×

នាឡិកាដៃ​ ​MID​O ​អប​អរសាទរ​គ​ម្រប់​ខួប​ ​៨​០​ ​ឆ្នាំ​ ​នៃ​នាឡិកាដៃ​ស៊េ​រី​ ​Ocean​ ​Star​

NEWS 3 months ago
 
 

           កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នាឡិកាដៃ​ម៉ាក​ស្វីស​តាំងពី​ឆ្នាំ​១​៩​១​៨​ ​បាន​រៀបចំ​កម្មវិធី​អប​អប​រ​សាទរ​គ​ម្រប់​ខួប​៨​០​ឆ្នាំ​នៃ​ស៊េ​រី​នាឡិកាដៃ​ដ៏​ល្បីល្បាញ​របស់​ខ្លួន​ ​គឺ​ស៊េ​រី​ ​Ocean​ ​Star​ ​នៅ​ឯ​ទីក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដោយមាន​ការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​និង​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​កុះករ​ ​អម​ដោយ​វត្តមាន​ជាពិសេស​របស់​លោក​ K​i​m​ ​So​o ​H​y​un (​គីម​ស៊ូ​យុ​ន​) ​ទូត​សុច្ឆន្ទៈ​ប្រចាំ​តំបន់​អាស៊ី​នៃ​ម៉ាក​ ​MID​O ​ព្រមទាំង​លោក​ ​F​r​an​z​ ​Lind​e​r ​នាយក​ប្រតិបត្តិ​ប្រចាំ​ម៉ាក​នាឡិកាដៃ​ ​MID​O​។

          ​​អស់​រយៈកាល​ ​៨​ ​ទសវត្សរ៍​នៃ​កា​រដាក់​ចេញ​លក់​នាឡិកាដៃ​ស៊េ​រី​ ​Ocean​ ​Star​ ​របស់​MID​O ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ជោគជ័យ​ ​ដែល​ស៊េ​រី​នេះ​បាន​តំណាង​ឲ្យ​គុណភាព​ ​និង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជ្រមុជ​ទឹក​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កំ​ឡូង​ទសវត្សរ៍​ ​៣​០​ ​MID​O ​គឺជា​ម៉ាក​មួយ​ក្នុងចំណោម​ម៉ាក​២​គត់​នៅ​លើ​សកលលោក​ ​ដែល​ជោគជ័យ​ក្នុង​ការរចនា​ច្នៃ​នាឡិកាដៃ​ការពារ​ជម្រាប​ទឹក​ ​ហើយ​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ដ៏​ល្អល្អះ​ពីសំណាក់​កងទ័ព​នាវិក​ជនជាតិ​អាមេរិក​នា​កំឡុង​ទសវត្សរ៍​ ​៤​០​។​ ​នៅ​ឆ្នាំ​ ​១​៩​៤​៤​ ​នាឡិកាដៃ​ស៊េ​រី​ ​Ocean​ ​Star​ ​ដំបូងបង្អស់​ ​ត្រូវ​បាន​ប​ង្កើ់​ត​ឡើង​ជាមួយនឹង​និមិត្តសញ្ញា​រូប​ផ្កាយ​សមុទ្រ​ ​ហើយ​បន្ត​ស​ក្កានុ​ភាព​និង​ប្រជាប្រិយភាព​រហូត​បាន​ក្លាយ​ជា​ស្តេច​នាឡិកាដៃ​ការពារ​ជម្រាប​ទឹក​ (​MID​O - ​King​ o​f​ ​Waterproof​ ​Watch​e​s) ​កំឡុង​ទសវត្សរ៍​ ​៨​០​ ​និង​ ​ទសវត្សរ៍​ ​៩​០​។

          ​ក្នុង​ឱកាស​ដ៏​អធិកអធម​នេះ​ដែរ​ ​MID​O ​ក៏បាន​បញ្ចេញ​នូវ​ម៉ូដ​ ​Ocean​ ​Star​ ស៊េ​រី​ថ្មី​ដែល​មានឈ្មោះ​ថា​ “​Ocean​ ​Star​ 39” ​ដែល​មាន​​​រូបរាង​កាន់តែ​ឆើតឆាយ​ក្នុង​ទំហំ​ ​៣​៩​ ​មី​លី​ម៉ែត្រ​ ​សម​ល្មម​សម្រាប់​ទាំង​បុរស​និង​ស្រ្តី ​ពិសេស​ការរចនា​ស្នាម​ខ្សាច់​ជា​រាង​ទឹករលក​នៅ​លើ​ផ្ទៃ​នាឡិកាដៃ​ ​រួម​នឹង​ការ​បន្ថែម​រូប​ផ្កាយសមុទ្រ​នៅនឹង​បាត​ម៉ាស៊ីន​នាឡិកាដៃ​ចាប់ពី​ពេលនេះ​ត​ទៅលើ​គ្រប់​ម៉ូឌែ​ល​នៃ​នាឡិកាដៃ​ជ្រមុជ​ទឹក​របស់​ម៉ាក​MID​O​៕

Article ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS