នាឡិកាដៃ MIDO អបអរសាទរគម្រប់ខួប ៨០ ឆ្នាំ នៃនាឡិកាដៃស៊េរី Ocean Star
NEWS 4 months agoកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាឡិកាដៃម៉ាកស្វីសតាំងពីឆ្នាំ១៩១៨ បានរៀបចំកម្មវិធីអបអបរសាទរគម្រប់ខួប៨០ឆ្នាំនៃស៊េរីនាឡិកាដៃដ៏ល្បីល្បាញរបស់ខ្លួន គឺស៊េរី Ocean Star នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសនិងសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនកុះករ អមដោយវត្តមានជាពិសេសរបស់លោក Kim Soo Hyun (គីមស៊ូយុន) ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីនៃម៉ាក MIDO ព្រមទាំងលោក Franz Linder នាយកប្រតិបត្តិប្រចាំម៉ាកនាឡិកាដៃ MIDO។
អស់រយៈកាល ៨ ទសវត្សរ៍នៃការដាក់ចេញលក់នាឡិកាដៃស៊េរី Ocean Star របស់MIDO ដែលទទួលបានការគាំទ្រយ៉ាងជោគជ័យ ដែលស៊េរីនេះបានតំណាងឲ្យគុណភាព និងសមត្ថភាពខ្ពស់ក្នុងការជ្រមុជទឹក។ គួរបញ្ជាក់ផងដែរថា កំឡូងទសវត្សរ៍ ៣០ MIDO គឺជាម៉ាកមួយក្នុងចំណោមម៉ាក២គត់នៅលើសកលលោក ដែលជោគជ័យក្នុងការរចនាច្នៃនាឡិកាដៃការពារជម្រាបទឹក ហើយត្រូវបានទទួលស្គាល់គុណភាពដ៏ល្អល្អះពីសំណាក់កងទ័ពនាវិកជនជាតិអាមេរិកនាកំឡុងទសវត្សរ៍ ៤០។ នៅឆ្នាំ ១៩៤៤ នាឡិកាដៃស៊េរី Ocean Star ដំបូងបង្អស់ ត្រូវបានបង្កើ់តឡើងជាមួយនឹងនិមិត្តសញ្ញារូបផ្កាយសមុទ្រ ហើយបន្តសក្កានុភាពនិងប្រជាប្រិយភាពរហូតបានក្លាយជាស្តេចនាឡិកាដៃការពារជម្រាបទឹក (MIDO - King of Waterproof Watches) កំឡុងទសវត្សរ៍ ៨០ និង ទសវត្សរ៍ ៩០។
ក្នុងឱកាសដ៏អធិកអធមនេះដែរ MIDO ក៏បានបញ្ចេញនូវម៉ូដ Ocean Star ស៊េរីថ្មីដែលមានឈ្មោះថា “Ocean Star 39” ដែលមានរូបរាងកាន់តែឆើតឆាយក្នុងទំហំ ៣៩ មីលីម៉ែត្រ សមល្មមសម្រាប់ទាំងបុរសនិងស្រ្តី ពិសេសការរចនាស្នាមខ្សាច់ជារាងទឹករលកនៅលើផ្ទៃនាឡិកាដៃ រួមនឹងការបន្ថែមរូបផ្កាយសមុទ្រនៅនឹងបាតម៉ាស៊ីននាឡិកាដៃចាប់ពីពេលនេះតទៅលើគ្រប់ម៉ូឌែលនៃនាឡិកាដៃជ្រមុជទឹករបស់ម៉ាកMIDO៕
Article by LENG CHANREASEY