CHARLES & KEITH ណែនាំនូវបណ្តុំ L’INITIAL នៅព្រះរាជាណាចក្រកម្ពុជា
NEWS 7 months agoព្រះរាជាណាចក្រកម្ពុជា ខែមេសា ឆ្នាំ២០២៤– ម៉ាកយីហោ CHARLES & KEITH ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការរចនានិមិត្តសញ្ញារបស់ខ្លួនប្រសើរសារជាថ្មី ដោយណែនាំមកនូវរូបរាងថ្មីរបស់ឡោហ្គោរបស់ខ្លួន ជាមួយនឹងព្យញ្ជនៈតំណាង និងការរចនា Monogram ថ្មី ដែលមានវត្តមាននៅលើផលិតផល នៃខូឡិកហ្សិនជាច្រើនរបស់ CHARLES & KEITH ចាប់ពីរដូវកាល Spring 2024 ជាពិសេសនៅក្នុងបណ្តុំផលិតផលថ្មី ដែលមានឈ្មោះថា “L’initial’ ។
CHARLES & KEITH បានណែនាំខូឡិកហ្សិន L’initial ដែលជាខូឡិកហ្សិនក្រោយបង្អស់របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មវិធីសម្ពោធមួយ ដែលមានវត្តមានពីភ្ញៀវកិត្តិយសនៃវិស័យ Fashion ដូចជា កញ្ញា Minashe កញ្ញា Shasne Su កញ្ញា Vannak Bormey កញ្ញា Heng Chantha កញ្ញា Fahnday និងភ្ញៀវកិត្តិយសដ៏ស្រស់ស្អាតជាច្រើនរូបទៀតផងដែរ។ ភ្ញៀវកិត្តិយសគ្រប់រូបបានបង្ហាញការរចនាម៉ូតដ៏ទាន់សម័យរបស់ខ្លួន ដោយផ្គូផ្គងជាមួយនឹងកាបូប និងស្បែកជើងដ៏ទាក់ភ្នែក ហើយបន្លេចឡើងរូបរាងដ៏លេចធ្លោ និងការរចនាព្យញ្ជនៈ Monogram ដ៏ប្លែក។
(ពីឆ្វេងទៅស្តាំ)
កញ្ញា Yuriyiru កញ្ញា Nihyunbly កញ្ញា Soopanhaa កញ្ញា Minashe កញ្ញា Fahnday កញ្ញា Vannak Bormey កញ្ញា Heng Chantha កញ្ញា Sofy Soo កញ្ញា V Spring កញ្ញា Shasne Su
លើសពីការវិវឌ្ឍទៅលើទីផ្សារ ទំនាក់ទំនង និងការវេចខ្ចប់របស់ខ្លួន និមិត្តរូបបែបថ្មីមួយនេះនឹងមានការផ្តោតពីលើនៅក្នុង L'initial ផងដែរ។ បណ្តុំផលិតផលដ៏ប្រណីតមួយនេះ នាំមកនូវភាពទាក់ទាញបែបសុភាពថ្លៃថ្នូរ ជាមួយនឹងការប្រើប្រាស់តួព្យញ្ជនៈរបស់ម៉ាកនៅលើគន្លឹះកាបូបរាងជ្រុងៗ និងនៅលើខ្សែច្រវ៉ាក់ដ៏តូចៗរបស់កាបូបលុយ ឬដាំនៅលើខ្សែទាញរបស់កាបូបបែប Pochette ក្នុងជម្រើសពណ៌ Neutrals ដ៏យូរអង្វែង រាប់ទាំងពណ៌ស ពណ៌សាច់ ពណ៌ខ្មៅ និងពណ៌ខៅប៊ូយដ៏ពេញនិយម។ ការរចនា Monogram ក៏មានវត្តមានលាតសន្ធឹងលើស្បែកជើងកែងម៉ូតសំណាញ់ និងនៅលើខ្សែបូរសាច់សាទីន នៃស្បែកជើងរាប Ballet flats ។ រីឯផលិតផលកាបូបវិញ ការរចនានេះមានវត្តមានជាការប៉ាក់ នៅលើផ្ទៃ Canvas ពណ៌ខ្មៅសដ៏ឆ្លុះគ្នា ដើម្បីបន្ថែមនូវភាពថ្លៃថ្នូរទៅលើគ្រប់ឈុតសម្លៀកបំពាក់។
ខូឡិកហ្សិន L’initial នៃរដូវកាល Spring នឹងមានការរួមបញ្ចូលដោយពណ៌ប្រចាំរដូវកាល ដូចជាពណ៌បៃតងស្រាល និងពណ៌លឿងដ៏គួរឱ្យស្រលាញ់ នៅក្នុងបណ្តុំស្បែកជើងក្រវ៉ាត់ ស្បែកជើងស៊កឃ្លុប ស្បែកជើងកែងទាប និងស្បែកជើងក្រវ៉ាត់ប្រវែងកជើង បែប Mary Jane ផងដែរ។ ពណ៌ទឹកប្រាក់រក្សាវត្តមានរបស់ខ្លូនក្នុងខូឡិកហ្សិននេះ ដោយមានការបន្តទៅមុខក្នុងរូបរាងជាស្បែកជើងកែងស្រួច ស្បែកជើងក្រវ៉ាត់រចនាបែប T-Bar និងកាបូបស្ពាយស្មា។
លោកអ្នកអាចស្វែងរកខូឡិកហ្សិនL’initial នៅតាមគ្រប់សាខា CHARLES & KEITH នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែ មេសា ឆ្នាំ ២០២៤ ៕
Advertisement Article