×

​អ្នកស្រី​ ​ហួត​ ​សុជាតា​ ​បង្ហាញ​ពី​សាវតារ​នៃ​សៀវភៅ​ ​រាជិនី​សំឡេង​មាស​ ​ជា​ភាសាខ្មែរ​

NEWS 4 months ago
 
 

​          រាជិនី​សំឡេង​មាស​ ​ជា​សៀវភៅ​ប្រលោមលោក​រូបភាព​ដែល​មានច្បាប់​ដើម​ជា​ភាសា​អង់គ្លេស​ “​T​h​e​ ​Golden​ ​Voice​” ​និពន្ធ​ដោយ​លោក​ ​Grey​go​r​y​ ​Ca​hill​ ​និង​ផ្នែក​សិល្បៈ​គូរ​គំនូរ​ដោយ​ K​at​​ B​a​u​man​n ​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែលជា​បាន​ជ្រាប​ព័ត៌មាន​ខ្លះ​ៗ​ដែល​ ​សូវ​រី​ន​ ​បាន​ចុះផ្សាយ​កាលពី​ចុង​ឆ្នាំ​ ​២​០​២​០​ ​កន្លងទៅ​នេះ​។​ ​យ៉ាងណាមិញ​ ​បច្ចុប្បន្ន​ ​សៀវភៅ​ប្រលោមលោក​រូបភាព​រាជិនី​សំឡេង​មាស​ត្រូវ​បាន​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ ​អវតារ​ ​សុំ​កម្មសិទ្ធិ​បញ្ញា​រ​ស្រប​ច្បាប់​ ​ដើម្បី​ធ្វើការ​បកប្រែ​ជា​ភាសាខ្មែរ​ ​ក្នុង​គោលបំណង​សំខាន់​ៗ​។ ​តួយ៉ាង​ ​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាជន​ខ្មែរ​ក្នុង​ការ​អាន​ឲ្យ​កាន់តែ​មាន​ភាព​សុី​ជម្រៅ​ ​ក៏ដូចជា​ផ្នែក​មួយ​ដែល​ជួយ​ផ្សព្វផ្សាយ​តន្ត្រី​ខ្មែរ​នាសម័យនោះ​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​បាន​ជ្រាប​ពី​ភាព​រីក​ចម្រើន​វិស័យ​សិល្បៈ​ខ្មែរ​កាន់តែ​ច្បាស់​។​

​         ​ជំនួប​ជាមួយនឹង​អ្នកស្រី​ ​ហួត​ ​សុជាតា​ ​ស្ថាបនិក​ ​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អវតារ​បានឲ្យ​ដឹង​ថា​ ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អវតារ​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ​នៅចន្លោះ​ចុង​ឆ្នាំ​២​០​២​២​ ​ជួនជា​ពេល​ដែល​សៀវភៅ​ ​រាជិនី​សំឡេង​មាស​ ​បង្ហាញ​វត្តមាន​ជា​ទម្រង់​ភាសាខ្មែរ​ផង​ដែរ​។​ ​អ្នកស្រី​បាន​បញ្ជាក់​ “​ថ្ងៃមួយ​ខ្ញុំ​បានឃើញ​ការ​បង្ហោះ​នានា​ទាក់ទង​នឹង​ប្រលោមលោក​រូបភាព​ស្តីពី​ជីវិត​របស់​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា ​ប៉ុន្មាន​ថ្ងៃក្រោយ​ខ្ញុំ​អង្គុយ​ធ្វើការ​ស្តាប់​ចម្រៀង​របស់​អ្នកស្រី​ធ្វើឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ​ ​ស្រាប់តែ​ខ្ញុំ​ចាំ​ពី​ការ​បង្ហោះ​នោះ​។​ ​ក្រោយមក​ខ្ញុំ​ក៏​សរសេរ​សារ​ទៅ​សួរ​អ្នកនិពន្ធ​ថា​ “​តើ​មាន​គម្រោង​ធ្វើការ​បោះពុម្ពផ្សាយ​ឬនៅ​?​ហើយ​គាត់​ក៏​ថា​មិនទាន់​មាន​នោះ​ទេ​ ​ដូច្នេះ​ខ្ញុំ​ក៏​ធ្វើការ​ស្នើ​រ​សុំ​កម្មសិទ្ធិ​បញ្ញា​រ​ធ្វើការ​បកប្រែ​ជា​ភាសាខ្មែរ​” ​។​ ​ស្ថាបនិក​រូប​នេះ​បាន​បន្ត​ថា​ “​ពេល​នោះ​ខ្ញុំ​ក៏​មិន​នឹកស្មាន​ដែរ​ថា​ ​ហេតុអ្វីបានជា​គាត់​ទុកចិត្ត​យើង​ ​ព្រោះ​ពេល​នោះ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​នៅ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​នោះ​ទេ​។​”

​         ​ក្រោយ​ពី​បាន​បញ្ជាក់​ពី​ដំណើរ​ដើមទង​ខាងលើ​ ​អ្នកស្រី​ ​សុជាតា​បាន​បង្ហើប​ថា​ការ​បកប្រែ​​នេះ​មានផល​ពិបាក​មួយ​ចំនួន​ដូចជា​ការប្រើប្រាស់​ ​ឬ​ការ​សម្រួល​អក្ខរាវិរុទ្ធ​ ​ការផ្លាស់ប្តូរ​ ការប្រើប្រាស់​បទ​ចម្រៀង​មួយ​ចំនួន​ ​និងទៅជួបលោកយាយ រស់ សាបឿន ដែលជាបងស្រីបង្តើតរបស់ រស់ សេរីសុទ្ធា នៅខេត្តបាត់ដំបងផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់​ ​​ពិនិត្យ​ថា​ព័ត៌មាន​ដែល​ត្រូវ​បាន​បកប្រែ​នោះ​ពិតជា​ត្រឹមត្រូវ​គ្រប់ជ្រុងជ្រោយ​ដើម្បី​ស​ន្មត់​ថា​រាល់​ព័ត៌មាន​ទាំងអស់​ពិតជា​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ​មុននឹង​ចេញ​ការ​បោះពុម្ពផ្សាយ​ផ្លូវការ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​​ស្ថាបនិក​របស់​គ្រឹះស្ថាន​បាន​បង្ហាញ​ពី​ភាព​កោតសរសើរ​របស់​អ្នកនិពន្ធ​លោក​ ​Grey​go​r​y​ ​Ca​hill​ ​និង​ផ្នែក​សិល្បៈ​គូរ​គំនូរ​ K​at​​ B​a​u​man​n ​យ៉ាង​ដូច្នេះ​ថា​ “​ខ្ញុំ​ពិតជា​មានការ​ស្ងើចសរសើរ​ចំពោះ​គាត់​ទាំងពីរ​រូប​ជាពិសេស​នោះ​គឺ​ K​at​​ ​គាត់​មិនដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ទេ​ ​ប៉ុន្តែតាមរយៈ​ការ​ស្រមើ​ស្រ​ម៉ៃ​របស់​គាត់​បាន​ផលិត​ចេញ​មក​ជាស​ម​ទ្ធិ​ផល​ដ៏​ល្អឯក​”​។​ ​អ្នកស្រី​បាន​បន្ត​ថា​ “​មួយវិញទៀត​សមាជិក​ដែល​ពាក់​ពន្ធ​នឹង​ការ​ធ្វើ​សៀវភៅ​នេះ​គឺជា​ការ​ស្ម័គ្រចិត្ត​ ​និង​បង្កើត​ឡើង​ដោយ​ក្តី​ស្រឡាញ់​ ​ទឹកប្រាក់​​កម្មសិទ្ធិ​បញ្ញា​ដែល​បាន​មកពី​កា​រលក់​សៀវភៅ​ទាំងអស់​ត្រូវ​បាន​ប្រគល់​ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា ​ដោយ​ពុំ​ទុក​ប្រាក់ចំណេញ​ឡើយ​។​ “

​         បន្ទាប់ពី​ការពិភាក្សា​របស់​ ​សូវ​រី​ន​ ​និង​អ្នកស្រី​ ​សុជាតា​ ​កៀក​នឹង​បញ្ចប់​ ​អ្នកស្រី​ ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​អវតារ​ ​មាន​សៀវភៅ​ជាច្រើន​ប្រភេទ​ដែល​ទើប​តែ​នឹង​ចេញផ្សាយ​ ​ហើយ​ថ្មីៗ​នេះ​ ​សៀវភៅ​ដែរ​កំពុងតែ​មានការ​គាំទ្រ​បន្ទាប់ពី​ ​រាជី​នី​សំឡេង​មាស​ ​នោះ​គី​មាន​ចំណងជើង​ថា​ “​អស្ដង្គត​នៃ​ប្រជាជាតិ​មួយ​” ​និពន្ធ​ដោយ​ ​លោកអ៊ំ​ ជុ​ត​ ​ខៃ​។​ ​ដូច្នេះ​ ​សូម​ប្រិយ​មិត្ត​ជួយ​គាំទ្រ​ស្នាដៃ​ជាតិខ្មែរ​ឲ្យបាន​កាន់តែ​ច្រើនអនេក​៕​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS