ជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែឧសភា តែងតែមានការប្រារព្ធទិវាមាតាអន្តរជាតិសម្រាប់ការរំឮក និងការដឹងគុណចំពោះអ្នកម្តាយគ្រប់រូបស្ថិតនៅលើពិភពលោក។ នៅក្នុងថ្ងៃដ៏ពិសេសនេះដែរ ក្រុមគ្រួសារជាច្រើនបានរៀបចំនៅកម្មវិធីជួបជុំអាហារ ក៏ដូចជាមានការជួនអំណោយផ្សេងៗដូចជាបាច់ផ្កា ឬសម្លៀកបំពាក់ផ្សេងៗសម្រាប់ការអបអរសាទរនៅក្នុងថ្ងៃពិសេសនេះដែរ។ ជាក់ស្តែង ទិវាមាតាអន្តរជាតិប្រារព្ធតែមួយថ្ងៃតែប៉ុណ្ណោះ បើដូច្នេះប្រសិនបើអ្នកពុំទាន់មានគម្រោងនៅថ្ងៃពិសេសសម្រាប់អ្នកម្តាយនោះទេ សូវរីន ណែនាំអ្នកងាកមកសាកល្បងជ្រើសរើសកន្លែងស៉្បាដងខ្លួន ជឿជាក់ថាអ្នកម្តាយគ្រប់រូបពេញចិត្តជាក់ជាមិនខាន។
ស្ថិតនៅក្នុងប្លុកបឹងកេងកងទី១ ផ្លូវលេខ ៥៧ កែងនឹងផ្លូវលេខ ៣០២ ដែលជាប្លុកពាណិជ្ជកម្មនោះ អ្នកនឹងឃើញណាតាស៉្បាដែលមានការដេគ័ររចនាស្រស់ស្អាត រួមទាំងបុគ្គលិករួសរាយរាក់ទាក់កំពុងទន្ទឹងរង់ចាំបម្រើអ្នកយ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅបំផុត។ ដោយគ្រាន់តែអ្នកឈានចូលទៅកាន់ស៉្បាងនេះ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ថ្លាដែលរំសាយរាល់ទុក្ខកង្វល់មួយរំពេចតែម្តង នេះក៏ដោយសារការប្រើប្រាស់ក្លិនបន្សុទ្ធខ្យល់ដ៏ក្រអូប និងប្រហើរដែលអ្នកពុំឃើញមានទីកន្លែងណាផ្សេងទៀតនោះឡើយ។ បន្ទាប់ពីបានស្រូបយកក្លិនដ៏ប្រហើរគ្មានពីរនោះ អ្នកជំនាញខាងម៉ាស្សា នឹងធ្វើការពិភាក្សាទៅ លើប្រភេទម៉ាស្សាសម្រាប់ដងខ្លួន ឬផ្ទៃមុខដែលលោកអ្នកមានបំណងចង់សាកល្បងផងដែរ។ ជាក់ស្តែង នៅក្នុងថ្ងៃពិសេសនេះដែរ ណាតា ស៉្បាក៏មានប្រូម៉ូសិនពិសេសទៅលើកញ្ចប់ Aromatic Body Massage និង Body Sea Salt Scrub ដែលមានរយៈពេល ៩០នាទី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ថែមទៀត នៅពេលដែលអ្នកអញ្ជើញមកម្តងពីរនាក់។
ក្រៅពីការបញ្ចុះតម្លៃដ៏ពិសេសនេះ ណាតា ក៏នៅមានកញ្ចប់ផ្សេងទៀតដែលអ្នកអាចពិចារណាផងដែរ ដូចជា កញ្ចប់ការម៉ាស្សារាងកាយស្វីស ការម៉ាស្សាក្បាល និងខ្នង ការម៉ាស្សាប្រេងក្រអូបជាមួយថ្មក្តៅ ការបិទម៉ាសសន្លឹកមាស និងការម៉ាស្សាប្រេងក្រអូបស្រាលៗជាមួយឱសថខ្មែរក្តៅឧណ្ហៗដែលជួយកាត់បន្ថយការឈឺចុកចាប់សាច់ដុំដែលធ្វើឲ្យរាងកាយធូរស្រាលយ៉ាងមានប្រសិទ្ធភាព។
ដូចដែលបានជម្រាបខាងលើ ណាតាស៉្បា មានច្រើនជម្រើសសម្រាប់លោកអ្នកេដែលមានបំណងចង់ឲ្យអ្នកម្តាយទទួលនូវបទពិសោធន៍ថ្មីក្រៅពីការទិញអំណោយ ឬការ ទទួលទានអាហារនៅតាមភោជនីយដ្ឋាននានាជាដើម។ យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ណាតាស៉្បា បើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់៕
Article by SIVLY PAN