×

J.​I​.​D​. ​បង្ហាញ​ស្ទី​ល​ឈុត​កីឡា​ថ្មី​ជាមួយ​ស្បែកជើង​ “​L​003 2K24” ​របស់​ ​LACOSTE​

NEWS 6 months ago
 
 

          ម៉ាក​ឈុត​កីឡា​ដ៏​ល្បីល្បាញ​របស់​បារាំង​ ​LACOSTE​ ​បាន​បញ្ចេញ​ម៉ូដ​ស្បែកជើង​ប៉ា​តា​ស៊េ​រី​ថ្មី​ ​ឈ្មោះថា​ “L003 2K24” ​ដែល​បង្អួត​ពី​សោភ័ណ​ភាព​ ​និង​ភាព​ថ្លៃថ្នូរ​បែប​ឈុត​កីឡា​ដ៏​ប្រណីត​។​ ​L​A​COST​E​ ​បាន​ច្របាច់​បញ្ចូល​ភាព​ស្វាហាប់​នៃ​ស្បែកជើង​កីឡា​ (Running) ​និង​ភាព​សម្បូរ​បែប​នៃ​តម្រូវ​ការ​ប្រចាំថ្ងៃ​ ​រួច​បង្កើត​បានជា​ស្បែកជើង​ដ៏​ស្រស់​ស្អាត​មួយ​ម៉ូដ​សម្រាប់​ប្រើប្រាស់​បាន​ស្ទើ​គ្រប់​កាលៈទេសៈ​ទាំងអស់។​

          តារា​ចម្រៀង​រ៉េ​ប​ ​លោក​ J.​I​.​D​. ​បាន​បង្ហើប​ប្រាប់​ពីសា​រ​នៃ​យុទ្ធនាការ​ណ៍​នេះ​ថា​៖​ ​វត្តមាន​នៃ​ “L003 2K24” ​គឺ​វត្តមាន​នៃ​ការ​រំដោះ​សេរីភាព​នៃ​ចលនា​ ​និង​ផ្នត់គំនិត​ ​អម​ដោយ​ថាមពល​ដ៏​ក្លៀវក្លា។​ “L003 2K24” ​រចនា​ឡើង​រួម​មាន​ទាំង​ស្ដង់​ដារ​មូលដ្ឋាន​ ​និង​ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ដែល​នឹកស្មាន​មិនដល់។​ ​យុទ្ធនាការ​ណ៍​នេះ​បាន​បង្ហាញ​ពី​ស្បែកជើង​ប៉ា​តា​ដែល​មាន​សក្តានុពល​នៃ​ធាតុ​ចម្រុះ​ដ៏​សម្បូរ​បែប​៖​ ​ការ​រត់​ប្រកបដោយ​ម៉ូដហ្វេហ្សិន​ ​ការ​ស្នង​មរតក​មូលដ្ឋាន​ជាមួយនឹង​ទំនើប​ភាព​ ​ការ​លើក​កម្ពស់​ភាព​ឆើតឆាយ​ជាមួយនឹង​អាកប្បកិរិយា​ដ៏​រម្យទម​ ​និង​រសនិយម​បារាំង​បែប​សកលលោក។​

          យុទ្ធនាការ​ណ៍​នេះ​ធ្វើឡើង​ដោយ​ទូត​សុឆន្ទៈ​ចំនួន​២រូប​ ​គឺ​តារា​ចម្រៀង​រ៉េប​ ​លោក​ J.​I​.​D​. ​និង​តារា​ម៉ូដែល​ ​កញ្ញា​ Sabrina​ ​Lam​ - ​អ្នក​ទាំង​២រូប​ ​បាន​បង្ហាញ​នូវ​រូបភាព​ជំហ​ដ៏​រឹងមាំ​ ​ក្នុង​ចលនា​ដោយសេរី​ ​រំលេច​ថាមពល​មុតមាំ​ជាមួយនឹង​ស្បែកជើង​ស៊េរី​ “L003 2K24” ​ដែល​អាច​ប្រើ​គ្រប់​បរិបទ​ ​និង​គ្រប់​ស្ថានភាព​ដី​ទាំងឡាយ។​ “L003 2K24” ​ហាក់ដូចជា​តារា​មួយ​ដួង​ផង​ដែរ​ ​ក្រោម​ការរចនា​បែប​ស្បែកជើង​កីឡា​ (Running) ​ស្បែកជើង​នេះ​បាន​បង្ហាញ​រាង​យ៉ាង​ខ្មឺត​ ​ទម្ងន់​ស្រាល​ ​និង​ច្នៃ​យ៉ាង​ល្អិតល្អន់​ ​ហើយ​ស័ក្តិសម​គ្រប់ៗ​បរិបទ។

          “L003 2K24” ​ផលិត​ឡើង​ដោយ​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់​ ​ទម្ងន់​ស្រាល​ ​និង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​ ​សក្ដិសម​បំផុត​សម្រាប់​សេរីភាព​នៃ​ការ​ធ្វើ​ចលនា។​ ​វា​បាន​ច្នៃ​ឡើង​ដោយ​ជ័រ​TPU ​ដ៏​មាំ​ជា​ប៉ុង​បាត​ ​និង​ជ័រ EVA​ ​ដ៏​ទន់​ ​ជា​ប៉ុង​កណ្ដាល​ ​ដែល​បង្ក​ឲ្យ​មាន​ផាសុកភាព​ក្នុង​ការប្រើប្រាស់​ជា​ប្រចាំថ្ងៃ។​ ​ផ្ទៃ​ខាងលើ​ប្រើ​ពហុ​ធាតុផ្សំ​ ​ដែល​លាយ​ត្របាញ់​គ្នា​ដោយ​ក្រណាត់​សំណាញ់​ ​ស្បែក​កម្ញី​ ​និង​ស្បែក​សំយោគ​ដ៏​ទាក់​ភ្នែក​ ​ហើយ​មាន​ភ្ជាប់​មក​ជាមួយ​ស្លាក​សញ្ញា​ ​LACOSTE​ ​នៅ​ផ្នែក​ចំហៀង។​ ​វា​ជា​កូ​ដដែល​សក្ដិ​សម​បំផុត​ក្នុង​ការ​រៀបរៀង​ឡើង​សម្រាប់​ស្បែកជើង​ប៉ាតា​ដ៏​ល្អ​មួយ​ ​ផ្ដល់​នូវ​សេរីភាព​ដល់​រាល់​កា​របត់បែន​ ​និង​ធ្វើ​ចលនា​ជើង។​ ​រួម​ជាមួយនឹង​បាត​ដែល​ប្រឆាំង​នឹង​ការ​រអិល​ ​គឺជា​ចំណុច​ពិសេស​មួយទៀត​ដែល​ពុំអាច​រំលង​បាន។​ ​រីឯ​ជម្រើស​ពណ៌​វិញ​មាន​ពណ៌​ខ្មៅ​សុទ្ធ​ ​និង​ពណ៌​ស​ ​លាយ​បៃតង​ដែល​ជា​ពណ៌​ប្រចាំ​ម៉ាក​ ​LACOSTE​ ​ហើយក៏​មាន​ជម្រើស​ពណ៌​លាយ​ផ្សំ​ជាច្រើន​ជម្រើស​ទៀត​សម្រាប់​ជ្រើសរើស​ដែល​បង្ហាញ​នូវ​ភាព​ស្វាហាប់​ ​មុតមាំ​ក្នុង​ការ​ធ្វើកាយវិការ និង​ចលនា។​

          “L003 2K24” ​នឹង​បន្ត​ជំហាន​ទៅមុខ​ជាមួយនឹង​ស្លាក​រូប​ក្រពើ​ប្រចាំ​ម៉ាក​ ​LACOSTE​ ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​និង​មាំមួន​គ្រប់​ជំហាន​ ​ហើយ​រក្សា​បាន​នូវ​ស្មារតី​យ៉ាង​ប្រាកដ​ថា៖​ ​ស្បែកជើង​ជាប់នឹង​ជើង​ ​ជំហ​រឹងមាំ​នឹង​ផែន​ពសុធា។​

          “L003 2K24” ​​នឹង​មាន​ដាក់​លក់​នៅ​គ្រប់​សាខាហាង LACOSTE ជា​មួយ​នឹង​ជម្រើស ៤ពណ៌​ចាប់​ពី​ពេល​នេះ​ទៅ៕

Advertisement Article


SUGGESTIONS