថ្មី​ ​និង​បង្កើត​រសជាតិ​កាន់តែ​ប្លែក​សម្រាប់​អតិថិជន​ផង​ដែរ​។​

           គួរ​ជម្រាប​ដែរ​ថា​ ​ហាង​កាហ្វេ​ ​«​នភាល័យ​»​ ​ចាប់​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៥​ល្ងាច​ ​ហើយ​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​១​២​យប់​ ​នឹង​បន្ត​បើក​ជា​ផាប់​ ​ដែល​មាន​លក់​មុខម្ហូប​ ​និង​គ្រឿង​ក្លែម​ជា​ច្រើនមុខ​ ​និង​ភេសជ្ជ​ជាច្រើន​ប្រភេទ​ផង​ដែរ​។​ ​ដូច្នេះ​ ​កុំ​ភ្លេច​មក​អង្គុយ​ក្រេបរសជាតិ​កាហ្វេ​ ​ជជែក​គ្នា​លេង​ក​ម្សាន្ត ​ដើម្បី​ទទួល​បាន​បទ​ពិ​សោ​ធ៍​ថ្មី​ដល់​ខ្លួនឯង​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS