×

លោក​ ​ឃុន​ ​វណ្ណៈ​ ​ម្ចាស់​គម្រោង​ ​«​ដំណើរ​ទេ​ចរ​ណ៍​ទីក្រុង​-​City​ ​Walk​in​g​ ​Tour​»​

NEWS 10 months ago
 
 

           លោក​ ​ឃុន​ ​វណ្ណៈ​ ​ជា​សិល្បករ​ពហុ​ជំនាញ​ជន​ជាតិខ្មែរ​មួយ​រូប​ ​ដែល​មាន​ជំនាញ​លើ​ការ​ថតរូប​ ​ការ​គូរ​គំនូរ​ ​និង​ការ​សម្តែង​យ៉ាង​ប៉ិនប្រសប់​ ​នៅ​ទី​ក្រុងភ្នំពេញ​។​ ​នៅ​អំឡុង​ឆ្នាំ​២​០​១​៥​ ​លោក​បាន​យក​ស្នាដៃ​ថតរូប​របស់​លោក​ទៅ​បង្ហាញ​នៅ​ពិព័រណ៍​មួយ​ក្នុង​ប្រទេស​បារាំង​ដែល​មាន​ចំណងជើង​ថា​ ​«​លេខ​»​ ​។​ ​ស្នាដៃ​នេះ​ហើយ​ហើយដែល​ធ្វើ​ឱ្យ​មហាជន​ទាំង​ជាតិ​ ​និង​អន្តរជាតិ​បាន​ចាប់អារម្មណ៍​ ​និង​ទទួលស្គាល់​សមត្ថភាព​របស់​លោក​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ក​ក៏បាន​បង្កើត​ ​«​ផ្ទះ​សិល្បៈ - ​Art​ ​Home​»​ ​ដែល​បាន​ដាក់​តាំង​បង្ហាញ​រាល់​ស្នាដៃ​គំនូរ​ ​និង​ការ​ថតរូប​របស់​លោក​ ​នៅក្នុងផ្ទះ​ដែល​គាត់​រស់នៅ​តែម្តង​។​ ​ស្នាដៃ​គំនូរ​នីមួយៗ​ ​ត្រូវ​បាន​គូរ​ឡើង​យ៉ាង​យកចិត្តទុកដាក់​ ​ដែល​មាន​បង្កប់​នូវ​រឿងរ៉ាវ​ជីវិត​លោក​ផ្ទាល់​តែម្តង​។​ ​សិល្បករ​ពហុ​ជំនាញ​រូប​នេះ​ ​បាន​បន្ត​ចិញ្ចឹម​ចិត្ត​ស្រលាញ់​វិ​ស័​យ​សិល្បៈ ​និង​រមែង​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​ជាបន្តបន្ទាប់​ ​រហូត​កាលពីដើម​ឆ្នាំ​២​០​២​៣​ ​លោក​បាន​បង្កើត​គម្រោង​មួយ​ឡើង​គឺ​ ​«​ដំណើរ​ទេ​ចរ​ណ៍​ទីក្រុង​-​City​ ​Walk​in​g​ ​Tour​»​។​

           ​«​ដំណើរ​ទេ​ចរ​ណ៍​ទីក្រុង​-​City​ ​Walk​in​g​ ​Tour​»​ ​គឺជា​គម្រោង​ថ្មី​មួយ​ ​និង​មាន​ជាលើកដំបូង​ក្នុង​ទី​ក្រុងភ្នំពេញ​ ​ដែល​នាំ​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ក​ម្សាន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ថ្មើរជើង​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ទី​ក្រុងភ្នំពេញ​ ​ជាពិសេស​តាម​ច្រក​ដឿងហែម​។​ ​លោក​ ​ឃុន​ ​វណ្ណៈ​ ​បាន​លើកឡើង​ពី​គោលបំណង​នៃ​ការ​បង្កើត​គម្រោង​នេះ​ថា​ “​ខ្ញុំ​ចង់​បង្ហាញ​ទៅកាន់​ភ្ញៀវ​ទេសចរ​ ​អំពី​វប្បធម៌​ ​អរិយធម៌​ ​ការរស់នៅ​ ​ការ​ប្រមូលផ្តុំ​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ ​ដែល​បាន​កំពុងតែ​លាក់ខ្លួន​ពួន​សំងំ​នៅ​ពីក្រោយ​អគារ​ខ្ពស់​ៗ​។​ ​ទោះបី​តាម​ផ្លូវច្រក​ដឿងហែម​មិនមែន​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាជន​គ្រប់គ្នា​ ​ប៉ុន្តែ​វា​ក៏មាន​បង្កប់​នូវ​អត្ថន័យ​ ​និង​សម្រស់​ស្រស់​ស្អាត​ ​មិនចាញ់​សម្រស់​អគារ​ខ្ពស់​ៗ​ប៉ុន្មាន​ឡើយ​ ​ហើយ​វា​ក៏មាន​រឿងរ៉ាវ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ខុសប្លែក​ពី​គ្នា​ទៅ​តាមផ្លូវ​ដឿងហែម​នីមួយៗ​ផង​ដែរ​។​” ​ម្ចាស់​គម្រោង​រូប​នេះ​បាន​លើកឡើង​ ​និង​បន្ត​ទៀត​ថា​ ​ភាគច្រើន​អតិថិជន​របស់​លោក​គឺជា​ភ្ញៀវ​បរទេស​ ​ច្រើនជាង​គេ​គឺជា​ជន​ជាតិបារាំង​តែម្តង​។​ ​ដំណើរ​ទេសចរណ៍​ទីក្រុង​របស់​លោក​ ​គឺ​ចាប់ផ្តើម​ពី​នាំ​ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ពី​ចំណុច​ផ្សារ​ថ្មី​ ​រួច​បន្ត​ដំណើរ​ទៅតាម​ផ្លូវច្រក​ដឿងហែម​ដែល​នៅ​ក្នុង​ប្លុក​តំបន់​នោះ​ទៅ​តាមផ្លូវ​នីមួយៗ​។​ ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​បណ្តើរ​ ​លោក​ក៏បាន​រៀបរាប់​អំពីអ្វី​ដែល​បានឃើញ​ជាក់ស្តែង​ ​ក៏ដូចជា​សាច់រឿង​នៅតាមផ្លូវ​នីមួយៗ​ទៅកាន់​ភ្ញៀវ​ទេសចរ​ ​និង​ជជែក​គ្នា​ក​ម្សាន្ត​ដើម្បី​រំលឹក​ ​និង​បង្កើត​អនុ​ស្សា​វ​រី​យ៍​រួមគ្នា​។​ ​លោក​បាន​បង្ហើប​ដោយ​ក្តី​មោទកភាព​ចំពោះ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ច្រក​ដឿងហែម​នោះ​ថា​ “ ​យើង​ដឹង​ហើយ​ថា​ ​ប្រជាជន​ខ្មែរយើង​ ​ពួកគាត់​ពិតជា​រួសរាយ​ណាស់​ ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្អាត​ ​និង​ចេញ​ពីចិត្ត​ពិតៗ​ ​ដែល​បង្ហាញ​មកកាន់​ខ្ញុំ​ ​និង​ភ្ញៀវ​ទេសចរ​ ​វា​ពិតជា​ការ​ស្វាគមន៍​មួយ​ដ៏​កក់ក្តៅ​ដែល​ខ្ញុំ​ទទួល​បាន​ដោយ​មិន​មានការ​បង្ខិតបង្ខំ​ពី​នរណា​ម្នាក់​។​ ​ខ្ញុំ​គ្រាន់តែ​ជា​អ្នកនាំ​ ​និង​លើក​រឿងរ៉ាវ​មួយ​ចំនួន​ប្រាប់​ទៅកាន់​ភ្ញៀវ​ ​ប៉ុន្តែ​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ ​ពួកគាត់​បាន​កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ ​និង​បំពេញ​បន្ថែម​ឱ្យ​ដំណើរ​ក​ម្សាន្ត​ក្នុង​ទីក្រុង​នេះ​កាន់តែ​មាន​អត្ថន័យ​ទៅកាន់​ភ្ញៀវ​ទេសចរ​។​”

           ស្ថិត​ក្នុង​វ័យ​៤​៤​ឆ្នាំ​ ​ជាមួយនឹង​ការ​ស្រលាញ់​សិល្បៈ ​និង​ចង់​លើកស្ទួយ​ដល់​វិ​ស័​យ​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​និង​មាន​ភ្ញៀវ​បរទេស​មក​ក​ម្សាន្ត​ច្រើន​ ​លោក​ ​ឃុន​ ​វណ្ណៈ​ ​ក៏បាន​លើកឡើង​ដែរ​ថា​ ​ទោះបីជា​គម្រោង​នេះ​ទើប​តែ​បង្កើត​ឡើង​មែនពិត​ ​និង​មិនមែន​ជា​គម្រោង​ធំដុំ​អ្វី​ ​ប៉ុន្តែ​វា​ក៏បាន​រួមចំណែក​មួយ​ផង​ដែរ​។​ ​វាក៏​អាច​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​ភ្ញៀវ​បរទេស​បន្ត​ស្នាក់​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​យើង​ ​វា​ជា​ការ​ជួយ​ដោយប្រយោល​តាមរយៈ​ការ​ចំណាយ​ផ្សេងៗ​ ​ដែល​អាច​ឱ្យ​ភ្ញៀវ​បរទេស​គាត់​ចំណាយ​លើក​ការ​ស្នាក់​នៅ​ ​ការ​ហូបចុក​ ​ក៏ដូចជា​ការ​ចំណាយ​លើ​មធ្យោបាយ​ធ្វើដំណើរ​ជាដើម​។​ ​អ្វី​ដែល​សំខាន់​ ​ធ្វើ​ឱ្យ​ភ្ញៀវ​បរទេស​បាន​ស្គាល់​ពី​កម្ពុជា​យើង​កាន់តែ​ច្បាស់​។​

           ជាចុងក្រោយ​តាមរយៈ​សូវ​រី​ន​ ​លោក​ ​ឃុន​ ​វណ្ណៈ​ ​មាន​ជា​សារ​ផ្តាំផ្ញើ​ដែរ​ថា​ “​សូម​ឱ្យ​យើង​ទាំងអស់គ្នា​ចូលរួម​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ក្តី​ ​ដោយប្រយោល​ក្តី​ ​និង​ជួយ​លើកទឹកចិត្ត​សម្រាប់​ពួកយើង​ ​ក៏ដូចជា​អ្នក​ដែល​ជា​ម្ចាស់​គម្រោង​ទេសចរណ៍​ផ្សេងៗ​ទៀត​ ​និង​រូប​ខ្ញុំ​ផ្ទាល់​មាន​ទឹកចិត្ត​នឹង​បន្ត​ទៅមុខ​ទៀត​។​ ​ទោះ​គម្រោង​នេះ​មិនបាន​ផ្តល់​ក​ម្រៃ​ច្រើន​ដល់​ខ្ញុំ​ ​ប៉ុន្តែ​គឺ​ខ្ញុំ​ធ្វើ​ចេញ​ពីចិត្ត​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ ​ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បាន​រួមចំណែក​នេះ​ជាមួយ​អ្នក​ទាំងអស់គ្នា​ក្នុង​ការ​ជួយ​លើកស្ទួយ​វិ​ស័​យ​ទេសចរណ៍​ស្រុក​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅមុខ​”​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS