J.I.D. បង្ហាញស្ទីលឈុតកីឡាថ្មីជាមួយស្បែកជើង “L003 2K24” របស់ LACOSTE
NEWS 4 months agoម៉ាកឈុតកីឡាដ៏ល្បីល្បាញរបស់បារាំង LACOSTE បានបញ្ចេញម៉ូដស្បែកជើងប៉ាតាស៊េរីថ្មី ឈ្មោះថា “L003 2K24” ដែលបង្អួតពីសោភ័ណភាព និងភាពថ្លៃថ្នូរបែបឈុតកីឡាដ៏ប្រណីត។ LACOSTE បានច្របាច់បញ្ចូលភាពស្វាហាប់នៃស្បែកជើងកីឡា (Running) និងភាពសម្បូរបែបនៃតម្រូវការប្រចាំថ្ងៃ រួចបង្កើតបានជាស្បែកជើងដ៏ស្រស់ស្អាតមួយម៉ូដសម្រាប់ប្រើប្រាស់បានស្ទើគ្រប់កាលៈទេសៈទាំងអស់។
តារាចម្រៀងរ៉េប លោក J.I.D. បានបង្ហើបប្រាប់ពីសារនៃយុទ្ធនាការណ៍នេះថា៖ វត្តមាននៃ “L003 2K24” គឺវត្តមាននៃការរំដោះសេរីភាពនៃចលនា និងផ្នត់គំនិត អមដោយថាមពលដ៏ក្លៀវក្លា។ “L003 2K24” រចនាឡើងរួមមានទាំងស្ដង់ដារមូលដ្ឋាន និងភាពច្នៃប្រឌិតគ្មានដែនកំណត់ដែលនឹកស្មានមិនដល់។ យុទ្ធនាការណ៍នេះបានបង្ហាញពីស្បែកជើងប៉ាតាដែលមានសក្តានុពលនៃធាតុចម្រុះដ៏សម្បូរបែប៖ ការរត់ប្រកបដោយម៉ូដហ្វេហ្សិន ការស្នងមរតកមូលដ្ឋានជាមួយនឹងទំនើបភាព ការលើកកម្ពស់ភាពឆើតឆាយជាមួយនឹងអាកប្បកិរិយាដ៏រម្យទម និងរសនិយមបារាំងបែបសកលលោក។
យុទ្ធនាការណ៍នេះធ្វើឡើងដោយទូតសុឆន្ទៈចំនួន២រូប គឺតារាចម្រៀងរ៉េប លោក J.I.D. និងតារាម៉ូដែល កញ្ញា Sabrina Lam - អ្នកទាំង២រូប បានបង្ហាញនូវរូបភាពជំហដ៏រឹងមាំ ក្នុងចលនាដោយសេរី រំលេចថាមពលមុតមាំជាមួយនឹងស្បែកជើងស៊េរី “L003 2K24” ដែលអាចប្រើគ្រប់បរិបទ និងគ្រប់ស្ថានភាពដីទាំងឡាយ។ “L003 2K24” ហាក់ដូចជាតារាមួយដួងផងដែរ ក្រោមការរចនាបែបស្បែកជើងកីឡា (Running) ស្បែកជើងនេះបានបង្ហាញរាងយ៉ាងខ្មឺត ទម្ងន់ស្រាល និងច្នៃយ៉ាងល្អិតល្អន់ ហើយស័ក្តិសមគ្រប់ៗបរិបទ។
“L003 2K24” ផលិតឡើងដោយវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ទម្ងន់ស្រាល និងបច្ចេកវិទ្យាចុងក្រោយបង្អស់ សក្ដិសមបំផុតសម្រាប់សេរីភាពនៃការធ្វើចលនា។ វាបានច្នៃឡើងដោយជ័រTPU ដ៏មាំជាប៉ុងបាត និងជ័រ EVA ដ៏ទន់ ជាប៉ុងកណ្ដាល ដែលបង្កឲ្យមានផាសុកភាពក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ។ ផ្ទៃខាងលើប្រើពហុធាតុផ្សំ ដែលលាយត្របាញ់គ្នាដោយក្រណាត់សំណាញ់ ស្បែកកម្ញី និងស្បែកសំយោគដ៏ទាក់ភ្នែក ហើយមានភ្ជាប់មកជាមួយស្លាកសញ្ញា LACOSTE នៅផ្នែកចំហៀង។ វាជាកូដដែលសក្ដិសមបំផុតក្នុងការរៀបរៀងឡើងសម្រាប់ស្បែកជើងប៉ាតាដ៏ល្អមួយ ផ្ដល់នូវសេរីភាពដល់រាល់ការបត់បែន និងធ្វើចលនាជើង។ រួមជាមួយនឹងបាតដែលប្រឆាំងនឹងការរអិល គឺជាចំណុចពិសេសមួយទៀតដែលពុំអាចរំលងបាន។ រីឯជម្រើសពណ៌វិញមានពណ៌ខ្មៅសុទ្ធ និងពណ៌ស លាយបៃតងដែលជាពណ៌ប្រចាំម៉ាក LACOSTE ហើយក៏មានជម្រើសពណ៌លាយផ្សំជាច្រើនជម្រើសទៀតសម្រាប់ជ្រើសរើសដែលបង្ហាញនូវភាពស្វាហាប់ មុតមាំក្នុងការធ្វើកាយវិការ និងចលនា។
“L003 2K24” នឹងបន្តជំហានទៅមុខជាមួយនឹងស្លាករូបក្រពើប្រចាំម៉ាក LACOSTE ដែលពោរពេញទៅដោយថាមពលនិងមាំមួនគ្រប់ជំហាន ហើយរក្សាបាននូវស្មារតីយ៉ាងប្រាកដថា៖ ស្បែកជើងជាប់នឹងជើង ជំហរឹងមាំនឹងផែនពសុធា។
“L003 2K24” នឹងមានដាក់លក់នៅគ្រប់សាខាហាង LACOSTE ជាមួយនឹងជម្រើស ៤ពណ៌ចាប់ពីពេលនេះទៅ៕
Advertisement Article