COACH អបអរសាទរថ្ងៃវិស្សមកាលនៅហាងរបស់ខ្លួនស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ
NEWS 10 months agoរាជធានីភ្នំពេញ ខែធ្នូ ឆ្នាំ ២០២៣ – Coach អបអរសាទររដូវកាលវិស្សមកាលឆ្នាំនេះនៅហាង Coach ស្ថិតក្នុងផ្សារទំនើប អ៊ីអនម៉លមានជ័យ ជាមួយនឹងដើម Christmas របស់ខ្លួនដ៏ធំយ៉ាងស្រស់ស្អាត។ បទពិសោធភាពអស្ចារ្យជាមួយការបំភ្លឺដើម Christmas កាលពីថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង ៣:៣០នាទីរសៀលកន្លងផុតទៅថ្មីៗនេះ អមដោយការសម្ដែងដ៏ពិសេស រួមជាមួយនឹងវត្តមានរបស់ Coach Cambodia Family ដែលមានដូចជា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ធារី ចន្ថាប៊ីន កញ្ញា Xiang Fairy និងលោក Rainniedara ជាដើម។ អតិថិជនក៏អាចពិសាទឹកសូកូឡាក្តៅៗ និងអាហារសម្រន់ដ៏មានឱជារស ខណៈពេលកំពុងរីករាយជាមួយនឹងភ្លេងតន្ត្រីប្រគំនៅក្នុងហាងដោយកញ្ញា DJ Inee ។
អំពី COACH
Coach គឺជាម៉ាកសម្លៀកបំពាក់លំដាប់ពិភពលោក ដែលបានបើកដំណើរការនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ ១៩៤១។ ដោយបំផុសគំនិតពីចក្ខុវិស័យរបស់នាយកច្នៃប្រតិដ្ឋ លោក Stuart Vevers និងស្មារតីជារួម ក៏ដូចជាភាពក្លាហាននៃស្រុកកំណើតរបស់ខ្លួន។ ម៉ាកនេះនាំមកនូវផលិតផលដ៏ស្រស់ស្អាត ដែលរចនាឡើងដើម្បីជុំរុញឱ្យអ្នកក្លាយជាបុគ្គលរបស់ខ្លួនអ្នក។
Coach គឺជាម៉ាករបស់ក្រុមហ៊ុន Tapestry, Inc. ក្រុមហ៊ុន Tapestry ត្រូវបានចុះជាសាធារណៈក្នុង New York Stock Exchange ក្រោមនាមសម្គាល់ TPR ៕
Advertisement Article